1ដ្បិតអ្វីៗទាំងអស់មានពេលកំណត់ ហើយមានរដូវការសម្រាប់គ្រប់គោលបំណងនៅក្រោមមេឃ។
2មានពេលសម្រាប់កើតនិងពេលសម្រាប់ស្លាប់ទៅវិញ មានពេលដើម្បីដាំ និងពេលដើម្បីដកដំណាំនោះ
3មានពេលដើម្បីសម្លាប់ និងមានពេលដើម្បីព្យាបាល មានពេលដើម្បីផ្ដួលរំលំ និងមានពេលដើម្បីសាង់សងឡើង។
4មានពេលដើម្បីយំ និងមានពេលដើម្បីសើច មានពេលដើម្បីកាន់ទុក្ខ និងមានពេលរាំសប្បាយ
5មានពេលដើម្បីគប់ដំថ្មចោល និងមានពេលដើម្បីប្រមូលដំងថ្ម មានពេលដើម្បីឱបក្រសោប និងមានពេលមិនព្រមឱបក្រសោបវិញ។
6មានពេលដើម្បីស្វែងរករបស់របរ និងមានពេលដើម្បីឈប់ស្វែងរករបស់វិញ មានពេលដើម្បីរក្សារទុករបស់របរ និងមានពេលដើម្បីបោះចោលរបស់របរវិញ
7មានពេលវេលាហែកសំលៀកបំពាក់ចោល និងមានពេលដើម្បីដេរភ្ជាប់ឡើងវិញ មានពេលដើម្បីរក្សាភាពស្ងៀមស្ងាត់ និងមានពេលដើម្បីនិយាយ។
8មានពេលវេលាដើម្បី ស្រឡាញ់ និងមានពេលវេលាដើម្បីស្អប់ មានពេលវេលាសម្រាប់សង្គ្រាម និងមានពេលសម្រាប់សន្តិភាព។
9តើមានប្រយោជន៍អ្វីដល់កម្មករដែលខំប្រឹងក្នុងការងារខ្លួន?
10ខ្ញុំឃើញថាកិច្ចការដែលព្រះជាម្ចាស់បានប្រទានសម្រាប់មនុស្សដើម្បីធ្វើឲ្យបានសម្រេច។
11អ្វីៗទាំងអស់ដែលព្រះអម្ចាស់បានធ្វើសុទ្ធតែ ស្អាតសម្យតាមពេលវេលារបស់វា។ ព្រះអង្គក៏បានដាក់ភាពអស់កល្បជានិច្ចនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែមនុស្សមិនអាចយល់អំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើនោះទេ តាំងពីការចាប់ផ្ដើមរហូតដល់ចុងក្រោយនៃផ្លូវរបស់គេ។
12ខ្ញុំដឹងថាគ្មានអ្វីដែលល្អសម្រាប់មនុស្សជាងការសប្បាយ និងការធ្វើល្អក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ
13មនុស្សគួរតែស៊ី និងផឹក ហើយគួរតែយល់អំពីរបៀបរីករាយក្នុងការល្អដែលមកពីព្រះជាម្ចាស់ក្នុងកិច្ចការរបស់ខ្លួន។ នេះគឺជាអំណោយមកពីព្រះជាម្ចាស់។
14ខ្ញុំដឹងថាអ្វីៗដែលព្រះអម្ចាស់បានធ្វើនឹងស្ថិតស្ថេរជាដរាប។ គ្មានអ្វីអាចនឹងបន្ថែម ឬដកចេញបាននោះទេ ព្រោះព្រះអម្ចាស់ធ្វើការនេះ ដូច្នេះមនុស្សទាំងឡាយនឹងត្រូវគោរពកោតខ្លាចព្រះអង្គ។
15អ្វីៗដែលកើតមកគឺបានកើតមានតាំងពីយូរអង្វែងណាស់មកហើយ ហើយអ្វីៗនឹងកើតមកខាងមុខ ក៏បានមានជាយូរអង្វែងណាស់មកហើយដែរ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សស្វែងរករបស់ដែលបានលាក់ទុក។
16ខ្ញុំឃើញថា នៅក្រោមថ្ងៃអំពើ ទុច្ចរិតមាននៅកន្លែងវិនិច្ឆ័យ ហើយនៅកន្លែង សុចរិតក៏មានអំពេើ អាក្រក់នៅទីនោះដែរ។
17ខ្ញុំនិយាយក្នុងចិត្តថា «ព្រះអម្ចាស់នឹងជំនុំជម្រះមនុស្សសុចរិត និងមនុស្សទុច្ចរិត នៅពេលកំណត់សម្រាប់គ្រប់ទាំងបញ្ហារ និងគ្រប់កិច្ចការទាំងអស់»។
18ខ្ញុំនិយាយក្នុងចិត្តថា «ព្រះអម្ចាស់ល្បងមនុស្សដើម្បីបង្ហាញគេថាពួកគេមិនខុសពីសត្វនោះទេ»។
19ដ្បិតវាសនារបស់មនុស្ស និងវាសនារបស់សត្វគឺមានវាសនាដូចគ្នា។ សេចក្ដីស្លាប់របស់មនុស្សគឺដូចសេចក្ដីស្លាប់របស់សត្វដែរ។ មនុស្ស និងសត្វគឺដកដង្ហើមដូចគ្នា។ សម្រាប់មនុស្សគឺគ្មានប្រយោជន៍អ្វីជាងសត្វនោះទេ។ ដ្បិតតើមិនអ្វីៗដែលមិនដកដង្ហើមទេឬ?
20អ្វីៗទាំងអស់គឺនឹងទៅកន្លែងតែមួយ។ អ្វីៗទាំងអស់គឺកើតមកពីដី ហើយអ្វីៗទាំងអស់ នឹងត្រលប់ទៅជាដីវិញ។
21តើនរណាដឹងថា វិញ្ញាណរបស់មនុស្សឡើងទៅលើមេឃ និងវិញ្ញណរបស់សត្វចុះទៅក្រោមផែនដី?
22ដូច្នេះ ខ្ញុំយល់ថាគឺគ្មានអ្វីដែលល្អសម្រាប់ជាងក្រៅពីសេចក្ដីរីករាយចំពោះកិច្ចការរបស់ខ្លួននោះទេ ដ្បិតនេះគឺជាភារកិច្ចរបស់គេ តើមានអ្នកណាអាចនាំគេឲ្យត្រលប់វិញដើម្បី មើលអ្វីដែលកើតបន្ទាប់ពីគាត់ស្លាប់នោះ?