1នេះគឺជាអំពើអាក្រក់ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ហើយការនេះគឺជាការធ្ងន់ធ្ងរណាស់សម្រាប់មនុស្ស។
2ព្រះជាម្ចាស់នឹងប្រទានទ្រព្យសម្បតិ្ត ធនធាន និងកិតិ្តយលឲ្យមនុស្ស ដូច្នេះហើយគេមិនខ្វះខាតអ្វីទេ គេពេញចិត្តនឹងខ្លួនគេ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានឲ្យគេមានសមត្ថភាពក្នុងការសប្បាយរីករាយនោះទេ។ គឺមានម្នាក់ទៀតទទួលជំនួសវិញ។ ការនេះគឺឥតបានការ ហើយអាក្រក់បំផុត។
3ប្រសិនមានឪពុកម្នាក់មានកូនមួយរយ ហើយរស់នៅបានច្រើនឆ្នាំ ទោះបីគាត់រស់នៅបានច្រើនឆ្នាំក៏ដោយ ប៉ុន្តែបើសិនចិត្តរបស់គាត់មិនចេះស្កប់ស្កល់ដោយសេចក្ដីល្អ ហើយគាត់មិនបានធ្វើពិធីបញ្ចុះដោយកិតិ្តយសផង ខ្ញុំយល់ថាកូនដែលកើតមកស្លាប់នោះគឺល្អប្រសើរជាងគាត់ទៅទៀត។
4ទោះបីជាកូននោះដែលកើតដោយឥតប្រយោជន៍ ហើយស្លាប់បាត់ក្នុងទីងងឹត ហើយគ្មាននរណានឹកនា។
5ទោះបីជាកូននោះមិនបានឃើញពន្លឺថ្ងៃ ឬស្គាល់អ្វីទាំងអស់ ប៉ុន្ដែវាសុខជាងអ្នកដែលមានអាយុវែងនោះទៅទៀត។
6ទោះបីជាបុរសនោះអាចរស់បានពីរពាន់ឆ្នាំក្ដី ប៉ុន្តែគេមិនបានរៀនពីសេចក្ដីល្អនោះ គេគង់តែទៅកន្លែងដូចអ្នកដ៏ទៃទៀតដែរ។
7គ្រប់កិច្ចការទាំងអស់ដែលមនុស្សធ្វើគឺបានត្រឹមតែមាត់គេប៉ុណ្ណោះ ពុំទាន់អាចបំពេញសេចក្ដីស្រែកឃ្លានរបស់គេបានទេ។
8ជាការពិតណាស់ តើមនុស្សដែលមានប្រាជ្ញាមានគុណសម្បត្តិអ្វីលើសជាងមនុស្សល្ងីល្ងើ? តើមនុស្សក្រីក្រមានគុណសម្បតិ្តអ្វី ទោះបីជាគេដឹងពីការប្រព្រឹត្តនៅចំពោះមុខមនុស្សដទៃទៀត?
9ជាការល្អប្រសើរក្នុងការដែលភ្នែកស្កប់ស្កល់នឹងអ្វីដែលបានឃើញជាជាងចង់បានអ្វីដោយការវង្វេងស្រែកឃ្លានខ្លាំង នេះជាការឥតបានការ និងដូចជាការដេញចាប់ខ្យល់ដែរ។
10អ្វីៗដែលកើតមកស្រាប់ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេច ហើយក៏ដឹងថាអ្វីទៅដែលហៅថាមនុស្សដែរ។ ដូច្នេះហើយ គេពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងជាងខ្លួនបានឡើយ។
11និយាយកាន់តែច្រើនយ៉ាងណា ការឥតប្រយោជន៍កាន់តែច្រើនយ៉ាងនោះដែរ ដូច្នេះ តើមនុស្សបានប្រយោជន៍អ្វីខ្លះទៅ?
12ដ្បិត តើអ្នកណាដឹងថាអ្វីទៅការល្អសម្រាប់មនុស្សនៅក្នុងជីវិតដែលគ្មានប្រយោជន៍របស់គេ ចំនួនថ្ងៃដែលគេឆ្លងកាត់ដូចជាស្រមោលបាន? តើអ្នកណាអាចប្រាប់មនុស្សពីអ្វីដែលនឹងកើតមាននៅក្រោមថ្ងៃ ក្រោយពីគេស្លាប់ផុតទៅ?