1នៅពេលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានាំអ្នករាល់គ្នាចូលទៅទឹកដីដែលអ្នករាល់គ្នាទៅកាន់កាប់ ព្រះអង្គបានបណ្ដេញប្រជាជាតិជាច្រើនដែលនៅពីមុខអ្នករាល់គ្នា ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ប្រជាជាតិទាំងប្រាំពីរនេះ ធំជាង និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា។
2គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ជាព្រះដែលប្រទានពួកគេមកដល់អ្នករាល់គ្នា ពេលដែលអ្នករាល់គ្នាយកជ័យជម្នះលើពួកគេហើយ នោះ អ្នករាល់គ្នាត្រូវតែបំផ្លាញពួកគេឲ្យខ្ទេច។ អ្នករាល់គ្នាមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយអ្នករាល់គ្នាមិនត្រូវផ្តល់សេចក្ដីមេត្ដាករុណាដល់ពួកគេឡើយ។
3អ្នករាល់គ្នាក៏មិនត្រូវរៀបការជាមួយនឹងពួកគេដែរ។ អ្នករាល់គ្នាមិនត្រូវលើកកូនស្រីៗរបស់អ្នករាល់គ្នាទៅឲ្យកូនប្រុសៗរបស់ពួកគេ ហើយអ្នករាល់គ្នាក៏មិនត្រូវយកកូនស្រីៗរបស់ពួកគេឲ្យកូនប្រុសៗរបស់អ្នករាល់គ្នាដែរ។
4ដ្បិត ពួកគេនឹងបង្វែរកូនប្រុសៗរបស់អ្នករាល់គ្នាចេញពីយើងដើម្បីឲ្យពួកគេបែរទៅថ្វាយបង្គំព្រះដទៃវិញ។ នោះសេចក្ដីកោធរបស់ព្រះអម្ចាស់នឹងឆួលឡើង ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នាយ៉ាងរហ័ស។
5នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តជាមួយពួកគេ គឺអ្នករាល់គ្នានឹងត្រូវផ្ដួលរំលំកន្លែងថ្វាយយញ្ញបូជារបស់ពួកគេ បំបាក់សសរថ្មគ្រឹះជាចំណែកៗ ត្រូវកាត់ផ្ដាច់បង្គោលរបស់ព្រះអាសេរ៉ា ហើយត្រូវដុតកម្ទេចរូបព្រះរបស់ពួកគេដែរ។
6ដ្បិត អ្នករាល់គ្នាគឺជាប្រជាជាតិ ដែលត្រូវបានជ្រើសរើសជាប្រជាជាតិរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាឲ្យធ្វើជាប្រជារាស្រ្តថ្វាយព្រះអង្គផ្ទាល់ ច្រើនជាងប្រជាជនផ្សេងៗទៀត ដែលនៅលើផែនដីនេះ។
7ព្រះអម្ចាស់មិនបានកំណត់សេចក្ដីស្រឡាញ់របស់ព្រះអង្គមកលើអ្នករាល់គ្នា ឬជ្រើសរើសដោយព្រោះអ្នកមានគ្នាច្រើនជាងប្រជាជាតិដទៃទេ ដ្បិត អ្នករាល់គ្នាជាប្រជាជាតិដែលមានគ្នាតិចជាងគេបង្អស់នៃប្រជាជាតិទាំងអស់
8ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយព្រះអង្គចង់គោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថចំពោះដូនតារបស់អ្នករាល់គ្នា។ នេះគឺជាហេតុផល ដែលព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញ ដោយព្រះហស្តដ៏ខ្លាំងអស្ចារ្យ និងបានរំដោះអ្នករាល់គ្នាចេញពីផ្ទះនៃភាពជាទាសករ ចេញពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចនៃអេស៊ីប។
9ដូច្នេះហើយ ចូរដឹងថា ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគឺជាព្រះ ជាព្រះស្មោះត្រង់ ជាព្រះដែលគោរពតាមសម្ពន្ធមេត្រី និងមានសេចក្ដីសប្បុរសដល់មួយពាន់តំណរជាមួយអ្នកណាដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ
10ប៉ុន្តែ ព្រះអង្គសងដល់អស់អ្នកណា ដែលស្អប់ព្រះអង្គនៅចំពោះមុខរបស់ពួកគេ ដើម្បីបំផ្លាញពួកគេ ព្រះអង្គនឹងមិនបង្អង់ឡើយ ចំពោះអ្នកណាដែលស្អប់ព្រះអង្គ ព្រះអង្គនឹងសងដល់គេនៅចំពោះមុខ។
11ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមសេចក្ដីបង្គាប់ ច្បាប់ និងបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រតិបត្តិតាម។
12ប្រសិនបើ អ្នករាល់គ្នាស្ដាប់តាមច្បាប់ទាំងនេះ ហើយកាន់តាម និងប្រតិបិត្តតាម នោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងរក្សាសម្ពន្ធមេត្រី និងសេចក្ដីសប្បុរសចំពោះអ្នករាល់គ្នា ដែលព្រះអង្គបានស្បថ ចំពោះដូនតារបស់អ្នករាល់គ្នា។
13ព្រះអង្គនឹងស្រឡាញ់អ្នករាល់គ្នា ហើយនឹងប្រទានពរ និងធ្វើឲ្យអ្នករាល់គ្នាចម្រុងចម្រើន ព្រះអង្គនឹងប្រទានពរផលផ្លែនៃអ្នករាល់គ្នា និងផលផ្លែពីដីរបស់អ្នករាល់គ្នា គឺជាស្រូវ ទឹកទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងផលចម្រើននៃហ្វូងសត្វ ព្រមទាំងកូនហ្វូងចៀមរបស់អ្នករាល់គ្នា នៅក្នុងទឹកដីដែលព្រះអង្គបានស្បថ ចំពោះដូនតារបស់អ្នករាល់គ្នាថានឹងប្រទានដល់អ្នករាល់គ្នា។
14អ្នករាល់គ្នានឹងបានទទួលព្រះពរថែមទៀតច្រើនជាងប្រជាជាតិផ្សេងៗ នឹងមិនមានបុរស ឬស្ត្រីអារណាក្នុងចំណោមអ្នករាល់គ្នា ឬក្នុងចំណោមហ្វូងសត្វរបស់អ្នករាល់គ្នាគ្មានកូនឡើយ។
15ព្រះអម្ចាស់នឹងដកយកចេញអស់ទាំងជំងឺពីអ្នករាល់គ្នា គ្មានគ្រោះកាចណាដែលកើតនៅក្នុងទឹកដីអេស៊ីប ដែលអ្នកធ្លាប់បានដឹង នឹងកើតឡើងលើអ្នករាល់គ្នាឡើយ ប៉ុន្តែ ព្រះអង្គនឹងដាក់គ្រោះកាចនោះទាំងនេោះ នៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នាវិញ។
16អ្នករាល់គ្នានឹងបំផ្លាញអស់ទាំងប្រជាជាតិណាដែលព្រះអម្ចាស់ជាព្រះរបស់ឲ្យអ្នករាល់គ្នា បានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នា ហើយភ្នែករបស់ឲ្យអ្នករាល់គ្នា នឹងមិនត្រូវអាណិតពួកគេឡើយ។ អ្នករាល់គ្នាមិនត្រូវថ្វាយបង្គំព្រះរបស់ពួកគេទេ បើមិនដូច្នេះទេ អ្នករាល់គ្នានឹងត្រូវជាប់អន្ទាក់ជាមិនខានឡើយ។
17ប្រសិនបើ អ្នករាល់គ្នានិយាយទៅកាន់ដួងចិត្តរបស់អ្នករាល់គ្នាថា៖ «ប្រជាជាតិទាំងនេះមានគ្នាច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបំបែកពួកគេបាន?
18ចូរកុំភ័យខ្លាចពួកគេឡើយ អ្នករាល់គ្នាត្រូវនឹកចាំពីអ្វីដែលព្រះអម្ចាស់ជាព្រះរបស់ឲ្យអ្នករាល់គ្នា បានធ្វើចំពោះស្តេចផារ៉ោន និងចំពោះជនជាតិអេស៊ីបទាំងអស់
19ការងទុក្ខលំបាកយ៉ាងខ្លាំង ដែលអ្នករាល់គ្នាបានឃើញ ពីទីសម្គាល់ ពីការអស្ចារ្យ ពីព្រះហស្តដែលខ្លាំងពូកែ និងឫទិ្ធបារមី ដោយព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នាបាននាំអ្នកចេញមក។ ព្រះអម្ចាស់ជាព្រះនៃឲ្យអ្នករាល់គ្នា នឹងប្រព្រឹត្តបែបនេះចំពោះប្រជាជាតិទាំងអស់ណាដែលអ្នករាល់គ្នាខ្លាចដែរ។
20លើសពីទៀត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងបញ្ជូនសត្វឪម៉ាល់មកក្នុងចំណោមពួកគេ រហូតដល់អស់អ្នកណាដែលនៅសល់ ហើយដល់អ្នកដែលលាក់ខ្លួនត្រូវវិនាសចេញពីចំពោះមុខអ្នករាល់គ្នា។
21អ្នករាល់គ្នាមិនត្រូវភ័យខ្លាចពួកគេទេ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គជាព្រះដ៏ធំ ហើយជាព្រះដែលគួរស្ញែងខ្លាច។
22ព្រះអម្ចាស់ជាព្រះនៃឲ្យអ្នករាល់គ្នា នឹងបណ្ដេញអស់ទាំងប្រជាជាតិណាដែលនៅមុខអ្នករាល់គ្នាចេញបន្តិចម្ដងៗ។ អ្នករាល់គ្នានឹងមិនត្រូវបំផ្លាញពួកគេទាំងអស់នៅក្នុងពេលតែមួយបានទេ ឬសត្វព្រៃជាច្រើនអាចនឹងចម្រើនឡើង នៅជំវិញអ្នករាល់គ្នា។
23ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងប្រទានជ័យជម្នះដល់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងពួកគេក្នុងចម្បាំង ព្រះអង្គនឹងធ្វើឲ្យពួកគេភានច្រឡំយ៉ាងខ្លាំង រហូតដល់ពួកគេត្រូវបំផ្លាញ។
24ព្រះអង្គនឹងដាក់ស្ដេចរបស់ពួកគេឲ្យនៅក្រោមការគ្រប់គ្រង់របស់ឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវធ្វើឲ្យឈ្មោះរបស់គេវិនាសចេញពីផែនដី។ គ្មានអ្នកណាអាចឈរនៅចំពោះមុខអ្នករាល់គ្នាពបានទេ រហូតដល់អ្នករាល់គ្នាបំផ្លាញពួកគេអស់។
25អ្នករាល់គ្នាត្រូវដុតបំផ្លាញរួបចំលាក់ដែលតំណាងព្រះរបស់ពួកគេ មិនត្រូវចង់បានប្រាក់ និងមាសដែលស្រោមរូបព្រះទាំងនោះឡើយ និងកុំយករូបព្រះទាំងនេះជារបស់អ្នករាល់គ្នាឡើយ ពីព្រោះ ប្រសិនបើ អ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នានឹងអាចជាប់អន្ទាក់ដោយសារពួកគេ ដ្បិតរបស់ទាំងនេះគឺជាទីស្អប់ខ្ពើមចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
26អ្នករាល់គ្នានឹងមិនត្រូវនាំទីស្អប់ខ្ពើមទាំងឡាយណាចូលទៅក្នុងផ្ទះ ហើយថ្វាយបង្គំរបស់ទាំងនោះឡើយ។ អ្នករាល់គ្នានឹងត្រូវស្អប់ខ្ពើមរបស់ទាំងនេះទាំងស្រុង ដ្បិត របស់ទាំងនេះគឺត្រូវបំផ្លាញ។