ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱអ៊ីស្រាអែល ចូរស្ដាប់ អ្នករាល់គ្នាត្រូវឆ្លងកាត់ទន្លេយ័រដាន់នៅថ្ងៃនេះ ចូលទៅទីនោះ ដើម្បីបណ្ដេញប្រជាជាតិដែលធំជាង និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា និងក្រុងជាច្រើនដែលធំ ហើយមានកំពែងខ្ពស់កប់មេឃ
2ជាប្រជាជនដែលមានមាឌធំ និងខ្ពស់ គឺកូនចៅអណាក់ ដែលអ្នករាល់គ្នាបានស្គាល់ ហើយជាមនុស្សដែលអ្នករាល់គ្នាបានឮពីមនុស្សដទៃនិយាយប្រាប់ តើនរណាអាចឈរនៅចំពោះមុខពួកកូនចៅរបស់អណាក់បាន?
3ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺព្រះអង្គហើយដែលយាងនាំមុខអ្នករាល់គ្នា ដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញពួកគេ ហើយព្រះអង្គនឹងបង្រ្កាបពួកគេនៅចំពោះមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងបណ្ដេញពួកគេចេញ និងធ្វើឲ្យពួកគេវិនាសយ៉ាងលឿនបំផុត ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូលនឹងអ្នករាល់គ្នា។
4មិនត្រូវនិយាយក្នុងចិត្តរបស់អ្នករាល់គ្នា បន្ទាប់ពី ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបណ្ដេញពួកគេចេញនៅចំពោះមុខអ្នករាល់គ្នាថា៖ «ព្រះអម្ចាស់ប្រទានទឹកដីនេះឲ្យអ្នករាល់គ្នាកាន់កាប់ ដោយសារតែអ្នករាល់គ្នាសុចរិតឡើយ ដ្បិត ព្រះអម្ចាស់ដេញប្រជាជាតិទាំងនេះនៅចំពោះមុខអ្នករាល់គ្នា ដោយសារតែអំពើអាក្រក់របស់ពួកគេទេ។
5មិនមែនដោយសារតែសេចក្ដីសុចរិត ឬចិត្តទៀងត្រង់របស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាអាចកាន់កាប់ទឹកដីរបស់ពួកគេនោះទេ ប៉ុន្តែ ដោយសារតែអំពើអាក្រក់នៃប្រជាជាតិទាំងនេះ ទើបព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបណ្ដេញពួកគេចេញនៅចំពោះមុខអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ពីព្រះបន្ទូលរបស់ព្រះអង្គដែលបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា គឺចំពោះលោកអប្រាហាំ លោកអ៊ីសាក លោកនិងយ៉ាកុប។
6ដូច្នេះ ត្រូវដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមិនបានប្រទានទឹកដីល្អ ដើម្បីឲ្យអ្នករាល់គ្នាកាន់កាប់នេះ ដោយសារតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ដ្បិត អ្នករាល់គ្នាគឺជាមនុស្សដែលមានចិត្តរឹងរូស។
7ចូរចង់ចាំ ហើយមិនត្រូវភ្លេចថា អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមានសេចក្ដីក្រោធ នៅទីរហោស្ថាន ចាប់ពីថ្ងៃដែលអ្នករាល់គ្នាបានចាក់ចេញពីទឹកដីអេស៊ីប រហូតដល់អ្នករាល់គ្នាមកដល់ទីនេះ អ្នករាល់គ្នាបានចេះតែបះបោរនឹងប្រឆាំងនឹងព្រះអម្ចាស់។
8នៅភ្នំហោរែប អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់មានសេចក្ដីក្រោធដែរ ហើយព្រះអម្ចាស់បានក្រោធរហូតដល់បំផ្លាញអ្នករាល់គ្នា។
9នៅពេលដែលខ្ញុំ បានឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានចងជាមួយនឹងអ្នករាល់គ្នា ខ្ញុំបាននៅលើភ្នំនោះ អស់រយៈពេលសែសិបថ្ងៃ និងសែបសិបយប់ ដោយមិនបានបរិភោគនំប៉័ង ឬផឹកទឹកទេ។
10ព្រះអម្ចាស់បានប្រទានបន្ទះថ្មពីរដុំមកឲ្យខ្ញុំ ដែលចារដោយព្រះអង្គុលីរបស់ព្រះអង្គ លើថ្មនោះបានចារអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលនឹងអ្នករាល់គ្នានៅលើភ្នំ ចេញពីកណ្ដាលភ្លើងនៅថ្ងៃដែលអ្នករាល់គ្នាជួបប្រជុំគ្នា។
11ការនេះបានកើតឡើងនៅថ្ងៃចុងក្រោយនៃសែបសិបយប់សែបសិនថ្ងៃ ពេលដែលព្រះអម្ចាស់បានប្រទានបន្ទះថ្មពីរដុំមកឲ្យខ្ញុំ គឺជាបន្ទះថ្មនៃសម្ពន្ធមេត្រី។
12ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយចុះទៅយ៉ាងឆាប់ចេញពីទីនេះ ដ្បិត ប្រជាជនរបស់អ្នក ជាប្រជាជនដែលអ្នកបាននាំចេញពីអេស៊ីប បានប្រព្រឹត្តអំពើអាក្រក់។ ពួកគេបង្វែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេយ៉ាងលឿន។ ពួកគេបានបង្កើតធ្វើរូបព្រះសម្រាប់គេ។
13ម៉្យាងទៀត ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំថា យើងបានឃើញប្រជាជនទាំងនេះ ពួកគេជាមនុស្សចចេសរឹងរូស។
14ចូរទុកឲ្យយើង ដើម្បីឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះរបស់ពួកគេចេញពីលើផែន ហើយយើងនឹងបង្កើតប្រជាជាតិមួយចេញមួយដែលខ្លាំងពូកែ និងច្រើនជាងពួកគេចេញពីអ្នក។
15ដូច្នេះ ខ្ញុំបានវិលត្រលប់មកវិញ និងចុះពីលើភ្នំ ហើយភ្នំបានឆាបឆេះឡើង។ បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរដុំបាននៅលើដៃរបស់ខ្ញុំ។
16ខ្ញុំបានមើលហើយឃើញថា អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាបានសូនធ្វើរូបកូនគោសម្រាប់ខ្លួនឯង។ អ្នករាល់គ្នាបានឆាប់ងាកចេញពីផ្លូវដែលព្រះអម្ចាស់បានបង្គាប់អ្នករាល់គ្នា។
17ខ្ញុំបានយកបន្ទះថ្មទាំងពីរដុំនេះ
18ហើយក្រវែងបន្ទះថ្មទាំងពីរដុំនេះចោលចេញពីដៃរបស់ខ្ញុំ។​ ខ្ញុំបានធ្វើឲ្យបន្ទះថ្មទាំងនោះបាក់នៅចំពោះភ្នែកអ្នករាល់គ្នា។ ហើយខ្ញុំបានឱនមុខចុះនៅចំពោះព្រះអម្ចាស់រយៈពេលសែបសិបថ្ងៃសែបសិបយប់ ដោយមិនបានបរិភោគនំប៉័ង ឬផឹកទឹកទេ ដោយព្រោះតែអំពើបាបដែលអ្នករាល់គ្នាបានប្រព្រឹត្ត ជាអំពើអាក្រក់នៅចំពោះព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គមានសេចក្ដីក្រោធ។
19ដ្បិត ខ្ញុំបានភ័យខ្លាចសេចក្ដីក្រោធនោះ ហើយសេចក្ដីក្រេវក្រោធដែលព្រះអម្ចាស់បានអស់ទ្រាំនឹងអ្នករាល់គ្នា រហូតដល់ព្រះអង្គបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ ព្រះអម្ចាស់បានស្តាប់ឮខ្ញុំនៅពេលនោះដែរ។
20ព្រះអម្ចាស់បានមានសេចក្ដីក្រោធនឹងលោកអើរ៉ុនជាងខ្លាំង រហូតដល់ចង់បំផ្លាញលោក នៅពេលនោះ ខ្ញុំក៏បានអធិស្ឋានសម្រាប់លោកអើរ៉ុនផងដែរ។
21ខ្ញុំបានទទួលយកអំពើបាបរបស់អ្នករាល់គ្នា​ រូបកូនគោដែលអ្នករាល់គ្នាបានសូន ហើយបានដុតវាចោល ព្រមទាំងវាយបំបែក ហើយកិនឲ្យម៉ដ្តរហូតម៉ដ្តដល់ដូចជាធូលីដី។ ខ្ញុំបានបោះធូលីនោះទៅក្នុងស្ទឹងដែលហូរចេញពីមកពីភ្នំមក។
22នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធដែរ។
23នៅពេលព្រះអម្ចាស់បានបញ្ជូនអ្នករាល់គ្នាចេញពីកាដេស បារនាដោយមានព្រះបន្ទូលថា ចូរចេញទៅ ហើយកាន់កាប់ទឹកដីដែលយើងបានប្រទានដល់អ្នករាល់គ្នា ក្រោយមក អ្នករាល់គ្នាបានប៉ះបោរប្រឆាំងនឹងសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនបានជឿជាក់ ឬស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
24អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងព្រះអម្ចាស់តាំងពីថ្ងៃដែលខ្ញុំបានស្គាល់អ្អ្នករាល់គ្នា។
25ដូច្នេះ ខ្ញុំបានឱនមុខចុះនៅចំពោះព្រះអម្ចាស់អស់រយៈពេលសែបសិបថ្ងៃសែបសិបយប់ ដោយព្រោះតែព្រះអង្គបានមានព្រះបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្នក។
26ខ្ញុំបានអធិស្ឋានទៅកាន់ព្រះអម្ចាស់ដោយទូលថា ឱ ព្រះអម្ចាស់ សូមកុំបំផ្លាញប្រជាជន ឬប្រជាជាតិជាមរតករបស់ព្រះអង្គឡើយ ជាប្រជាជាតិដែលមានសេរីភាពដោយសារតែព្រះចេស្ដារបស់ព្រះអង្គ ជាប្រជាជាតិដែលចាក់ចេញពីអេស៊ីប ដោយសារតែព្រះហស្ដដ៏ខ្លាំងពូកែរ។
27ចូរនឹកចាំពីលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំទតមើលចំពោះសេចក្ដីរឹងរូសរបស់ប្រជាជន ឬអំពើអាក្រក់ ឬអំពើបាបរបស់ពួកគេទាំងនេះឡើយ
28ធ្វើដូច្នេះទឹកដីដែលព្រះអង្គបាននាំពួកយើងចេញមកនោះអាចនិយាយថា៖ «ដោយសារតែព្រះអម្ចាស់មិនអាចនាំពួកគេ ចូរទៅទឹកដីដែលព្រះអង្គបានសន្យាចំពោះពួកគេ និងដោយសារតែ ព្រះអង្គស្អប់ពួកគេ ព្រះអង្គបាននាំពួកគេចេញមក ដើម្បីសម្លាប់ពួកគេនៅក្នុងទីរហោស្ថាន»។
29ដ្បិត ពួកគេជាប្រជាជន និងជាប្រជាជាតិមរតករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញពីដោយព្រះចេស្ដាដ៏អស្ចារ្យ និងដោយព្រះពាហុលើសម្រេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។