1កេរិ៍្តឈ្មោះល្អប្រសើរជាងទឹកអប់ដែលមានតម្លៃ ហើយថ្ងៃស្លាប់នោះក៏វិសេសជាងថ្ងៃដែលកើតមកដែរ។
2ចូលទៅក្នុងដែលមានការកាន់ទុក្ខប្រសើរជាងចូលផ្ទះដែលគេជប់លៀង ដ្បិតការកាន់ទុក្ខមានសម្រាប់មនុស្សគ្រប់គ្នានៅចុងបញ្ចប់នៃជីវិត ដូច្នេះហើយ មនុស្សដែលនៅរស់ត្រូវតែយកចិត្តទុកដាក់ចំពោះការនេះ។
3ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដិ្បតបន្ទាប់ពីទឹកមុខសោកសៅនឹងប្រែជាចិត្តសប្បាយវិញ។
4ចិត្តរបស់មនុស្សមានប្រាជ្ញាគឺនៅក្នុងផ្ទះរបស់មនុស្សកាន់ទុក្ខ ប៉ុន្តែចិត្តរបស់មនុស្សល្ងីលើ គឺនៅក្នុងផ្ទះអ្នកជប់លៀងវិញ។
5ការដែលស្ដាប់ការបន្ទោសនៃមនុស្សមានប្រាជ្ញាប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងីល្ងើ។
6ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ ដូចជាស្នូរគេដុតបន្លាដែលឆេះក្រោមឆ្នាំង។ ការនេះក៏ឥតបានការដែរ។
7ការគំរាមកំហែងច្បាស់ជាធ្វើឲ្យមនុស្សមានប្រាជ្ញាទៅជាល្ងីល្ងើ ហើយសំណូកក៏បង្ខូចចិត្តដែរ។
8បញ្ចប់បញ្ហាប្រសើរជាងចាប់ផ្ដើម ហើយមនុស្សអត់ធ្មត់ប្រសើរជាងមនុស្សអួតបំប៉ោង។
9កុំឆាប់មានចិត្តខឹងពេក ដ្បិតកំហឹងមាននៅតែក្នុងចិត្តរបស់មនុស្សល្ងីល្ងើទេ។
10កុំនិយាយថា «ហេតុអ្វីបានជាសម័យបុរាណល្អជាងសម័យនេះ?» ដ្បិតការសូរសំនួរបែរនេះគឺមិនមែនដោយប្រាជ្ញានោះទែ ។
11ប្រាជ្ញាល្អដូចមរតកមានតម្លៃ ដែលយើងទទួលពីដូនតារបស់ពួកយើង។ វាផ្ដល់ផលប្រយោជន៍ដល់អ្នកណាដែលឃើញពន្លឺថ្ងៃផង។
12ដ្បិតប្រាជ្ញាផ្ដល់ការការពារដូចជាលុយក៏អាចផ្ដល់នូវការការពារខ្លួនដែរ ប៉ុន្តែគុណសម្បត្តិនៃការចេះដឹងគឺជាប្រាជ្ញាដែលឲ្យអ្នកនោះមានជីវិតវិញ។
13ចូរសង្កេតមើលកិច្ចការនៃព្រះជាម្ចាស់ តើអ្នកណាអាចកែនូវអ្វីៗដែលព្រះអង្គបានធ្វើឲ្យវៀចវិញបាន?
14នៅគ្រាដែលមានពេលល្អ ចូររស់នៅដោយសប្បាយចុះ ប៉ុន្តែនៅគ្រាដែលទុក្ខលំបាក ចូរពិចារណាការនេះ ព្រះជាម្ចាស់បានដាក់ការទាំងពីរនេះនោះឲ្យនៅទន្ទឹមគ្នា។ ហេតុនេះហើយ គ្មានរណាម្នាក់នឹងយល់អ្វីៗដែលកើតមកនៅពេលក្រោយទេ។
15ខ្ញុំបានឃើញហេតុការណ៍ជាច្រើននៅក្នុងជីវិតឥតបានការរបស់ខ្ញុំ។ មានមនុស្សសុចរិតបាត់បង់ ដោយសារតែអំពើសុចរិតរបស់ពួកគេ ហើយមនុស្សទុច្ចរិតរស់នៅបានអាយុវែង ដោយសារអំពើទុច្ចរិតរបស់ពួកគេ។
16កុំធ្វើជាមនុស្សសុចរិត ដោយខ្លួនឯងឡើយ ក៏កុំឲ្យធ្វើខ្លួនមានប្រាជ្ញាជ្រុសពេកដែរ។ ហេតុអ្វីអ្នកចង់បំផ្លាញខ្លួនឯងដូច្នេះ?
17កុំធ្វើជាមនុស្សអាក្រក់ពេក និងជាមនុស្សលី្ងល្ងើពេក។ ហេតុអ្វីអ្នកចង់ស្លាប់មុនពេលកំណត់យ៉ាងនេះ?
18ជាការល្អដែលអ្នកចង់ចាប់យកប្រាជ្ញានេះ ហើយកុំឲ្យចាក់ចេញពីសេចក្ដីសុចរិត។ ដ្បិតអ្នកណាដែលកោតខ្លាចព្រះជាម្ចាស់នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19អ្នកប្រាជ្ញាមានកម្លាំងជាងអ្នកគ្រប់គ្រងដប់នាក់នៅក្នុងក្រុងមួយ។
20នៅលើផែនដី គ្មានមនុស្សណាម្នាក់សុចរិត ដែលធ្វើអំពើល្អ និងមិនដែលធ្វើអំពើបាបនោះទេ។
21កុំស្ដាប់ចំពោះពាក្យសម្ដីណាដែលមនុស្សនិយាយឡើយ ព្រោះអ្នកអាចឮបាវបម្រើររបស់អ្នកដាក់បណ្ដាសាអ្នក។
22ដូចគ្នាដែរ អ្នកដឹងខ្លួនឯងហើយថា នៅក្នុងចិត្តរបស់អ្នកធ្លាប់និយាយអាក្រក់ពីអ្នកដ៏ទៃច្រើនលើកដែរ។
23ខ្ញុំបានបង្ហាញឲ្យឃើញការទាំងនេះដោយប្រាជ្ញា។ ខ្ញុំនិយាយថា «ខ្ញុំនឹងមានប្រាជ្ញា» ប៉ុន្តែវាច្រើនជាងអ្វីដែលខ្ញុំអាចធ្វើបាន។
24ប្រាជ្ញាគឺនៅឆ្ងាយហើយជ្រៅណាស់។ តើអ្នកណាអាចយល់បាន?
25ខ្ញុំបានប្ដូរចិត្តរបស់ខ្ញុំទៅរៀនហើយពិចារណា និងស្វែងរកប្រាជ្ញាហើយការពន្យល់នៃការពិត និងដើម្បីស្វែងយល់ថាអំពើអាក្រក់គឺជាការឆោតល្ងង់ និងភាពល្ងីល្ងើគឺការឆ្កួតបំផុត។
26ខ្ញុំស្វែងយល់ថាភាពដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់នោះគឺស្រីៗណាមានចិត្តពេញដោយអន្ទាក់ ជាសំណាញ់ និងមានដៃជាចំណង។ អ្នកណាដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់នឹងគេចរួចពីពួកស្រីៗទាំងនោះ ប៉ុន្តែមនុស្សមានបាបនឹងត្រូវធ្លាក់ក្នុងដៃរបស់នាងវិញ។
27គ្រូនិយាយថា «ចូរពិចារណាអ្វីដែលខ្ញុំបានរកឃើញ» ។ «ខ្ញុំបានបន្ថែមការសង្កេតមើលហេតុការណ៍មួយទៅមួយតាមលំដាប់ដើម្បីស្វែងរកការពន្យល់នៃការពិត។
28នេះគឺជាអ្វីដែលខ្ញុំនៅតែស្វែងរក ប៉ុន្តែខ្ញុំមិនទាន់បានរកឃើញនៅឡើយ។ ខ្ញុំបានរកឃើញបុរសសុចរិតម្នាក់ក្នុងចំណោមមនុស្សមួយពាន់នាក់ ប៉ុន្តែក្នុងចំណោមស្រីទាំងអស់នោះ ខ្ញុំរកពុំបានសូម្បីតែម្នាក់។
29ខ្ញុំបានរកឃើញតែការមួយនេះ គឺព្រះជាមា្ចាស់បានបង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សស្វែងរកការដែលពិបាកយ៉ាងច្រើនទៅវិញ» ។