1លោកយេត្រូ ជាបូជាចារ្យរបស់ម៉ាឌាន ត្រូវជាឪពុកក្មេករបស់លោកម៉ូសេ បានឮពីកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើជាមួយលោកម៉ូសេ និងជាមួយជនជាតិអ៊ីស្រាអែល។ គាត់បានឮថា ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប។
2លោកយេត្រូវ ឪពុកក្មេករបស់លោកម៉ូសេ បាននាំនាងស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ហើយក្រោមមកបានចាត់នាងឲ្យទៅផ្ទះវិញ
3ហើយនាងមានកូនប្រុសពីរនាក់ កូនម្នាក់ឈ្មោះ គើសម ដ្បិត លោកម៉ូសេគិតថា «ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ»។
4ហើយម្នាក់ទៀតឈ្មោះថា អេលាស៊ើរ ដ្បិត លោកម៉ូសេបានមានប្រសាសន៍ថា៖ «ព្រះរបស់បុព្វបុរសរបស់ខ្ញុំបានជួយខ្ញុំ ព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន»។
5លោកយេត្រូ ឪពុកក្មេកលោកម៉ូសេ បានមកជាមួយកូនប្រុសរបស់លោកម៉ូសេ និងភរិយារបស់លោកម៉ូសេ នៅទីរហោស្ថាន ជាកន្លែងដែលគាត់បោះជំរំនៅឯភ្នំរបស់ព្រះជាម្ចាស់។
6គាត់មានប្រសាសន៍ទៅលោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក ឈ្មោះយេត្រូ ខ្ញុំបាននាំប្រពន្ធ និងកូនប្រុសទាំងពីររបស់លោក មកជួបលោក»។
7លោកម៉ូសេបានចេញក្រៅជួបឪពុកក្មេករបស់គាត់ ហើយលុតជង្គង់ចុះ ហើយថើបគាត់។ ពួកគេបានសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយក៏ចូលទៅក្នុងជំរំ។
8លោកម៉ូសេប្រាប់ឪពុកក្មេករបស់គាត់នូវអ្វីៗដែលព្រះអម្ចាស់បានធ្វើជាមួយស្តេចផារ៉ោន ហើយនិងជនជាតិអេស៊ីប ដោយព្រោះជនជាតិអ៊ីស្រាអែល និងពីទុកលំបាកដែលពួកគេបានជួបនៅតាមផ្លូវ ហើយពីរបៀបដែលព្រះអម្ចាស់សង្គ្រោះពួកគេ។
9លោកយេត្រូមានអំណរចំពោះការល្អដែលព្រះអម្ចាស់បានធ្វើជាមួយជនជាតិអ៊ីស្រាអែល ក្នុងនោះព្រះអង្គបានសង្គ្រោះពួកគេចេញពីដៃរបស់ជនជាតិអេស៊ីប។
10លោកយេត្រូប្រាប់ថា៖ «សូមសរសើរដល់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានសង្គ្រោះកូនពីដៃរបស់ជនជាតិអេស៊ីប ហើយចេញពីដៃរបស់ស្តេចផារ៉ោន ហើយបានរំដោះប្រជាជានពីដៃរបស់ជនជាតិអេស៊ីប។
11ឥឡូវនេះ ខ្ញុំដឹងថា ព្រះអម្ចាស់ធំជាងព្រះផ្សេងៗទាំងអស់ ព្រោះ នៅពេលជនជាតិអេស៊ីប្រព្រឹត្តអំពើឃោឃៅដល់ជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់សង្គ្រាះប្រជារាស្រ្តរបស់ព្រះអង្គ»។
12លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ បាននាំតង្វាយដុត ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់។ លោកអ៊ើរ៉ុន និងពួកចាស់ទុំអ៊ីស្រាអែលទាំងអស់បានមកហូបអាហារ នៅចំពោះព្រះជាម្ចាស់ជាមួយឪពុកក្មេកលោកម៉ូសេ។
13នៅថ្ងៃបន្ទាប់ លោកម៉ូសេបានអង្គុយកាត់ក្តីប្រជាជន។ ប្រជាជនឈរជុំវិញគាត់តាំងពីព្រឹករហូតដល់ល្ងាច។
14ពេលឪពុកក្មេករបស់លោកម៉ូសេឃើញអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ប្រជាជន គាត់ប្រាប់ថា៖ «ម្តេចក៏កូនធ្វើជាមួយប្រជាជនដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយម្នាក់ឯង ហើយប្រជាជនទាំងអស់ឈររកចាំកូនតាំងពីព្រឹកដល់ល្ងាចយ៉ាងនេះ?»
15លោកម៉ូសេប្រាប់ទៅឪពុកក្មេករបស់គាត់វិញថា៖ «ប្រជាជនបានចូលមករកខ្ញុំ ដើម្បីសូមការណែនាំពីព្រះជាម្ចាស់។
16នៅពេលពួកគេឈ្លោះគ្នា ពួកគេបានចូលមករកខ្ញុំ។ ខ្ញុំក៏សម្រេចក្តីរបស់មនុស្សម្នាក់ និងមនុស្សម្នាក់ទៀត ហើយខ្ញុំបង្រៀនពួកគេពីច្បាប់ និងបញ្ញាតរបស់ព្រះជាម្ចាស់»។
17ឪពុកក្មេករបស់លោកមូ៉សេប្រាប់គាត់ថា៖ «អ្វីដែលកូនធ្វើនេះ មិនល្អទេ។
18កូនប្រាកដជាអស់កម្លាំង ហើយកូន និងប្រជាជនមួយដែលនៅមួយក៏អស់កម្លាំងដែរ។ បន្ទុកនេះធ្ងន់ណាស់សម្រាប់កូន។ កូនមិនអាចធ្វើការនេះដោយខ្លួនឯងបានទេ។
19សូមស្តាប់ឪពុក។ យើងនឹងផ្តល់យោបល់ឲ្យកូន ហើយព្រះជាម្ចាស់នៅជាមួយកូន ដោយសារកូនគឺជាតំណាងរបស់ប្រជាជននៅចំពោះព្រះជាម្ចាស់ ហើយកូននាំរឿងរ៉ាវរបស់ពួកគេថ្វាយព្រះអង្គ។
20កូនត្រូវបង្រៀនពួកគេពីច្បាប់និងបញ្ញាតរបស់ព្រះអង្គ។ កូនត្រូវបង្ហាញពួកគេនូវរបៀប ដែលពួកគេត្រូវដើរ និងអ្វីដែលពួកគេត្រូវធ្វើ។
21លើសពីនេះ កូនត្រូវជ្រើសរើសពួកប្រុសៗដែលមានសមត្ថភាពពីប្រជាជន មនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ មនុស្សទៀតត្រង់ ស្អប់អំពើទុច្ចរិត។ កូនត្រូវដាក់ពួកគេឲ្យគ្រប់គ្រងលើប្រជាជន ធ្វើជាអ្នកដឹកនាំគ្រប់គ្រងលើ មួយពាន់ មួយរយ និងហាសិប ព្រមទាំងដប់នាក់ផង។
22ពួកគេនឹងកាត់ក្តីប្រជាជនគ្រប់រឿងរ៉ាវ ប៉ុន្តែ រឿងក្តីលំបាកៗឲ្យប្រជាជននាំវាមករកអ្នក។ សូមឲ្យរឿងក្តីតូចៗ ឲ្យពួកគេអាចកាត់ក្តីនៅក្នុងចំណោមពួកគេ។ ធ្វើបែបនេះ វានឹងងាយស្រួលសម្រាប់កូន ហើយពួកគេនឹងបន្ធូរបន្ទុករបស់កូន។
23ប្រសិនបើ កូនធ្វើដូច្នេះ ហើយប្រសិនបើព្រះជាម្ចាស់បង្គាប់កូនឲ្យធ្វើដូច្នេះ នោះកូនអាចទ្រាំបាន ហើយមនុស្សទាំងអស់ក៏អាចត្រឡប់ទៅផ្ទះដោយស្កប់ចិត្តដែរ»។
24ដូច្នេះ លោកម៉ូសេក៏ស្តាប់តាមពាក្យឪពុកក្មេករបស់គាត់ ហើយធ្វើតាមអ្វីៗគ្រប់យ៉ាងដែលគាត់បានប្រាប់។
25លោកម៉ូសេបានជ្រើសរើស មនុស្សដែលមានសមត្ថភាព ពីជនជាតិអ៊ីស្រាអែលទាំងអស់ ហើយតាំងពួកគេឲ្យធ្វើមេដឹកនាំប្រជាជន មេដឹកនាំនៃមនុស្សមួយពាន់ មួយរយ ហាសិប និងដប់នាក់។
26ពួកគេត្រូវកាត់ក្តីប្រជាជនដែលកាត់ស្បែកធម្មតា។ ហើយរឿងក្តីលំបាក ឲ្យពួកគេនាំមកឲ្យម៉ូសេ ប៉ុន្តែ ពួកគេត្រូវកាត់ក្តីរឿងក្តីតូចៗ។
27នោះលោកម៉ូសេ បានអនុញ្ញាតឲ្យឪពុកក្មេករបស់គាត់ចេញទៅ ហើយលោកយេត្រូវបានត្រឡប់ ហើយទៅស្រុកកំណើតវិញ។