ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ម្ដងទៀត ខ្ញុំបានគិតអំពីការជិះជាន់គ្រប់យ៉ាងដែលបានធ្វើនៅក្រោមថ្ងៃ។ ហើយឃើញទឹកភ្នែកនៃមនុស្សដែលត្រូវគេជិះជាន់ និងគ្មាននរណាម្នាក់បានសម្រាលទុក្ខដល់ពួកគេឡើយ! អំណាចនៅក្នុងដៃរបស់ពួកអ្នកជិះជាន់ ហើយគ្មាននរណាម្នាក់សម្រាលទុក្ខពួកគេដែរ!
2ដូច្នេះហើយ ខ្ញុំសាទរដល់អ្នកដែលបានស្លាប់ហើយ ជាជាងមនុស្សដែលនៅរស់។
3ក៏ប៉ុន្តែ អ្នកដែលមានសំណាងជាងមនុស្សទាំងពីរនោះគឺជាមនុស្សដែលមិនទាន់កើតមក ជាអ្នកដែលមិនបានឃើញអំពើ អាក្រក់ដែលបានធ្វើនៅក្រោមថ្ងៃនៅឡើយ។
4បន្ទាប់មក ខ្ញុំឃើញគ្រប់សកម្មភាពទាំងអស់នៃការងារ និងជំនាញក្នុងកិច្ចការទាំងអស់ក្លាយទៅជាការច្រណែនគ្នា។ ការនេះក៏ឥតបានការ និងការដេញចាប់ខ្យល់ដែរ។
5មនុស្សល្ងីល្ងើឱបដៃរបស់គេ​ ហើយមិនបានធ្វើការងារ ដូច្នេះហើយគេស៊ីសាច់របស់ខ្លួនឯងវិញ។
6ប៉ុន្តែមួយក្ដាប់តូចនៃប្រាក់ចំណេញដោយធ្វើការតិចតួចនោះល្អប្រសើរជាង ពីរក្ដាប់តូចជាមួយការងារដែលព្យាយាមដេញចាប់ខ្យល់។
7បន្ទាប់មក ខ្ញុំគិតម្ដងទៀតអំពីការឥតប្រយោជន៍ និងការវិនាសឥតបានការនៅក្រោមថ្ងៃ។
8នេះគឺជាមនុស្សដែលនៅតែម្នាក់ឯងឯការ។ គេគ្មានអ្នកណាម្នាក់ឡើយ គ្មានកូន ឬគ្មានបងប្អូនទេ។ ការងាររបស់គេគ្មានទីបញ្ចប់ ហើយភ្នែករបស់គេមិនស្កប់ស្កល់នឹងទ្រព្យសម្បតិ្តដែលគេមានឡើយ។ គេឆ្ងល់ថា «ដ្បិតតើខ្ញុំខំប្រឹងធ្វើការ និងបង្អត់សេចក្ដីរីករាយខ្លួនឯងនេះដើម្បីអ្នកណាទៅ?» នេះក៏ជាការឥតបានការ និងជាការអាក្រក់ដែរ។
9មនុស្សពីរនាក់ធ្វើការងារប្រសើរជាងមនុស្សម្នាក់ បើពួកគេរួមគ្នាធ្វើ នោះពួកគេអាចទទួលបានការបង់ថ្លៃល្អសម្រាប់ការងាររបស់គេ។
10បើសិនមានម្នាក់ដួល នោះម្នាក់ទៀតអាចជួយលើកមិត្តគេឡើងវិញ។ ប៉ុន្តែ ទុក្ខព្រួយនឹងនៅតាមម្នាក់ដែលនៅម្នាក់នោះនៅពេលដែលម្នាក់ទៀតដួល បើសិនជាគ្មាននរណាម្នាក់លើកគេឡើងនោះ។
11បើសិនមនុស្សពីរនាក់នោះ ដេកដួលទាំងអស់គ្នា ពួកគេអាចបានកក់ក្ដៅ ប៉ុន្ដែបើម្នាក់ឯងតើគេអាចបានកក់ក្ដៅដោយរបៀបណា?
12មនុស្សតែម្នាក់គេអាចយកជ័យជំនះ ប៉ុន្តែមនុស្សពីរនាក់អាចទប់ទល់នឹងការវាយប្រហារ និងខ្សែពួរដែលវេញដោយបីសរសៃ គឺមិនងាយដាច់ឡើយ។
13ក្មេងប្រុសម្នាក់ក្រីក្រ តែមានប្រាជ្ញានោះប្រសើរជាងស្ដេចល្ងីល្ងើ ហើយចាស់ជរា ដែលមិនស្គាល់ពីព្រមាន។
14ទោះបីជាក្មេងប្រុសនោះក្លាយជាស្ដេចចេញពីគុក ឬទោះបីជាក្មេងប្រុសនោះបានកើតជាអ្នកក្រីក្រនៅក្នុងនរគរបស់ខ្លួនក្ដី។
15យ៉ាងណាក៏ដោយ ខ្ញុំឃើញមនុស្សគ្រប់គ្នាដែលមានជីវិត និងដើរចុះឡើងនៅក្រោមថ្ងៃ ចុះចូលខ្លួនដើម្បីក្មេងប្រុសដែលលើកឡើងធ្វើជាស្ដេច។
16គឺគ្មានទីបញ្ចប់ទេ សម្រាប់មនុស្សទាំងអស់ដែលចង់ស្ដាប់បង្គាប់ស្ដេចថ្មី ប៉ុន្ដែក្រោយមកមនុស្សជាច្រើននឹងមិនសសរសើរស្ដេចនោះទៀតទេ។ ប្រាកដណាស់ ការនេះគឺជាការឥតបានការ និងការដេញចាប់ខ្យល់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។