1នៅវេលាយប់នោះ ស្តេចផ្ទំមិនលក់សោះ។ ហើយទ្រង់បញ្ជាឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗ គឺសៀវភៅប្រវត្តសាស្ត្រ រួចគេក៏អានថ្វាយស្តេច។
2ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលលោកម៉ាដេកាយប្តឹងលោកប៊ីគថាន និងលោកលោកថេរេស ជាមហាតលិកពីររូប ដែលជាអ្នកយាមទ្វាបន្ទប់របស់ស្តេច ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
3ព្រះរាជាក៏សួរថា «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្តិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?» ពួកមន្ត្រីទូលស្តេចថា «គ្មានទាល់តែសោះក្រាបទូល»។
4ព្រះរាជាមានរាជឱង្ការសួរថា «តើនរណាដើរនៅក្នុងសាលរាជដំណាក់?» ពេលនោះហាម៉ានទើបដើរមកដល់ទីធ្លាខាងក្រៅរាជដំណាក់ ដើម្បីទូលសូមស្តេច យកលោកម៉ាដេកាយទៅព្យួរកនៅលើបង្គោលដែលលោកបានរៀបចំ។
5ពួករាជបម្រើទូលស្តេចថា «គឺលោកហាម៉ានដែលឈនៅទីធ្លានោះ»។ ស្តេចមានរាជឱង្ការថា «ចូឲ្យលោកចូលមកចុះ»។
6លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា «តើគួរប្រព្តឹដូចម្តេច ចំពោះអ្នកដែលស្តេចចង់ផ្តល់កិត្តិយសឲ្យ?» លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្តេចចង់ផ្តល់កិត្តិយសឲ្យនោះឡើយ?»
7លោកហាម៉ានក៏ទូលស្តេចថា «ដ្បិតអ្នកដែលព្រះរាជាសព្វព្រហប្ញទ័យចង់ផ្តល់កិត្តិយសឲ្យនោះ
8ត្រូវឲ្យគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន និងយកសេះជាជំនិះរបស់ព្រះរាជា ជាសេះដែលមានមកុដរាជ្យនៅលើក្បាលនោះមកឪ្យគាត់ជិះ។
9ក្រោយមក សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា ឲ្យយកព្រះភូសាទៅបំពាក់ជូនដល់អ្នកដែលព្រះករុណាសព្វព្រះហប្ញទ័យ។ ហើយសូមឲ្យគាត់ឡើងជិះសេះរបស់ព្រះករុណា ដង្ហែតាមក្នុងទីក្រុង។ ទាំងស្រែកប្រកាសនៅពីមុខគាត់ថា អ្នកដែលព្រះរាជាសព្វព្រះហប្ញទ័យផ្តល់កិត្តិយស គឺនឹងបានដូច្នេះឯង!»
10ដូច្នេះ ស្តេចមានរាជឱង្ការបង្គាប់លោកហាម៉ានថា «ចូរប្រញាប់យកព្រះភូសា និងសេះ ដូចជាពាក្យដែលលោកមានប្រសាសន៍នេះចុះ ហើយធ្វើដូច្នោះចំពោះលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វារាជវាំង។ ចូរប្រព្រឹត្តចំពោះគាត់ ឲ្យដូចដែលលោកមានប្រសាសន៍កុំឲ្យចន្លោះអ្វីឡើយ»។
11ដូច្នេះ លោកហាម៉ានបានយកព្រះភូសា និងសេះនោះមក។ ហើយបំពាក់ឲ្យលោកម៉ាដេកាយ ហើយឲ្យលោកឡើងជិះសះកាត់តាមទីធ្លាក្រុង។ ទាំងស្រែកប្រកាសនៅមុខគាត់ថា «អ្នកដែលព្រះរាជាសព្វព្រះហប្ញទ័យផ្តល់កិត្តិយស គឺនឹងបានដូច្នេះឯង!»
12បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅទ្វាររាជវំាងវិញ។ តែលោកហាម៉ានប្រញាប់ប្រញាល់វិល ត្រឡប់ទៅផ្ទះរបស់គាត់វិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
13លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្តិជិតស្និទ្ធ ពីអ្វីនឹងកើតឡើងចំពោះគាត់។ ពេលនោះ ពួកទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់លោកថា «ប្រសិនបើលោកម៉ាដេកាយជាជនជាតិយូដា ដែលលោកកំពុងតែចាញ់ប្រៀបនៅចំពោះមុខគាត់ហើយ ដូច្នេះលោកពុំអាចយកឈ្នះគាត់បានទៀតឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
14កាលគេកំពុងនិយាយជាមួយនឹងលោក ស្រាប់តែពួកមហាតលិករបស់ស្តេចក៏ចូលមកដល់។ ដោយនាំលោកហាម៉ានប្រញាប់ទៅចូលរួមពិធីជប់លៀងដែលព្រះនាងអេសធើបានរៀបចំ។