1ប្រសិនបើ បុរសណាម្នាក់លួចគោ ឬចៀម ហើយសម្លាប់វា ឬលក់វា អ្នកនោះត្រូវបងថ្លៃគោមួយជាប្រាំ ហើយចៀមមួយជាបួនវិញ។
2ប្រសិនបើ ទាន់ចោរកំពុងតែលួច ហើយ ប្រសិនបើគេវាយគាត់រហូតដល់ស្លាប់ នៅក្នុងករណីនេះ អ្នកសម្លាប់អ្នកនោះគ្មានទោសទេ។
3ប៉ុន្តែ ប្រសិនបើ គេទាន់ចោរនៅពេលថ្ងៃ អ្នកដែលសម្លាប់ចោរនោះ នឹងមានទោស។ ត្រូវពិន័យចោរនោះ។ ប្រសិនបើ គាត់គ្មានប្រាក់សងទេ ដូច្នេះត្រូវលក់ចោរនោះ ដោយព្រោះគាត់បានលួច។
4ប្រសិនបើ រកឃើញសត្វដែលត្រូវគេលួចនោះនៅរស់នៅក្នុងកណ្តាប់ដៃរបស់អ្នកលួច ទោះបើគោ លា ឬចៀម នោះគាត់ត្រូវសងមួយជាពីរ។
5ប្រសិនបើ បុរសណាម្នាក់ឲ្យហ្វូងសត្វរបស់ខ្លួនស៊ីបំផ្លាញស្មៅ ឬចម្ការទំពាំងបាយជូរ ហើយប្រលែងសត្វរបស់គាត់ចោល ហើយវាស៊ីបំផ្លាញចម្ការរបស់អ្នកដទៃ អ្នកនោះត្រូវយកផលដែលល្អបំផុតពីស្រែចម្ការ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងអ្នកនោះវិញ។
6ប្រសិនបើ អ្នកណាដុតគុម្ពបន្លា ហើយភ្លើងឆេះរាល ហើយឆេះដល់កណ្តាប់ស្រូវ ឬត្រូវដែលទុំ ឬស្រូវមិនទាន់ទុំក្តី អ្នកដែលដុតភ្លើងនោះត្រូវសងទៅម្ចាស់ស្រែវិញ។
7ប្រសិនបើ ឲ្យប្រាក់ ឬរបស់របស់គាត់ទៅអ្នកជិតខាងទុក ហើយប្រសិនបើ មានចោរលួចរបស់នោះចេញពីផ្ទះរបស់បុរសដែលទុកនោះ ហើយប្រសិនបើចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។
8ប៉ុន្តែ ប្រសិនបើ រកចោរមិនឃើញទេ ដូច្នេះ ម្ចាស់ផ្ទះត្រូវមកចំពោះចៅក្រម ហើយមើលថាគាត់មិនបានរួមដៃលួចរបស់អ្នកជិតខាងរបស់គាត់ឡើយ។
9គ្រប់ទាំងជម្លោះពីអ្វីៗគ្រប់យ៉ាង ទោះបើ គោ លា ចៀម ឬសម្លៀកបំពាក់ ឬរបស់អ្នកណាម្នាក់បាត់ ហើយមានអ្នកប្រកាសថា «វាជាកម្មសិទ្ធិរបស់ខ្ញុំ» ទាំងពីរនាក់ នោះត្រូវនាំទៅចៅក្រម។ បុរសដែលចៅក្រមរកឃើញកំហុស ត្រូវសងអ្នកជិតខាងរបស់ខ្លួនមួយជាពីរ។
10ប្រសិនបើ បុរសម្នាក់ផ្ញើលា គោ និងចៀម ឬសត្វផ្សេងទៀតឲ្យអ្នកជិតខាងគាត់មើលឲ្យ ហើយប្រសិនបើវាងាប់ ឬឈឺ ឬត្រូវបានគេយកទៅបាត់ដោយគ្មាននរណាឃើញវាទេ។
11អ្នកទាំងពីរត្រូវស្បថជាមួយនឹងព្រះអម្ចាស់ ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យអ្នកជិតខាងរបស់គាត់ទេ។ ហើយម្ចាស់សត្វត្រូវតែទទួលយកការនេះ ហើយអ្នកម្នាក់ទៀតមិនតម្រូវឲ្យមានសំណងឡើយ។
12ប៉ុន្តែ ប្រសិនបើ វាត្រូវបានគេលួចពីគាត់ ដូច្នេះ អ្នកទទួលបញ្ញើនឹងសងទៅម្ចាស់វាវិញ។
13ប្រសិនបើ សត្វនោះត្រូវបានកាប់ជាបំណែកៗ ចូរឲ្យបុរសនោះនាំសត្វនោះមក ដើម្បីធ្វើជាភស្តុតាង។ គាត់នឹងមិនត្រូវបង់ថ្លៃដើម្បីអ្វីដែលបានកាត់ជាបំណែកៗនោះទេ។
14ប្រសិនបើ បុរសណាម្នាក់ ខ្ចីសត្វពីអ្នកជិតខាងរបស់គាត់ ហើយសត្វនោះមានរបួសឬស្លាប់ដោយម្ចាស់មិនបានឃើញវា អ្នកខ្ចីត្រូវសងពេញថ្លៃ។
15ប៉ុន្តេ ប្រសិនបើ ម្ចាស់នៅជាមួយ អ្នកខ្ចីមិនចាំបាច់សងទេ ប្រសិនបើ ជួល តែត្រូវបង់ថ្លៃជួលវា។
16ប្រសិនបើ បុរសណាម្នាក់បោកប្រាស់ស្រីក្រមុំ ដែលមិនបានភ្ជាប់ពាក្យ ហើយប្រសិនបើ បានគេងជាមួយនាង គាត់ត្រូវតែយកនាងមកធ្វើជាប្រពន្ធ ត្រូវបង់ថ្លៃបណ្តាការតាមការតម្រូវ។
17ប្រសិនបើ ឪពុករបស់នាងបដិសេធឲ្យនាងទៅគាត់ គាត់ត្រូវបង់ប្រាក់តាមបណ្តាការរបស់ស្រីក្រមុំ។
18អ្នកមិនត្រូវអនុញ្ញាតឲ្យគ្រូមន្តអាគមនៅរស់ឡើយ។
19អស់អ្នកណាដែលរួមរ័កជាមួយសត្វ ត្រូវសម្លាប់អ្នកនោះចោល។
20អស់អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះផ្សេងក្រៅពីព្រះអម្ចាស់ ត្រូវបំផ្លាញអ្នកនោះចោលទាំងស្រុង។
21អ្នកមិនត្រូវធ្វើខុសជាមួយជនបរទេស ឬសង្កត់សង្កិនពួកគេឡើយ ដ្បិត អ្នកក៏ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
22អ្នកមិនត្រូវធ្វើបានស្រី្តមេម៉ាយ ឬកូនកំព្រាណាឡើយ។
23ប្រសិនបើអ្នកធ្វើទុក្ខដល់ពួកគេ ហើយពួកគេអំពាវនាវរកយើង យើងប្រាកដជាបានឮពួកគេអំពាវនាវរកយើង។
24យើងនឹងមានសេចក្តីក្រោធ ហើយយើងនឹងសម្លាប់អ្នកដោយមុខដាវ ប្រពន្ធរបស់អ្នកនឹងក្លាយជាស្រ្តីមេម៉ាយ ហើយកូនរបស់អ្នកនឹងក្លាយជាកូនកំព្រា។
25ប្រសិនបើ អ្នកឲ្យអ្នកណាម្នាក់ដែលជារាស្រ្តរបស់យើងខ្ចីក្នុងចំណោមអ្នក ដែលក្រ អ្នកមិនត្រូវធ្វើដូចជាអ្នកចងការដល់គាត់ ឬយកការប្រាក់ពីគាត់ឡើយ។
26ប្រសិនបើ អ្នកទទួលបញ្ចាំអាវធំអ្នកជិតខាង អ្នកត្រូវប្រគល់វាឲ្យទៅគាត់វិញមុនពេលថ្ងៃលិច ដ្បិតអាវធំនោះសម្រាប់ដណ្តប់គាត់ វាគឺជាអាវធំសម្រាប់ដណ្តប់រូបកាយរបស់គាត់។
27តើគាត់បានអ្វីមកដណ្តប់នៅពេលគាត់គេង? នៅពេលអ្នកនោះអំពាវនាវរកយើង យើងនឹងស្តាប់គាត់ ដ្បិតយើងមានចិត្តមេត្តា។
28អ្នកមិនត្រូវប្រមាថយើងឡើយ ឬដាក់បណ្តាសាអ្នកគ្រប់គ្រងលើអ្នកឡើយ។
29អ្នកមិនត្រូវយកតង្វាយពីចម្រូតរបស់អ្នក ឬពីកន្លែងបញ្ជាន់ទំពាំងបាយជូរឡើយ។ អ្្នកត្រូវប្រគល់កូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
30ហើយអ្នកត្រូវធ្វើជាមួយគោ និងចៀមរបស់អ្នកដែរ។ ដ្បិត ទុកពេលប្រាំពីរថ្ងៃ ឲ្យពួកគេនៅជាមួយម្តាយរបស់វា ប៉ុន្តែ នៅថ្ងៃទីប្រាំបី អ្នកត្រូវប្រគល់ពួកគេមកឲ្យយើង។ អ្នកនឹងត្រូវជាប្រជាជនដែលត្រូវបានញែកដោយឡែកសម្រាប់យើង។
31ដូច្នេះ អ្នកមិនត្រូវហូបសាច់ណាដែលត្រូវសត្វព្រៃហែកស៊ីនៅឯវាលឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ឲ្យឆ្កែវិញ។