ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 24

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរអ្នក អើរ៉ុន ណាដាប អប៊ី‌ហ៊ូវ និង​ពួកចាស់ទុំរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួប​យើង ហើយថ្វាយបង្គំយើងពីចម្ងាយ។
2មានតែម៉ូសេតែម្នាក់ទេ ដែលអាចចូលមករកយើងបាន។ អ្នកផ្សេងៗទៀតមិនត្រូវចូលមកជិតឡើយ ឬប្រជាជនមិនត្រូវឡើងមកជាមួយម៉ូសេទេ»។
3លោកម៉ូសេបានឡើយទៅ ហើយប្រាប់ប្រជាជននូវព្រះបន្ទូល និងច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ ប្រជាជនទាំងអស់ឆ្លើយជាមួយសម្លេងតែមួយថា៖ «យើងខ្ញុំនឹងធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានមានបន្ទូល»។
4នោះ លោកម៉ូសេបានសរសេរចុះព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់។ នៅពេលព្រឹកព្រលឹម លោកម៉ូសេបានសង់អាសនាមួយនៅជើងភ្នំ ហើយបានរៀបចំបង្គោលថ្មដប់ពីរ ហើយថ្មនោះជាតំណាងឲ្យកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។
5គាត់បានចាត់យុវជនជនជាតិអ៊ីស្រាអែលមួយចំនួនដើម្បីថ្វាយតង្វាយដុត និងថ្វាយគោដល់ព្រះអម្ចាស់ជាតង្វាយមេត្រីភាព។
6លោកម៉ូសេបានយកឈាមពាក់កណ្តាលដាក់វាចូលទៅក្នុងផើង ហើយគាត់បានយកពាក់កណ្តាលទៀតទៅប្រោះលើអាសនា។
7គាត់បានយកសៀវភៅសម្ពន្ធមេត្រី ហើយអានវាឮៗដល់ប្រជាជន។ ពួកគេនិយាយថា៖​ «យើងខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានមានបន្ទូល។ យើងនឹងស្តាប់បង្គាប់តាម»។
8បន្ទាប់មក លោកម៉ូសេបានយកឈាម ហើយប្រោះវាទៅលើប្រជាជន។ គាត់ប្រាប់ថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានធ្វើជាមួយអ្នក ដោយប្រទានដល់អ្នកនូវសេចក្តីសន្យាជាមួយនឹងព្រះបន្ទូលទាំងនេះ»។
9បន្ទាប់មក លោកម៉ូសេ លោកអ៊ើរ៉ុន លោកណាដាប់ អប៊ី‌ហ៊ូវ និង​ពួកចាស់ទុំរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ឡើងទៅលើភ្នំ។
10ពួកគេបានឃើញព្រះជាម្ចាស់របស់អ៊ីស្រាអែល។ នៅ​ក្រោម​ព្រះ‌បាទា​ព្រះអង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។
11ព្រះជាម្ចាស់មិនបានប្រហារលើអ្នកដឹកនាំជនជាតិអ៊ីស្រាអែលឡើយ។ ពួកគេបានឃើញព្រះជាម្ចាស់ ពួកគេបានហូបអាហារ។
12ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយស្នាក់នៅទីនោះហើយ។ យើងនឹងប្រទានបន្ទះថ្ម ហើយយើងបានសរសេរក្រឹត្យវិន័យ និងបទបញ្ជានៅលើនោះ ដើម្បីអ្នកអាចបង្រៀនដល់ពួកគេ»។
13ដូច្នេះ លោកម៉ូសេបានរៀបចំឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយនឹងយ៉ូសេ្វជាអ្នកជំនួយរបស់គាត់។
14លោកម៉ូសេបាននិយាយទៅកាន់អ្នកដឹកនាំថា៖ «ចូរនៅទីនេះហើយចាំយើងរហូតទាល់តែយើងត្រឡប់មករកអ្នករាល់គ្នាវិញ។ លោកអ៊ើរ៉ុន និងហ៊ើរនៅជាមួយអ្នករាល់គ្នាហើយ។ ប្រសិនបើ នរណាមានជម្លោះនឹងគ្នា ឲ្យគេចូលទៅរកពួកគេចុះ»។
15ដូច្នេះ លោកម៉ូសេបានឡើងទៅលើភ្នំ ហើយពពកបានគ្របបាំងភ្នំជិត។
16សិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណាយ ហើយពពកបានគ្របបាំងវាជិតអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គបានហៅលោកម៉ូសេចេញពីពពក។
17លក្ខណៈនៃសិរីល្អរបស់ព្រះអម្ចាស់ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ នៅចំពោះភ្នែករបស់ជនជាតិអ៊ីស្រាអែល។
18លោកម៉ូសេបានចូលទៅក្នុងពពកនោះ ហើយបានឡើយទៅលើភ្នំ។ គាត់បានឡើងទៅលើភ្នំអស់រយៈពេលសែសិបយប់សែសិបថ្ងៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។