1ចូរបោះនំបុ័ងរបស់អ្នកទៅក្នុងទឹក ដ្បិតអ្នកនឹងរកនំបុ័ងវិញនៅថ្ងៃបន្ទាប់ៗទៀត។
2ចែកនំប័ុងនេះជាមួយមនុស្សប្រាំពីរនាក់ ឬប្រាំបីនាក់ ដ្បិតអ្នកមិនដឹងថាមានគ្រោះមហន្តរាយអ្វីកើតមាននៅលើផែនដីនោះទេ។
3ប្រសិនបើ ពពកពោរពេញទៅដោយទឹកភ្លៀង ពពកនោះនឹងបង្ហូរទឹកភ្លៀងមកលើផែនដីពុំខាន ហើយប្រសិនបើ ដើមឈើរលំ ទោះបីរលំទៅទិសខាងត្បូង ឬទិសខាងជើង កន្លែងណាដែលដើមឈើនោះរលំនឹងនៅតែមាន។
4អ្នកណាដែលមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកណាដែលមើលពពក ក៏មិនច្រូតកាត់ដែរ។
5បើអ្នកមិនដឹងអំពីផ្លូវនៃខ្យល់ ឬមិនដឹងពីរបៀបដែលឆ្អឹងទារកកកើតនៅក្នុងផ្ទៃម្ដាយនោះទេ ដូច្នេះ អ្នកក៏មិនអាចយល់ពីកិច្ចការនៃព្រះជាម្ចាស់ ជាព្រះដែលបង្កើតអ្វីៗទាំងអស់មកដែរ។
6ចូរសាបព្រោះគ្រាប់ជូពរបស់អ្នកនៅពេលព្រឹក រហូតដល់ពេលល្ងាច ធ្វើការដោយមិនទំនេរដៃរបស់អ្នកឡើយ ដ្បិតអ្នកមិនដឹងថា កិច្ចការណាមួយនឹងបង្កើតផលឡើយ ថាតើពេលព្រឹក ឬពេលល្ងាច ថាតើខាងនោះ ឬខាងនេះ ឬថាតើទាំងពីរនឹងបង្កើតផលល្អដូចគ្នាទេ។
7ពន្លឺរមែងធ្វើឲ្យចិត្តទន់ភ្លន់ ហើយពន្លឺគឺជារឿងរីករាយសម្រាប់ភ្នែកដើម្បីមើលព្រះអាទិត្យ។
8ប្រសិនបើមានម្នាក់រស់នៅបានយូរឆ្នាំ ចូរឲ្យគេរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុរបស់ខ្លួន ប៉ុន្តែចូរឲ្យគេគិតអំពីថ្ងៃសេចក្ដីងងឹតនឹងមកដល់ ដ្បិតថ្ងៃនោះនឹងមានច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមកសុទ្ធតែឥតបានការ។
9យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឲ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ។ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នក។ ទោះជាយ៉ាងណាត្រូវដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការទាំងនេះជាមិនខាន។
10ចូរដកកំហឹងចេញពីចិត្តរបស់អ្នក ហើយធ្វើគធ្វើថ្លង់ការឈឺចាប់ក្នុងខ្លួនរបស់អ្នក ព្រោះភាពជាយុវវ័យ និងភាពរឹងមាំនៃយុវវ័យគឺគ្មានប្រយោជន៍ទេ។