1ព្រះចៅដារីយុសគឺជាបុត្ររបស់ព្រះចៅអ័ហាស៊ូរុសដែលជាកូនចៅនៃជនជាតិមែឌី។ គឺជាព្រះចៅអ័ហាស៊ូរុសដែលបានអភិសេកឲ្យធ្វើជាស្តេចនៃអាណាចក្រនៃជនជាតិបាប៊ីឡូន។
2ពេលនេះ រជ្ជកាលទីមួយនៃព្រះចៅដារីយុស ខ្ញុំគឺដានីយ៉ែលកំពុងសិក្សាពីព្រះគម្ពីរ ទាក់ទងទៅនិងព្រះបន្ទូលនៃព្រះអម្ចាស់ គឺជាព្រះបន្ទូលដែលបានមកដល់ព្យាការីយេរេមា។ ខ្ញុំរកឃើញថាគឺមានចិតសិបឆ្នាំ រហូតដល់ក្រុងយេរ៉ូសាឡឹម បានដល់ទីបញ្ចាប់។
3ខ្ញុំបានបែរមុខទៅរកព្រះអម្ចាស់ជាព្រះជាម្ចាស់ ដើម្បីស្វែងរកព្រះអង្គដោយអធិស្ឋានទូលអង្វរ ដោយការតមអាហារ ស្លៀកសំពត់ធ្មៃ ហើយអង្គុយលើផេះផង។
4ខ្ញុំអធិស្ឋានទៅកាន់ព្រះអម្ចាស់ជាព្រះជាម្ចាស់នៃខ្ញុំ ហើយលន់តួបាបរបស់ខ្ញុំ។ ខ្ញុំបាននិយាយថា «ព្រះអម្ចាស់អើយ! ព្រះអង្គដ៏ធំ ហើយជាព្រះជាម្ចាស់ដ៏អស្ចារ្យ គឺព្រះអង្គបានរក្សាសម្ព័នមេត្រី និងភាពទៀងត្រង់ ដល់អស់អ្នកណាដែលស្រឡាញ់ព្រះអង្គ ហើយអ្នកស្តាប់បង្គាប់តាមបទបញ្ញត្តិរបស់ព្រះអង្គ។
5ពួកយើងបានប្រព្រឹត្តអំពើបាប បានធ្វើអ្វីដែលខុស។ យើងបានប្រព្រឹត្តអំពើអាក្រក់ និងបានប្រឆាំងទាស់នឹងព្រះអង្គ ហើយបែរចេញពីបទបញ្ញត្តិ និងវិន័យរបស់ព្រះអង្គ។
6យើងខ្ញុំមិនបានស្តាប់បង្គាប់តាមព្យាការីដែលជាអ្នកបម្រើទ្រង់ ជាអ្នកដែលបានថ្លែងក្នុងនាមព្រះអង្គ ប្រាប់ដល់ស្តេចទាំងឡាយ ពួកអ្នកដឹកនាំរបស់យើង ពួកបុព្វបុរសយើង ព្រមទាំងប្រជាជាតិទាំងអស់នៅលើទឹកដីផង។
7ឱព្រះអម្ចាស់អើយ! សេចក្តីសុចរិតជារបស់ព្រះអង្គ។ តែសម្រាប់យើងខ្ញុំវិញ សេចក្តីអាម៉ាស់គឺនៅលើមុខយើងវិញ ត្បិតប្រជាជនយូដា និងអ្នកនៅក្រុងយេរូសាឡិម ហើយជនជាតិអុីស្រាអែលទាំងអស់។ ព្រមទាំងអ្នកនៅជិត ហើយនិងអ្នកនៅឆ្ងាយ គឺអស់ទាំងទឹកដីដែលព្រះអង្គបានបណ្តេញគេចេញ។ ដោយព្រោះតែអំពើបាបដែល គេបានធ្វើទាស់ប្រឆាំងនឹងព្រះអង្គ។
8ឱព្រះអម្ចាស់អើយ! យើងខ្ញុំពេញដោយភាពអាម៉ាស់មុខ ដល់ស្តេចរបស់យើង និងមន្ត្រីរបស់យើង និងពួកបុព្វបុរសយើងទាំងឡាយ ដោយសារយើងបានធ្វើបាបទាស់នឹងព្រះអង្គ។
9ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើងសេចក្តីមេត្តាករុណា និងការអត់ទោសជារបស់ព្រះអង្គ ត្បិតយើងខ្ញុំបានប្រឆាំងបះបោរនឹងព្រះអង្គ។
10យើងមិនបានស្តាប់បង្គាប់តាមព្រះបន្ទួលនៃព្រះអម្ចាស់ជាព្រះរបស់យើង ដើម្បីប្រព្រឹត្តតាមបទបញ្ញាត្តិរបស់ព្រះអង្គតាមរយៈព្យាការីដែលជាអ្នកបម្រើព្រះអង្គ។
11ពួគជនជាតិអុីស្រាអែលទាំងអស់បានប្រព្រឹត្តទាស់នឹងបទបញ្ញត្តិ ហើយបែរចេញមិនស្តាប់បង្គាប់ព្រះបន្ទូលព្រះអង្គ។ ដូច្នេះហើយបណ្តាសារ និងសម្បថដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ត្រូវបានធ្លាក់មកលើយើងខ្ញុំដោយសារយើងបានធ្វើបាបទាស់នឹងព្រះអង្គ។
12ព្រះអម្ចាស់បានបញ្ជាក់ពីព្រះបន្ទូលដែលព្រះអង្គបានមានបន្ទូលទាស់នឹង អ្នកដឹកនាំរបស់យើង តាមរយៈការនាំមកនៅគ្រោះមហត្តរាយមកលើយើង។ ត្បិតនៅក្រោមមេឃ ពុំមានហេតុការណ៍អ្វីដែលអាចប្រៀបនឹងអ្វីដែលបានកើតឡើងនៅក្រុងយេរូសាឡិមឡើយ។
13ដោយមានចែងនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេថា ហើយយើងមិនបានទូលអង្វរសុំសេចក្តីមេត្តា ពីព្រះអម្ចាស់ជាព្រះរបស់យើង ដោយបែរចេញពីអំទុច្ចរិត និង រួមជាមួយសេចក្តីពិតរបស់ព្រះអង្គ។
14ដូច្នេះហើយ បានជាព្រះអម្ចាស់បាននាំសេចក្តីមហត្តរាយនោះឲ្យធ្លាក់មកលើយើង ត្បិតព្រះអម្ចាស់ជាព្រះរបស់យើងសុចរិតក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ តែយើងមិនបានស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។
15ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបាននាំប្រជាជនរបស់ទ្រង់ចេញពីស្រុកអេស៊ីប ដោយព្រះហស្ថដ៏ខ្លាំងអស្ចារ្យ ហើយបានធ្វើឱ្យព្រះនាមរបស់ព្រះអង្គល្បីសុះសាយ ដល់សព្វថ្ងៃនេះ។ ប៉ុន្តែយើងនៅតែប្រព្រឹត្តអំពើបាប យើងនៅតែធ្វើការអាក្រក់។
16ឱព្រះអម្ចាស់ ដោយព្រោះការសេចក្តីសុចរិតរបស់ព្រះអង្គ សូមដកសេចក្តីកំហឹងនិងសេចក្តីក្រោធចេញពីក្រុងយេរូសាឡិមរបស់ទ្រង់ និងពីភ្នំបរិសុទ្ធរបស់ព្រះអង្គផង។ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើង បានជាយេរូសាឡិម និង ប្រជារាស្រ្តរបស់ព្រះអង្គ បានក្លាយជាទីអាម៉ាស់ដល់មនុស្សជុំវិញយើង។
17ពេលនេះ ព្រះជាម្ចាស់នៃយើងអើយ សូមព្រះសណ្តាប់ពាក្យអធិស្ឋាន នៃអ្នកបម្រើទ្រង់ដែលទូលសូមក្តីមេត្តា ដោយយល់ដល់ព្រះនាមព្រះអង្គ ព្រះអម្ចាស់សូមឲ្យព្រះភ័ក្រ្តព្រះអង្គបានចែងចាំងនៅចំពោះទីបរិសុទ្ធរបស់ព្រះអង្គ ដែលសោះកក្រោះនេះ។
18ព្រះជាម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌សណ្តាប់ សូមទតព្រះនេត្រមើល។ យើងខ្ញុំកំពុងតែជាជួបសេចក្តីវេទនា សូមទតមើលទីក្រុងដែលហៅដោយព្រះនាមរបស់ព្រះអង្គ។ យើងខ្ញុំមិនបានទូលសុំព្រះអង្គដោយព្រោះ សេចក្តីសុចរិតរបស់យើងទេ តែដោយសារសេចក្តីមេត្តារបស់ព្រះអង្គវិញទេ។
19ព្រះអម្ចាស់អើយ សូមស្តាប់! ព្រះអម្ចាស់នៃការអត់ទោស! ព្រះអម្ចាស់តែងតែយកព្រះទ័យទុកដាក់និងឆ្លើយតប! ដោយយល់ដល់ព្រះនាមព្រះអង្គ សូមកុំពន្យាពេល ព្រះជាម្ចាសនៃយើងអើយ ត្បិតទីក្រុងប្រជារាស្ត្ររបស់ទ្រង់បានស្រែករកព្រះនាមព្រះអង្គ»។
20នៅពេលដែលខ្ញុំកំពុងតែនិយាយក្នុងការអធិស្ធាន ហើយលន់តួរបាបរបស់ខ្ញុំ និង អំពើបាបរបស់ជនជាតិអុីស្រាអែល ហើយបានលើសំនួមទូលអង្វរចំពោះព្រះអម្ចាស់ជាព្រះជាម្ចាស់នៅក្នុងនាមភ្នំបរិសុទ្ធរបស់ព្រះជាម្ចាស់នៃខ្ញុំ។
21ក្នុងពេលខ្ញុំកំពុងអធិស្ឋាន លោកដែលមានឈ្មោះថា កាព្រីយ៉ែល គឺជាអ្នកដែលខ្ញុំបាននិមិត្តឃើញពីដំបូងនោះ បានហោះយ៉ាងលឿនចូលមករកខ្ញុំ ចំពេលនៃការថ្វាយយញ្ញបូជា។
22លោកបានមកពន្យល់ខ្ញុំដោយនិយាយមកខ្ញុំថា «ដានីយ៉ែលខ្ញុំមកនេះ ដើម្បីពន្យល់ឲ្យលោកបានយល់។
23នៅពេលដែលលោកបានចាប់ផ្តើមទូលអង្វរព្រះជាម្ចាស់សុំសេចក្តីមេត្តា ក៏មានការបញ្ជាបានផ្តល់មកឲ្យ ហើយខ្ញុំមកប្រាប់លោកពីចំលើយ ដិ្បតក្តីស្រឡាញ់ព្រះអង្គអស្ចារ្យ។ ដូច្នេះហើយ សូមលោករិះគិតពីព្រះបន្ទូលនេះ ហើយយល់ពីអត្ថន័យពីការបើកសម្តែង។
24ចិតសិបប្រាំពីរនៃឆ្នាំ គឺរាជក្រឹត្យសម្រាប់ប្រជាជនរបស់អ្នក និងទីក្រុងបរិសុទ្ធរបស់អ្នក នឹងត្រូវបញ្ចាប់ពីកំហុស ហើយអំពើបាបផង គ្មានអ្នកបង់ថ្លៃសម្រាប់មនុស្សអាក្រក់ទេ ដើម្បីនាំសេចក្តីសុចរិតអស់កល្បជានិច្ចដែរ ហើយនាំយកនិមិត្ត និងការថ្លែងព្រះរបស់ព្រះជាម្ចាស់ ហើយញែកទីបរិសុទ្ធបំផុតផង។
25ហើយដឹង និងយល់ពីបញ្ហាដែលជាលំដាប់លំដោយ ដើម្បីសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់ម្នាក់ដែលព្រះបានចាក់ប្រេងតាំងមកដល់ (ម្នាក់នោះនឹងធ្វើជាអ្នកដឹកនាំ) នោះនឹងមានរយៈពេល ប្រាំពីរ ប្រាំពីរ ហើយហុកសិបពីរ ប្រាំពីរដង។ ក្រុងយេរូសាឡិម នឹងសង់ផ្លូវហើយបន្ទាយ សូម្បីតែក្នុងពេលដែលមានទុក្ខព្រួយ។
26បន្ទាប់ពីពេលហុកសិបពីរ ប្រាំពីរដងនៃឆ្នាំទាំងនោះហើយ ពួកអ្នកដែលបានចាក់ប្រេងតាំងនឹងត្រូវបានបំផ្លាញគ្មានសល់អ្វីឡើយ។ ពួកទាហានរបស់អ្នកដែលគ្រប់គ្រងនឹងមកហើយបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ហើយនៅទីបញ្ចប់នឹងមកជាមួយទឹកជំនន់ ហើយនិងមានការច្បាំងលុះដល់ទីបញ្ចាប់។ ការបំផ្លិចបំផ្លាញនេះគឺបានប្រកាសហើយ។
27លោកនឹងតាំងសម្ពន្ធមេត្រីជាមួយនិងមនុស្សជាច្រើនតែម្តង គឺប្រាំពីរ។ ហើយនៅរយៈពេលបីឆ្នាំកន្លះលោកនឹងលែងឲ្យមានការថ្វាយយញ្ញបូជា ហើយនិងការថ្វាយដង្វាយទៀតហើយ។ នៅលើស្លាបរបស់ចង្រៃគួរឲ្យស្អប់ខ្ពើម នឹងកើតឡើងជាមួយអ្នកដែលធ្វើឲ្យមានការបំផ្លាញ។ ការបញ្ចាប់ទាំងមូលនិងការបំផ្លិចបំផ្លាញ គឺបានប្រកាសដើម្បីចាក់មកលើអ្នកដែលបានធ្វើឲ្យការខូចបង់»។