1ឥឡូវ នេះគឺជាច្បាស់ផ្សេងៗ ដែលអ្នកត្រូវដាក់ចំពោះពួកគេ៖
2«ប្រសិនបើ អ្នកទិញអ្នកបម្រើជនជាហេព្រើរ គាត់ត្រូវបម្រើប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំពីរ គាត់នឹងមានសេរីភាពដោយមិនចាំបាច់បង់ថ្ងៃអ្វីៗទាំងអស់។
3ប្រសិនបើ គាត់មកដោយខ្លួនឯង គាត់ត្រូវទៅវិញដោយខ្លួនឯង។ ប្រសិនបើ គាត់រៀបការហើយ ដូច្នេះ ភរិយារបស់គាត់ក៏ត្រូវមានសេរីភាពជាមួយគាត់ដែរ។
4ប្រសិនបើ ចៅហ្វាយរបស់គាត់យកប្រពន្ធឲ្យគាត់ ហើយនាងបង្កើតកូនប្រុស កូនស្រីឲ្យគាត់ ប្រពន្ធនិងកូនៗរបស់នាងជាកម្មសិទ្ធិរបស់ចៅហ្វាយ ហើយគាត់នឹងទៅបានតែខ្លួនគាត់ម្នាក់ប៉ុណ្ណោះ។
5ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនិយាយថា៖ «ខ្ញុំស្រឡាញ់ចៅហ្វាយ ហើយប្រពន្ធ និងកូនៗរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ»។
6ដូច្នេះ ចៅហ្វាយត្រូវនាំគាត់ទៅថ្វាយព្រះជាម្ចាស់។ ចៅហ្វាយត្រូវនាំគាត់ទៅកាន់ទ្វារ ឬក្របទ្វារ ហើយចៅហ្វាយរបស់គាត់ត្រូវយកដែកចោះត្រចៀករបស់គាត់។ ដូច្នេះ អ្នកបម្រើនោះ នឹងបម្រើគាត់អស់មួយជីវិតរបស់គាត់។
7ប្រសិនបើ បុរសម្នាក់លក់កូនស្រីរបស់គាត់ឲ្យទៅជាអ្នកបម្រើស្រី នាងត្រូវអាចមានសេរីភាពដូចជាអ្នកបម្រើប្រុសឡើយ។
8ប្រសិនបើ នាងមិនចូលចិត្តចៅហ្វាយរបស់នាង ដែលបានទិញមកសម្រាប់គាត់ ដូច្នេះ គាត់ត្រូវអនុញ្ញាតឲ្យគេទិញនាងត្រឡប់ទៅវិញ។ គាត់គ្មានសិទ្ធិលក់នាងឲ្យជនជាតិដទៃឡើយ។ គាត់គ្មានសិទ្ធិបែបនោះទេ ធ្វើដូច្នេះ គាត់បោកប្រាស់នាងហើយ។
9ប្រសិនបើ ចៅហ្វាយរបស់នាងចង់បាននាងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសគាត់ គាត់ត្រូវប្រព្រឹត្តនឹងនាងដូចជាកូនស្រីរបស់គាត់ដែរ។
10ប្រសិនបើ គាត់យកប្រពន្ធមួយផ្សេងទៀតសម្រាប់ខ្លួនគាត់ គាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធឡើយ។
11ប៉ុន្តែ ប្រសិនបើ មិនផ្តល់ការទាំងបីនេះទេ ដូច្នេះ នាងត្រូវចេញទៅដោយសេរីភាពគ្មានការបង់ប្រាក់ឡើយ។
12អស់អ្នកណាដែលវាយបុរសណាម្នាក់ ធ្វើឲ្យអ្នកនោះស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
13ប្រសិនបើ អ្នកនោះមិនមានចេតនា ប៉ុន្តែ ធ្វើដោយអចេតនា ដូច្នេះ យើងនឹងរៀបចំកន្លែងមួយ ដើម្បីឲ្យអ្នកនោះអាចរត់ទៅជ្រកកោននៅទីនោះ។
14ប្រសិនបើ អ្នកនោះវាយដោយចេតនាដល់អ្នកជិតខាង ហើយសម្លាប់គាត់ដោយមានគម្រោងការនោះ ដូច្នេះ អ្នកត្រូវចាប់អ្នកនោះ ហើយបើទោះគាត់នៅឯអាសនារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ត្រូវយកអ្នកនោះទៅសម្លាប់ដែរ។
15អស់អ្នកណាដែលវាយឪពុក ឬម្តាយរបស់ខ្លួន ត្រូវសម្លាប់អ្នកនោះចោល។
16អស់អ្នកណាដែលចាប់ជំរិតអ្នកណាម្នាក់ ហើយលក់គាត់ ឬរកឃើញទ្រព្យសម្បត្តិរបស់គាត់នៅនឹងដៃរបស់អ្នកនោះ អ្នកដែលជំរិតគេនោះនឹងត្រូវទទួលទោសដល់ស្លាប់។
17អស់អ្នកណាដែលដាក់បណ្តាសាឪពុក ឬម្តាយត្រូវទទួលទោសដល់ស្លាប់។
18ប្រសិនបើ បុរសម្នាក់ឈ្លោះគ្នា ហើយម្នាក់វាយអ្នកម្នាក់ទៀតដោយដុំថ្ម ឬដាល់ ហើយមិនធ្វើឲ្យអ្នកនោះស្លាប់ទេ តែធ្វើឲ្យគាត់ដេកនៅលើគ្រែ។
19ដូច្នេះ ប្រសិនបើគាត់ជា ហើយអាចដើរដោយប្រើឈើជ្រាត់របស់គាត់បាន បុរសដែលវាយគាត់ត្រូវបង់ថ្ងៃខាតពេលវេលារបស់គាត់ ហើយគាត់ក៏ត្រូវបង់ថ្ងៃរហូតទាល់តែអ្នកនោះបានជាដែរ។ ប៉ុន្តែ បុរសនោះមិនមានកំហុសនៃការធ្វើឃាតមនុស្សឡើយ។
20ប្រសិនបើ បុរសម្នាក់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ដោយដំបង ហើយប្រសិនបើ អ្នកបម្រើនោះស្លាប់ដោយសារបុរសនោះ ដូច្នេះ បុរសនោះត្រូវមានទោស។
21ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនៅរស់បានមួយថ្ងៃឬពីរថ្ងៃ ចៅហ្វាយនោះគ្មានទោសទេ ដ្បិតគាត់បានឈឺចាប់ដោយសារបាត់បង់អ្នកបម្រើនោះ។
22ប្រសិនបើ បុរសវាយគ្នា ហើយធ្វើឲ្យស្រ្តីមានផ្ទៃពោះ បណ្តាលឲ្យនាងរលូតកូន ប៉ុន្តែ គ្មានរបួសនៅកន្លែងផ្សេងទៀតដល់នាងទេនោះ ដូច្នេះ កំហុសរបស់បុរសម្នាក់នោះត្រូវពិនិត្យតាមការទាមទាររបស់ស្វាមីរបស់នាងពីគាត់។ ហើយគាត់ត្រូវបង់ថ្ងៃតាមការសម្រេចក្តីរបស់ចៅក្រម។
23ប៉ុន្តែ ប្រសិនបើ មានរបួសធ្ងន់ ដូច្នេះ អ្នកត្រូវឲ្យជីវិតសងដោយជីវិត។
24ហើយភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង
25រលាកសងដោយរលាក របួសសងដោយរបួស ឬបើជាំសងដោយជាំ។
26ប្រសិនបើ បុរសម្នាក់វាយភ្នែករបស់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ ហើយធ្វើឲ្យខ្វាក់ ដូច្នេះ កាត់ត្រូវអនុញ្ញាតឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្ត ដោយព្រោះភ្នែករបស់គាត់។
27ប្រសិនបើ គាត់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់បាក់ធ្មេញ គាត់ត្រូវឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្តសម្រាប់ធ្មេញនោះ។
28ប្រសិនបើគោជល់បុរស ឬស្ត្រីណាម្នាក់ស្លាប់ ត្រូវយកគោនោះទៅចោលនឹងដុំថ្មសម្លាប់ ហើយមិនត្រូវស៊ីសាច់របស់វាឡើយ ប៉ុន្តែ ម្ចាស់គោមិនត្រូវរាប់ជាមានទោសឡើយ។
29ប៉ុន្តែ ប្រសិនបើគោនោះមានទម្លាប់ជល់គេកាលពីមុន ហើយមានគេដាស់តឿនម្ចាស់របស់វាហើយ ប៉ុន្តែគាត់មិនធ្វើតាម ហើយគោនោះបានសម្លាប់បុរស ឬស្រី្តណាម្នាក់ នោះត្រូវចោលគោនឹងដុំថ្មសម្លាប់ ថែមទាំងសម្លាប់ម្ចាស់វាដែរ។
30ប្រសិនបើ ការបង់ថ្លៃតម្រូវឲ្យបង់ថ្លៃលោះជីវិតរបស់គាត់ ដូច្នេះ គាត់ត្រូវបង់ថ្លៃនូវអ្វីដែលគេត្រូវឲ្យគាត់បង់។
31ប្រសិនបើ គោនោះជល់កូនប្រុស ឬកូនស្រីបុរសណាម្នាក់ ម្ចាស់គោនោះត្រូវធ្វើអ្វីតាមច្បាប់តម្រូវឲ្យគាត់ធ្វើ។
32ប្រសិនបើ គោនោះជល់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ម្ចាស់គោត្រូវបង់ថ្លៃសាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ ហើយគោនោះត្រូវចោលសម្លាប់នឹងដុំថ្ម។
33ប្រសិនបើ បុរសម្នាក់បើកអណ្តូងចោល ឬប្រសិនបើ បុរសនោះជីកអណ្តូង ហើយមិនបានគ្របវា ហើយមានគោ ឬសត្វលាធ្លាក់ចូលទៅក្នុងអណ្តូងនោះ
34ម្ចាស់អណ្តូងត្រូវបង់ថ្លៃការខូចខាតនោះ។ គាត់ត្រូវបង់លុយដល់ម្ចាស់សត្វដែលស្លាប់នោះ ហើយសត្វដែលស្លាប់នោះជាកម្មសិទ្ធិរបស់គាត់។
35ប្រសិនបើ គោរបស់បុរសម្នាក់ធ្វើឲ្យគោរបស់បុរសម្នាក់ទៀតរបួសដល់ស្លាប់ ដូច្នេះ គេត្រូវលក់គោដែលរស់នោះ ហើយចែកគ្នា ហើយសាច់គោដែលស្លាប់ត្រូវចែកគ្នាដែរ។
36ប៉ុន្តែ ប្រសិនបើដឹងថាគោនោះមានទម្លាប់ជល់ពីមុន ហើយម្ចាស់គោនោះនៅតែទុកគោនោះទៀត គាត់ត្រូវលក់គោនោះបង់ថ្លៃម្ចាស់គោ ហើយគោដែលស្លាប់ត្រូវតែជាកម្មសិទ្ធិរបស់ម្ចាស់វា។