ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចោទិយកថា 5

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកម៉ូសេបានហៅប្រជាជនអ៊ីស្រាអែល ហើយមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរស្ដាប់ អ៊ីស្រាអែលអើយ នេះជាច្បាប់ និងវិន័យដែលខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នានៅថ្ងៃនេះ គឺថាអ្នករាល់គ្នានឹងអាចរៀន ហើយកាន់តាមពីច្បាប់ និងវិន័យទាំងនេះបាន។
2ព្រះអម្ចាស់ជាព្រះនៃយើងបានចងសម្ពន្ធមេត្រីជាមួយពួកយើង នៅភ្នំហោរែប។
3ព្រះអម្ចាស់មិនបានចងសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយបុព្វបុរសទេ តែជាព្រះអង្គចងជាសម្ពន្ធមេត្រីជាមួយពួកយើង ជាអ្នកដែលមានជីវិតរស់នៅថ្ងៃនេះ។
4ព្រះអម្ចាស់មានព្រះបន្ទូលជាមួយអ្នករាល់គ្នាដោយមុខទល់នឹងមុខ នៅលើភ្នំចេញពីកណ្ដាលភ្លើង
5(នៅពេលនោះ ខ្ញុំបានឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គប្រាប់អ្នករាល់គ្នា ដ្បិត អ្នករាល់គ្នាបានភ័យខ្លាច ដោយព្រោះភ្លើង ហើយអ្នករាល់គ្នាមិនបានឡើងទៅលើភ្នំទេ)។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
6«យើងគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីប និងចេញពីផ្ទះនៃភាពជាទាសករ។
7អ្នករាល់គ្នាមិនត្រូវមានព្រះឯណាក្រៅពីយើងឡើយ។
8អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាសម្រាប់អ្នករាល់គ្នា ឬដូចជាអ្វីៗដែលនៅលើមេឃ ឬអ្វីដែលលើផែនដី​ ក្រោមដី ឬអ្វីដែលនៅក្នុងទឹកឡើយ។
9អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬបម្រើរូបទាំងនោះឡើយ ដ្បិត យើងគឺជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដែលប្រចណ្ឌ។ យើងដាក់ទោសអំពើទុច្ចរិតរបស់បុព្វបុរស ដោយនាំការដាក់ទោសដល់កូនចៅ រហូតដល់បី និងបួនជំនាន់ដល់អ្នកណាដែលស្អប់យើង
10តែសម្ដែងសេចក្ដីសប្បុរសដល់មួយរយដល់អ្នកណាដែលស្រឡាញ់យើង និងកាន់តាមសេចក្ដីបង្គាប់របស់យើង។
11អ្នករាល់គ្នាមិនត្រូវបញ្ចេញព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាការអសារឥតការឡើយ ដ្បិត ព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកណាដែលបញ្ចេញព្រះនាមព្រះអង្គជាការអសារឥតការឡើយ។
12ចូរគោរពថ្ងៃសប្ប័ទ ហើយរក្សាថ្ងៃនោះជាបរិសុទ្ធ ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ​បានបង្គាប់ដល់អ្នករាល់គ្នា។
13ក្នុងរយៈពេលប្រាំមួយថ្ងៃ ត្រូវឲ្យអ្នករាល់គ្នាបំពេញកិច្ចការ និងធ្វើគ្រប់ការងាររបស់អ្នករាល់គ្នាចុះ
14ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្ប័ទ ថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចការទាំអស់ ទាំងអ្នករាល់គ្នា ទាំងកូនប្រុស ឬកូនស្រីរបស់អ្នករាល់គ្នា ឬបាវបម្រើស្រី ឬបាវបម្រើប្រុសរបសអ្នករាល់គ្នា ឬគោ ឬសត្វលា ឬអស់ទាំងហ្វូងសត្វរបស់អ្នករាល់គ្នា ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាឡើយ។ ដូច្នេះហើយ បាវបម្រើស្រី និងប្រុសរបស់អ្នករាល់គ្នាអាចសម្រាក់ដូចអ្នករាល់គ្នាដែរ។
15អ្នករាល់គ្នាត្រូវនឹកចាំថា អ្នករាល់គ្នាក៏ធ្លាប់ជាបាវបម្រើកាលនៅក្នុងទឹកដីរបស់អេស៊ីប ហើយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបាននាំអ្នករាល់គ្នាចាក់ចេញពីទឹកដីនោះ ដោយឬទិ្ធបារមី និងតេជានុភាពរបស់ព្រះអង្គ។ ដូច្នេះហើយ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នាឲ្យរក្សាថ្ងៃសប្ប័ទនេះ។
16ចូរគោរពដល់មាតា​ និងបិតារបស់អ្នករាល់គ្នា ដូចជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់អ្នករាល់ឲ្យប្រតិបិត្តតាម នោះអ្នករាល់គ្នាអាចនឹងរស់នៅបានអាយុវែង នៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រទាន ហើយអាចជួយអ្នករាល់គ្នាមានសុភមង្គលផងដែរ។
17អ្នករាល់គ្នាមិនត្រូវសម្លាប់មនុស្ស។
18អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអំពើផិតក្បត់។
19អ្នករាល់គ្នាមិនត្រូវលួចប្លន់។
20អ្នករាល់គ្នាមិនត្រូវធ្វើសាក្សីក្លែងក្លាយ ប្រឆាំងទាស់នឹងអ្នកជិតខាងរបស់អ្នករាល់គ្នាឡើយ។
21អ្នករាល់គ្នាមិនត្រូវលោភលន់ចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវចង់បានផ្ទះរបស់អ្នកជិតខាងរបស់អ្នករាល់គ្នាដែរ ទាំងដីស្រែ ឬបាវបម្រើស្រីប្រុស ឬគោ ឬសត្វលា ឬរបស់អ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកជិតខាងអ្នករាល់គ្នាឡើយ។
22ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលដោយព្រះសូរសៀងយ៉ាងខ្លាំងៗ មកក្នុងការប្រជុំរបស់អ្នករាល់គ្នាដែលនៅលើភ្នំ ចេញពីកណ្ដាលភ្លើង និងភាពងងឹកយ៉ាងក្រាសដែលចេញពីពពកមក ព្រះអង្គមិនបានបន្ថែមពាក្យអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរដុំ ហើយបានប្រទានមកឲ្យខ្ញុំ។
23នៅពេលអ្នករាល់គ្នាបានឮសម្លេងចេញពីកណ្ដាលភាពងងឹត នៅពេលដែលភ្នំកំពុងឆេះ នោះ ពួកចាស់ទុំ និងពួកមេនៃកុសម្ព័ន្ធរបស់អ្នករាល់គ្នាទាំងអស់បានមកជិតខ្ញុំ ។
24អ្នករាល់គ្នានិយាយថា៖ «មើល៍ ព្រះអម្ចាស់ជាព្រះរបស់យើងបានសម្ដែងសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គឲ្យយើងឃើញ ហើយយើងបានឮព្រះសូរសៀងរបស់ព្រះអង្គចេញពីកណ្ដាលភ្លើង យើងបានឃើញនៅថ្ងៃនេះ នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលជាមួយប្រជាជនដែលនៅរស់។
25ប៉ុន្តែ ហេតុអ្វីបានជាយើងត្រូវស្លាប់? ដ្បិត ភ្លើងដ៏អស្ចារ្យនេះនឹងឆាបឆេះយើង ប្រសិនបើ យើងឮព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់យើងទៀត នោះយើងនឹងស្លាប់មិនខាន។
26ដ្បិត តើមាននរណាក្រៅពីយើងដែលនៅក្នុងចំណោមមនុស្សទាំងអស់បានឮព្រះសូរសៀងរបស់ព្រះដែលមានព្រះជន្មរស់ ចេញពីកណ្ដាលភ្លើង ហើយនៅរស់បាន ដូចជាយើងបានឮដូច្នេះ?
27ដូច្នេះ សូមលោកចូលទៅជិត ហើយស្ដាប់អ្វីៗដែលព្រះអម្ចាស់ជារបស់យើងបានមានព្រះបន្ទូល ហើយនិយាយប្រាប់ពួកយើងអំពីអ្វីៗដែលព្រះអម្ចាស់ជាព្រះរបស់យើងបានមានព្រះបន្ទូលមកកាន់លោក យើងនឹងស្ដាប់ ហើយប្រតិបិត្តតាមផង។
28ព្រះអម្ចាស់បានឮពាក្យរបស់អ្នករាល់គ្នា នៅពេលដែលអ្នកនិយាយជាមួយខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖​ «យើងបានឮពាក្យរបស់ប្រជាជនទាំងនេះ ឮអ្វីដែលពួកគេនិយាយជាមួយអ្នក។ អ្វីដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។
29អូ​ ប្រសិនបើ ពួកគេមានចិត្តយ៉ាងដូច្នេះ ពួកគេអាចនឹងគោរពកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងសេចក្ដីបង្គាប់របស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេមានសុភមង្គលជារៀងរហូត!
30ចូរចេញទៅប្រាប់ពួកគេថា៖ «ចូរត្រឡប់ទៅត្រសាលរបស់អ្នករាល់គ្នាវិញចុះ»។
31ប៉ុន្តែសម្រាប់អ្នកវិញ ចូរឈរនៅទីនោះជិតយើង ហើយយើងនឹងប្រាប់អ្នកអស់ទាំងសេចក្ដីបង្គាប់ អស់ទាំងច្បាប់ និងវិន័យដែលអ្នកនឹងត្រូវបង្រៀនដល់ពួកគេ ដូច្នេះ ពួកគេអាចនឹងកាន់តាមសេចក្ដីទាំងនេះ នៅក្នុងទឹកដីដែលយើងនឹងប្រទានឲ្យពួកគេឲ្យកាន់កាប់។
32ដូច្នេះហើយ អ្នករាល់គ្នាត្រូវកាន់តាមអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមិនត្រូវងាកចេញទៅខាងស្ដាំដៃ ខាងឆ្វេងដៃឡើយ។
33អ្នករាល់គ្នាត្រូវដើរនៅក្នុងផ្លូវដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់មកអ្នករាល់គ្នាឡើយ ដូច្នេះ អ្នករាល់គ្នាអាចនឹងរស់នៅ និងមានសុភមង្គល ហើយអ្នករាល់គ្នាអាចនឹងមានអាយុវែងនៅលើទឹកដីដែលអ្នករាល់គ្នានឹងកាន់កាប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។