1ខ្ញុំនិយាយនៅក្នុងចិត្តខ្ញុំថា «ចូលមកឥឡូវនេះ ខ្ញុំនឹងសាកល្បងអ្នកដោយសុភមង្គល។ ដូច្នេះចូលពេញចិត្តសេចក្ដីរីករាយចុះ»។ ប៉ុន្ដែមើល៌ ការនេះក៏ដូចជាពន្លឺខ្យល់បណ្ដោះអាសន្នតែប៉ុណ្ណោះ។
2ខ្ញុំនិយាយអំពីអ្នកសើច «វាជាការចម្កួត» និងអំពីសេចក្ដីរីករាយ «តើមានប្រយោជន៏អ្វី?»
3ខ្ញុំបានស្ទង់ចិត្តខ្ញុំពីរបៀបដើម្បីបំពេញបំណងប្រាថ្នារបស់ខ្ញុំជាមួយស្រា។ ខ្ញុំអនុញ្ញាតឲ្យគំនិតនាំផ្លូវខ្ញុំដោយ្របាជ្ញា ទោះបីជាខ្ញុំនៅតែមានភាពល្ងីល្ងើ។ ខ្ញុំចង់បានដើម្បីស្វែងរកអ្វីគឺការល្អសម្រាប់មនុស្សធ្វើការនៅក្រោមមេឃ ក្នុងអំឡុងពេលថ្ងៃរស់នៅរបស់ពួកគេ។
4ខ្ញុំបានសម្រេចកិច្ចការអស្ចារ្យជាច្រើន។ ខ្ញុំបានសាងសង់ដំណាក់សម្រាប់ខ្លួនឯង និងដាំចម្ការទំពាំងបាយជូរ។
5ខ្ញុំបានសាងសង់សួនច្បារសម្រាប់ខ្លួនឯង និងឧទ្យាន ខ្ញុំបានដាំដើមឈើមានផ្លែគ្រប់មុខនៅក្នុងសួននោះ។
6ខ្ញុំបានធ្វើស្រះទឹកដើម្បីស្រោចស្រពព្រៃ កន្លែងដែលមានដើមឈើដុះ។
7ខ្ញុំទិញអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ខ្ញុំមានអ្នកបម្រើបានកើតនៅដំណាក់របស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមជាសត្វចិញ្ចឹមជាច្រើន ច្រើនជាងស្ដេចនានា ដែលគ្រប់គ្រងក្នុងយេរូសាឡឹមមុនខ្ញុំ។
8ខ្ញុំក៏បានប្រមូលប្រាក់ និងមាស ព្រមទាំងទ្រព្យសម្បតិ្តរបស់ស្ដេច និងនគរជាច្រើនសម្រាប់ខ្លួនឯង។ ខ្ញុំមានអ្នកចម្រៀងស្រីប្រុសសម្រាប់ខ្លួនឯង ជាការរីករាយរបស់មនុស្សជាតិ និងមានស្រីស្នំជាច្រើន។
9ដូច្នេះហើយ ខ្ញុំក្លាយជាអ្នកដែលអស្ចារ្យ និងមានទ្រព្យសម្បតិ្តជាង អ្នកដែលបានគ្រប់គ្រងក្រុងយេរូសាឡឹមមុនខ្ញុំ ហើយប្រាជ្ញារបស់ខ្ញុំនៅជាប់នឹងខ្ញុំ។
10អ្វីៗដែលភ្នែករបស់ខ្ញុំចង់បាន ខ្ញុំមិនដកយកចេញពីពួកគេបានឡើយ។ ខ្ញុំមិនដកចិត្តរបស់ខ្ញុំចេញពីសេចក្ដីរីករាយណាបានទេ ពីព្រោះចិត្តរបស់ខ្ញុំបានអរសប្បាយជាមួយការងាររបស់ខ្ញុំទាំងអស់ ហើយសេចក្ដីរីករាយជារង្វាន់សម្រាប់កិច្ចការទាំងអស់របស់ខ្ញុំ។
11បន្ទាប់មក ខ្ញុំមើល៏លើគ្រប់ទង្វើដែលដៃរបស់ខ្ញុំបានសម្រេចទាំងអស់ និងមើល៍លើការងារដែលខ្ញុំបានធ្វើ ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ គ្មានប្រយោជន៍អ្វីទេនៅក្រោមថ្ងៃ។
12បន្ទាប់មក ខ្ញុំបែរទៅពិចារណាពីប្រាជ្ញា ភាពឆ្កួតលីលានិង ភាពល្ងីល្ងើ។ តើស្ដេចដែលមកបន្ទាប់ អាចធ្វើអ្វីដែលមិនទាន់បានធ្វើរួចបានដែរឬទេ?
13ខ្ញុំចាប់ផ្ដើមយល់ថាប្រាជ្ញាមានសារៈប្រយោជន៍លើភាពល្ងីល្ងើ ដូចជាពន្លឺល្អជាង ងងឹត។
14មនុស្សមានប្រាជ្ញាប្រើភ្នែកក្នុងក្បាលរបស់គេដើម្បីមើល៌កន្លែងដែលគេនឹងទៅ ប៉ុន្ដែមនុស្សល្ងីល្ងើដើរនៅក្នុងទីងងឹតវិញ ទោះបីជាខ្ញុំដឹងថាជោគវាសនាដូចគ្នានេះគឺមាននៅទុកសម្រាប់គ្រប់គ្នា។
15បន្ទាប់មកខ្ញុំនិយាយក្នុងចិត្តថា «តើមានអ្វីកើតឡើងចំពោះមនុស្សល្ងីល្ងើ ហើយនឹងមានអ្វីកើតឡើងចំពោះខ្ញុំ។ ដូច្នេះតើមានអ្វីខុសគ្នាទៅ បើសិនខ្ញុំជាមនុស្សដែលមានប្រាជ្ញាច្រើន?» ខ្ញុំសន្និដ្ឋានក្នុងចិត្តថា «នេះក៏ឥតបានការដែរ»។
16ដ្បិតមនុស្សមានប្រាជ្ញាដូចមនុស្សល្ងីល្ងើដែរ គឺមិនចងចាំបានយូរអង្វែងនោះទេ។ ពេលវេលាចេះតែកន្លងទៅ អ្វីៗទាំងអស់នឹងត្រូវភ្លេចអស់។ មនុស្សមានប្រាជ្ញាក៏ស្លាប់ដូចមនុស្សមនុស្សល្ងីល្ងើដែរ។
17ដូច្នេះហើយ ខ្ញុំស្អប់ជីវិតពីព្រោះគ្រប់ទាំងកិច្ចការដែលបានធ្វើនៅក្រោមព្រះថ្ងៃគីជាអំពើអាក្រក់ដល់ខ្ញុំ។ ពីព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
18ខ្ញុំស្អប់សមិទ្ធិផលរបស់ខ្ញុំ អ្វីដែលខ្ញុំបានធ្វើនៅក្រោមថ្ងៃពីព្រោះខ្ញុំត្រូវតែទុកចោលការទាំងអស់នោះនៅពីក្រោយដល់មនុស្សដែលមកបន្ទាប់ពីខ្ញុំ។
19ដ្បិត តើមានអ្នកណាដឹងថា អ្នកនោះនឹងក្លាយជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើទេ? ប៉ុន្ដែអ្នកនោះនឹងក្លាយទៅជាចៅហ្វាយគ្រប់គ្រង់លើអ្វីៗទាំងអស់នៅក្រោមព្រះអាទិត្យដែលកិច្ចការរបស់ខ្ញុំនិងប្រាជ្ញាបានសាងសង់ឡើងហើយ។ ការនេះក៏ឥតបានការដែរ។
20ហេតុនេះបានជាចិត្តរបស់ខ្ញុំចាប់ផ្ដើមអស់សង្ឃឹមលើកិច្ចការនៅក្រោមថ្ងៃដែលខ្ញុំបានធ្វើ។
21ដ្បិតមានអ្នកដែលធ្វើការងារដោយប្រាជ្ញា ការចេះដឹង និងដោយជំនាញ ប៉ុន្ដែអ្នកនោះនឹងទុកអ្វីទាំងអស់ដែលគេបានធ្វើសម្រាប់មនុស្សដែលមិនបានធ្វើអ្វីសោះនោះវិញ។ ការនេះក៏ឥតបានការ និងជារឿងខ្លោចផ្សាបំផុត។
22ដ្បិតតើមានប្រយោជន៍អ្វីទៅដល់មនុស្សដែលខំប្រឹងធ្វើការងារយ៉ាងខ្លាំង ហើយព្យាយាមនៅចិត្តដើម្បីសម្រេចការងាររបស់ខ្លួននៅក្រោមថ្ងៃ?
23រៀងរាល់ថ្ងៃកិច្ចការរបស់គេគឺមានតែឈឺចាប់ និងមានភាពតានតឹង ហើយពេលយប់វិញព្រលឹងរបស់គេមិនបានឈប់សម្រាកទេ។ ការនេះក៏ឥតបានការដែរ។
24គ្មានអ្វីដែលល្អសម្រាប់មនុស្សជាងការផឹកស៊ី និងពេញចិត្តនូវអ្វីដែលល្អក្នុងការងាររបស់ខ្លួនគេនោះទេ។ ខ្ញុំឃើញថាការពិតការនេះបានមកពីព្រះហស្តនៃព្រះទេ។
25ដ្បិតតើអ្នកណាអាចបរិភោគ ឬអាចមានសេចក្ដីរីករាយផ្សេងៗក្រៅពីព្រះជាម្ចាស់បានទៅ?
26អស់អ្នកណាដែលគាប់ព្រះហឫទ័យព្រះអង្គ នោះព្រះជាម្ចាស់នឹងប្រទានប្រាជ្ញា ការចេះដឹង និងអំណរដល់អ្នកនោះ។ ប៉ុន្ដែមនុស្សមានបាបវិញ ព្រះអង្គប្រទានកិច្ចការនៃការប្រមូល និងការរក្សាទុកសម្រាប់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ ការនេះក៏នៅក្នុងចំណោមឥតបានការ និងជាការដេញចាប់ខ្យលដែរ។