ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 8

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នករាល់គ្នាត្រូវតែកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់ ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ធ្វើដូច្នេះអ្នករាល់គ្នានឹងមានជីវិត និងមានភាពចម្រុងចម្រើន ហើយអាចចូល ហើយកាន់កាប់ទឹកដីដែលព្រះអម្ចាស់បានស្បថចំពោះដូនតារបស់អ្នករាល់គ្នា។
2អ្នករាល់គ្នាត្រូវរំលឹកខ្លួនឯង ពីគ្រប់ទាំងផ្លូវដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានណែនាំអស់រយៈពេលសែសិបឆ្នាំ នៅក្នុងទីរហោស្ថាន ដើម្បីបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយព្រះអង្គចង់ល្បងលអ្នករាល់គ្នា ដើម្បីឲ្យដឹងថាអ្វីដែលមាននៅក្នុងចិត្ត ហើយឲ្យដឹងថាតើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គបាន ឬមិនបាន។
3ព្រះអង្គបានបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាស្រែកឃ្លាន ព្រមទាំងបានចិញ្ចឹមអ្នករាល់គ្នាដោយនំម៉ាណា ជានំដែលអ្នករាល់គ្នាមិនបានស្គាល់ និងជានំដែលដូនតារបស់អ្នករាល់គ្នាមិនបានស្គាល់ដែរ។ ព្រះអង្គបានប្រទាននំនេះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់មកដែរ។
4សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនបានសឹក និងបាត់ចេញពីអ្នករាល់គ្នាទេ ហើយជើងរបស់អ្នករាល់គ្នាមិនបានហើមដែរ ក្នុងរយៈពេសែសិបឆ្នាំនោះ។
5អ្នករាល់គ្នានឹងនឹកគិតក្នុងចិត្តរបស់អ្នករាល់គ្នាថាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានអប់រំអ្នករាល់គ្នាដូចជាឳពុកអប់រំកូន។
6អ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ធ្វើដូច្នេះ​ អ្នករាល់គ្នាអាចនឹងដើរនៅក្នុងផ្លូវរបស់ព្រះអង្គ ហើយកោតខ្លាចព្រះអង្គ។
7ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺនាំអ្នកចូលទៅក្នុងទឹកដីល្អ ជាទឹកដីសម្បូរស្ទឹង អណ្ដូង និងប្រភពទឹក ហូរចេញមកចាក់ទៅជ្រងភ្នំ និងចំណោមភ្នំ
8ជាទឹកដីនៃស្រូវសាលី និងស្រូវ ហើយស្រាទំពាំងបាយជូរ ព្រមទាំងផ្លែឧទុម្ពរ និងផ្លែទទឹម ជាទឹកដីនៃដើមអូលីវ និងទឹកឃ្មុំ។
9ជាទឹកដីដែលអ្នករាល់គ្នានឹងបរិភោគនំប៉័ង ដោយគ្មានការខ្វះខាត់ឡើយ ហើយជាកន្លែងដែលអ្នករាល់គ្នានឹងមិនខ្វះខាត់អ្វីឡើយ ជាទឹកដីដែលសម្បូរដោយថ្មដែលធ្វើចេញពីដែក និងចេញពីភ្នំដែលអ្នករាល់គ្នាអាចជីករកបាន។
10អ្នករាល់គ្នានឹងបរិភោគ ហើយនឹងបានឆ្អែត ហើយអ្នករាល់គ្នានឹងថ្វាយព្រះពរព្រះអម្ចាស់ជាព្រះរបស់សម្រាប់ទឹកដីល្អដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
11ត្រូវប្រុងប្រយ័ត្នក្រែងអ្នករាល់គ្នាភ្លេចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា និងមិនបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដូចជាវិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ
12ធ្វើដូច្នេះ នៅពេលអ្នករាល់គ្នាបរិភោគឆ្អែតហើយ និងនៅនៅពេលអ្នករាល់គ្នាសង់ផ្ទះល្អ សម្រាប់រស់នៅ នោះចិត្តរបស់អ្នករាល់គ្នានឹងត្រូវលើកឡើង។
13ត្រូវប្រុងប្រយ័ត្ន នៅពេលហ្វូងគោ និងហ្វូងសត្វរបស់អ្នករាល់គ្នារីកចម្រើនឡើង ហើយនៅពេលប្រាក់ និងមាសរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងអ្វីៗដែលអ្នករាល់គ្នាមានបានចម្រើនឡើង
14បន្ទាបចិត្តរបស់អ្នកនឹងអាចលើកឡើង ហើយអ្នករាល់គ្នានឹងភ្លេចព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃភាពជាទាសករ។
15មិនត្រូវភ្លេចព្រះអង្គ ជាព្រះដែលបាននាំអ្នករាល់គ្នាដើរឆ្លងកាត់ទីរហោស្ថានដ៏ធំ និងគួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី ព្រមទាំងដីហួតហែង ជាកន្លែងគ្មានទឹក ជាព្រះដែលបាននាំឲ្យអ្នករាល់គ្នាទឹកចេញពីផ្ទាំងថ្មដ៏រឹងបំផុត។
16ព្រះអង្គបានចម្អែតអ្នករាល់គ្នានៅក្នុងទីរហោស្ថាន ដោយនំម៉ាណា ដែលដូនតារបស់អ្នករាល់គ្នាមិនធ្លាប់បានស្គាល់ ធ្វើដូច្នេះ ព្រះអង្គអាចនឹងបន្ទាបចិត្តរបស់អ្នករាល់គ្នា ហើយល្បងលអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីល្អនៅចុងក្រោយ
17ប៉ុន្តែ អ្នករាល់គ្នាអាចនឹងនិយាយក្នុងចិត្តថា ខ្ញុំមានទ្រព្យសម្បតិ្តទាំងនេះ ដោយសារកម្លាំង និងឥទ្ធិឫទ្ធិដៃរបស់ខ្ញុំ។
18ប៉ុន្តែ អ្នករាល់គ្នាត្រូវរំលឹកខ្លួនឯងថាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដ្បិត គឺព្រះអង្គហើយដែលប្រទានកម្លាំងឲ្យអ្នករាល់គ្នា បានទទួលទ្រព្យសម្បត្តិ ដើម្បីឲ្យដឹងថាព្រះអង្គបានបង្កើតសម្ពន្ធមេត្រីរបស់ព្រះអង្គដែលបានស្បថចំពោះដូនតារបស់អ្នករាល់គ្នា ដូចនៅថ្ងៃនេះ។
19ការនេះនឹងកើតឡើងយ៉ាងដូច្នេះ បើសិនអ្នករាល់គ្នាបំភ្លេចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយដើរតាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ព្រមទាំងគោរពដល់ព្រះទាំងនោះ ខ្ញុំធ្វើជាសាក្សីប្រឆាំងទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាមិនខាន។
20គឺដូចជាប្រជាជាតិដែលព្រះអម្ចាស់បានកំពុងធ្វើឲ្យពួកគេវិនាសនៅចំពោះមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងវិនាស ពីព្រោះអ្នករាល់គ្នាមិនបានស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។