ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 10

Read Scripture freely. Divine Threads study for this chapter is coming later.

1រុយងាប់បង្ករឲ្យទឹកអប់ទៅជាស្អុយ ដូច្នេះភាពល្ងីល្ងើតូចមួយក៏អាចយកឈ្នះប្រាជ្ញា និងកិតិ្តយសបានដែរ។
2ចិត្តរបស់មនុស្សមានប្រាជ្ញាមានទំនោរទៅលើសេចក្ដីត្រឹមត្រូវ ប៉ុន្តែចិត្តរបស់មនុស្សល្ងីល្ងើមានទំនោរទៅសេចក្ដីខុសឆ្គងវិញ។
3នៅពេលដែលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការគិតរបស់គឺមិនគ្រប់គ្រាន់ បង្ហាញឲ្យមនុស្សគ្រប់គ្នាដឹងថាគេជាមនុស្សល្ងីល្ងើ។
4ប្រសិនបើអ្នកគ្រប់គ្រងមានអារម្មណ៍ខឹងនឹងអ្នក កុំបោះបង់ការងាររបស់អ្នកឡើយ។ ការរំងាប់ចិត្តអាចបញ្ចៀសកំហឹងដ៏ខ្លាំងបាន។
5នេះគឺជាការអាក្រក់ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ គឺជាកំហុសដែលចេញពីអ្នកគ្រប់គ្រង
6មនុស្សល្ងីល្ងើបានទទួលតំណែងជាអ្នកដឹកនាំ ហើយអ្នកដែលទទួលការជោគជ័យបានទទួលតំណែងតូចតាចទៅវិញ។
7ខ្ញុំបានឃើញអ្នកបម្រើជិះសេះ តែអ្នកដែលជោគជ័យបែរជាដើរនៅលើដី ដូចជាអ្នកបម្រើទៅវិញ។
8អ្នកណាដែលជិករណ្ដៅអាចនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយពេលណា មានអ្នកណាម្នាក់វាយបំបែកជញ្ជាំង នោះអាចត្រូវពស់ចឹក។
9អ្នកណាដែលរើសថ្មចេញអាចនឹងត្រូវមុតថ្មនោះ និងអ្នកណាដែលកាប់ឈើក៏មានគ្រោះថ្នាក់់ដោយសាឈើនោះដែរ។
10ប្រសិនបើកាំបិតដែកមួយរិល ហើយមនុស្សមិនបានសំលៀងកាំបិតនោះទេ គេនឹងត្រូវប្រើកម្លាំងបន្ថែម ប៉ុន្តែប្រាជ្ញាផ្ដល់ឲ្យសម្រេចជោគជ័យ។
11ប្រសិនបើពស់ចឹកមុនពេលដែលគ្រូស្ដោះផ្លុំ នោះគ្មានប្រយោជន៍អ្វីទេសម្រាប់គ្រូស្ដោះផ្លុំ។
12ពាក្យសម្ដីដែលចេញពីមាត់របស់អ្នកមានប្រាជ្ញាមានភាពទន់ សន្ដោស ប៉ុន្តែបបូរមាត់របស់មនុស្សល្ងីល្ងើបំផ្លាញខ្លួនគេវិញ។
13ពាក្យចាប់ផ្ដើមហូរចេញពីមាត់របស់មនុស្សល្ងីល្ងើ ចេញមកតែពាក្យលីលា ហើយចុងបញ្ចប់នៃមាត់របស់គេចេញមកដោយភាពឆ្កួតរបស់មនុស្សអាក្រក់។
14ពាក្យរបស់មនុស្សល្ងីល្ងើកាន់តែចម្រើនឡើង ប៉ុន្តែគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនោះទេ។ តើអ្នកណាដឹងថានឹងមានអ្វីកើតឡើងបន្ទាប់បានទេ?
15កិច្ចការរបស់មនុស្សល្ងីល្ងឺធ្វើឲ្យគេព្រួយបារម្មណ៍ ដូច្នេះហើយពួកគេមិនបានដឹង សូម្បីតែផ្លូវទៅកាន់ក្រុងផង។
16វេទនាដល់អ្នកហើយ ទឹកដីណាមានក្មេងប្រុសជាស្ដេច​ ហើយបើសិនអ្នកដឹកនាំរបស់អ្នកនាំគ្នាជប់លៀងនៅតាំងពីពេលព្រឹក!
17ប៉ុន្ដែមានពរដល់អ្នកហើយ ទឹកដីណាមានអ្នកថ្លៃថ្នូរជាស្ដេច ហើយបើសិនអ្នកដឹកនាំរបស់អ្នកបរិភោគតាមពេលវេលាត្រឹមត្រូវ សម្រាកកម្លាំង និងមិនមែនសម្រាប់ផឹកស្រាស្រវឹងនោះទេ។
18ដំបូងផ្ទះស្រុតធ្លាក់ ដោយសារតែភាពខ្ជិលច្រអូស ហើយផ្ទះលិចធ្លាយ ដោយសារតែដៃទំនេរ។
19មនុស្សរៀបចំអាហារសម្រាប់សំណើច រីឯស្រានាំមកការសប្បាយរីករាយដល់ជីវិត និងលុយបំពេញនូវសេចក្ដីត្រូវការទាំងអស់។
20កុំដាក់បណ្ដាសារសេ្ដចឡើយ សូម្បីតែនៅក្នុងចិត្តរបស់ក៏ដោយ ហើយកុំដាក់បណ្ដាសាអ្នកមាននៅក្នុងបន្ទប់របស់អ្នកដែរ។ ដ្បិតសត្វចាបដែលហើរលើមេឃ អាចនឹងនាំពាក្យសម្ដីរបស់អ្នក អ្វីៗដែលមានស្លាបអាចថ្លែងប្រាប់តាមរឿងនោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។