ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ទាំងនេះគឺជាពាក្យរបស់គ្រូ ពូជពង្សរបស់ព្រះបាទដាវីឌ និងស្ដេចនៅក្រុងយេរូសាឡឹម។
2គ្រូនិយាយថា «ការទាំងអស់ដែលនៅកណ្តាលយើង គឺឥតប្រយោជន៍ទេ គ្រប់យ៉ាងនឹងហោះទៅតាមខ្យល់ នៅសល់តែសំនួរជាច្រើន។
3តើអ្វីទៅជាប្រយោជន៏ដែលធ្វើឲ្យមនុស្សលោកខំប្រឹងពីគ្រប់ការងារដែលពួកគេធ្វើដោយនឿយហត់នៅក្រោមកម្ដៅថ្ងៃ?
4ដំណមួយចាក់ចេញទៅ ហើយដំណមួយទៀតចូលមក ប៉ុន្តែផែនដីនៅតែស្ថិតសេ្ថរជារៀងរហូត។
5ព្រះអាទិត្យរះឡើង និងលិចទៅវិញ ហើយប្រញាប់វិលត្រលប់ទៅរកកន្លែងដែលរះឡើងម្ដងទៀត។
6ខ្យលបក់ពីទិសខាងត្បូង ហើយបក់វិលទៅវិលមកទៅទិសខាងជើង តែងតែបក់ចុះឡើងតាមផ្លូវរបស់ខ្លួន ហើយវិលត្រលប់មកវិញម្ដងទៀត។
7ទន្លេទាំងអស់ហូរចាក់ទៅសមុទ្រ ប៉ុន្តែសមុទ្រមិនដែលពេញឡើយ។ កន្លែងណាដែលទន្លេហូរចាក់ទៅ នោះទន្លេហូរចាក់ទៅម្ដងទៀត។
8អ្វីៗទាំងអស់ប្រែក្លាយទៅជានឿយហត់ ហើយគ្មានអ្នកណាម្នាក់អាចពន្យល់បានទេ។ ភ្នែកមិនចេះស្កប់ស្កល់នូវអ្វីដែលមើលឃើញនោះទេ ឬត្រចៀកក៏ពេញដោយអ្វីដែលបានស្ដាប់។
9អ្វីក៏ដោយដែលធ្លាប់កើតមាននឹងកើតមានឡើង ហើយអ្វីក៏ដោយដែលធ្លាប់បានធ្វើនឹងបានធ្វើ។ គ្មានអ្វីថ្មីសោះឡើយនៅក្រោមថ្ងៃ។
10តើមានអ្វីណាមួយដែលអាចនិយាយថា «មើល នេះគឺជារបស់ថ្មីឬ? អ្វីក៏ដោយដែលមានស្រាប់ កើតមានតាំងពីយូរណាស់មកហើយ មុនពេលយើងកើតមកផង។
11គ្មានអ្នកណានឹកចាំពីការដែលបានកើតឡើងនៅសម័យបុរាណ និងការដែលកើតបានឡើងនៅពេលក្រោយ និងការដែលនឹងកើតឡើង និងនៅពេលអនាគត​នឹងមិនចាំដូចគ្នា»។
12ខ្ញុំជាគ្រូបង្រៀន ហើយខ្ញុំធ្វើជាស្ដេចគ្រប់គ្រងស្រុកអ៊ុីស្រាអែលទាំងមូលនៅក្នុងក្រុងយេរូសាឡឹម។
13ខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំដើម្បីរៀន និងដើម្បីស្វែងរកដោយប្រាជ្ញា អ្វីៗដែលកើតមាននៅក្រោមមេឃ។ ការស្វែងរកនេះគឺជាកិច្ចការដ៏ធំធេងដែលព្រះជាម្ចាស់ប្រទានឲ្យដល់កូនចៅរបស់មនុស្សដើម្បីសិក្សា។
14ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលបានធ្វើនៅក្រោមថ្ងៃ ហើយមើល៌ សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។​
15អ្វីៗដែលមូលមិនអាចធ្វើឲ្យត្រង់បានឡើយ! អ្វីៗដែលបាត់បង់មិនអាចរាប់បានដែរ!
16ខ្ញុំបាននិយាយក្នុងចិត្តរបស់ខ្ញុំថា «មើល៍! ខ្ញុំទទួលបានប្រាជ្ញាច្រើនជាងអ្នកដែលនៅក្រុងយេរូសាឡឹមពីមុន»។ គំនិតរបស់ខ្ញុំបានឃើញប្រាជ្ញាដ៏ធំ និងការចេះដឹង។
17ដូច្នេះ ខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំដើម្បី ប្រាជ្ញាហើយព្រមទាំងការឆ្កួតលីលា និងល្ងីល្ងើ។ ខ្ញុំមកដើម្បីឲ្យយល់ថានេះក៏ដូចដេញចាប់ខ្យល់ដែរ។
18ដ្បិតការចម្រើនឡើងនៃប្រាជ្ញា គឺមានការស្មុគស្មាញខ្លាំង ហើយអ្នកណាដែលបង្កើនការចេះដឹងនោះក៏បង្កើនទុក្ខព្រួយដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។