ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 8

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះបាទបេសសាសារ ខ្ញុំដានីយ៉ែលមាននិមិត្តមួយបានបង្ហាញដល់ខ្ញុំ ​(បន្ទាប់ពីសុបិន្តនិមិត្តដំបូងដែលខ្ញុំបានឃើញ)។
2ខ្ញុំបានឃើញក្នុងនិមិត្ត ដូចដែលខ្ញុំបានឃើញដែលដូចជាខ្ញុំផ្ទាល់ស្ថិតនៅក្នុងបន្ទាយទីក្រុងស៊ូសាន ជាក្រុងនៅអាណាខេត្តអេឡាំ។ ខ្ញុំបានឃើញក្នុងនិមិត្តថាខ្លួនខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
3ពេលខ្ញុំមើលទៅឃើញចៀមឈ្មោលមួយដែលមានស្នែងពីរ ឈរនៅក្បែរទន្លេនៅចំពោះ​មុខខ្ញុំ។ មានស្នែងវាមួយវែងជាងស្នែងមួយទៀត ប៉ុន្តែស្នែងដែលវែងនោះដុះក្រោយស្នែងដែលខ្លីជាង។
4ខ្ញុំឃើញចៀមពូកែប្រយុទ្ធពីទិសខាងលិច រួចហើយទិសខាងជើង និងទិសខាងត្បូង អត់មានសត្វណាទៀតអាចតទល់នឹងវាបានឡើយ។ គ្មានសត្វណាមួយអាចជួយ គ្នាវាឲ្យរួចពីក្នុងកណ្តាប់ដៃវាបានឡើយ។ វាចង់ធ្វើអ្វីតាមតែអំពើចិត្តរបស់វា​ ហើយវាបានក្លាយទៅជាអស្ចារ្យ។
5ពេលដែលខ្ញុំកំពុងតែគិតអំពីការនេះ ខ្ញុំឃើញពពែឈ្មោលមួយដែលវាចេញមកពីទិសខាងលិច វាបានបោលកាត់នៃផ្ទៃផែនដី រត់យ៉ាងលឿនបំផុតដោយជើងវាមិនបានជាប់និងដី។ ពពែនោះមានស្នែងមួយយ៉ាងធំនៅចន្លោះភ្នែករបស់វា។
6វាបានចូលមកជិតចៀមដែលមានស្នែងពីរ ដែលខ្ញុំឃើញនោះឈរនៅមាត់ទន្លេ ហើយពពែនោះស្រាប់តែរត់សម្រុកទៅបុកចៀមនោះយ៉ាងពេញទំហឹង។
7ខ្ញុំបានឃើញពពែនោះមកជិតដល់ ចៀម។ ហើយវាបានខឹងយ៉ាងខ្លាំងជាមួយនិងចៀម។ ហើយវាបានបុកបំបាក់ស្នែងទាំងពីររបស់ចៀមនោះ។ ចៀមក៏មិនមានកម្លាំងដើម្បីឈរនៅចំពោះមុខពពែនោះទៀតដែរ។ ពពែនោះបានផ្តូលវាទៅលើដី ហើយជាន់នៅលើវាទៀតផង។ គ្មាននរណាអាចជួយសង្រ្គោះចៀមពីអំណាចរបស់វាបានឡើយ។
8រួចមកពពែនោះប្រែជាធំឡើងៗ។ ប៉ុន្តែនៅពេលវាកាន់តែខ្លាំងឡើង ស្នែងធំបានបាក់ទៅ ហើយកន្លែងដែលបាក់នោះមានដុះស្នែងបួនធំចេញមក ដែលបែរមុខទៅទិសទាំងបួនទៅលើមេឃ។
9ស្នែងមួយបានបាក់ហើយដុះចេញស្នែងមួយតូចផ្សេងទៀត តែស្នែងទាំងនោះ វាកាន់តែដុះធំឡើងៗឆ្ពោះទៅកាន់ទិសខាងត្បូង និងទិសខាងកើត ហើយសំដៅទៅកាន់ស្រុកដ៏ស្រស់ត្រកាលបំផុត។
10ស្នែងនោះរីកធំឡើងៗរហូតដល់ពលទ័ពនៃស្ថានសួគ៌។ មានពួកពលទ័ពខ្លះ និងផ្កាយខ្លះត្រូវបានធ្លាក់ចុះមកផែនដី ហើយវាជាន់ពួកគេ។
11វាតម្កើងខ្លួ​នវាយ៉ាងអស្ចារ្យប្រៀបដូចជាមេបញ្ជាការនៃពួកពលទ័ព។ វាដកចេញពីគេមិនឲ្យថ្វាយដង្វាយដុតទៀងទាត់ដល់ព្រះអង្គ ហើយបានធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គខូចអស់។
12ដោយសារតែការប្រឆាំងទាស់ ពួកពលទ័ព និងប្រគល់ឲ្យនៅស្នែងរបស់ពពែ ហើយការថ្វាយដង្វាយដុតក៏បានឈប់។ស្នែងនោះនឹងបោះសេចក្តីពិតទម្លាក់ដល់លើដី ហើយវានឹងជោគជ័យនៅក្នុងអ្វីដែលវាបានធ្វើ។
13បន្ទាប់មកខ្ញុំក៏បានឮអ្នកដ៏វិសុទ្ធកំពុងនិយាយ និងអ្នកដ៏វិសុទ្ធផ្សេងទៀតតបឆ្លើយ «តើការនោះនៅយូរដល់កាលណាទៀត និមិត្តពីការថ្វាយដង្វាយដុត ហើយអំពើបាបដែលនាំនូវការមហត្តរាយ និងការប្រគល់ទីសក្ការ​ និងពួកពលទ័ពនៃស្ថនសួគ៌បានជាន់ឈ្លីពីលើនោះ?»
14លោកបាននិយាយមកខ្ញុំថា «វានឹងមានរយៈកាល២៣០០ដង គិតទាំងល្ងាចទាំងព្រឹក។ បន្ទាប់ពីនោះមកទីសក្ការ​នឹងរៀបចំបានត្រឹមត្រូវ»។
15ពេលដែលខ្ញុំ ដានីយ៉ែលបានឃើញនិមិត្តនោះហើយ ខ្ញុំក៏ព្យាយាមរិះគិតឲ្យយល់ពីអត្ថន័យរបស់វា។ រួចមកមានម្នាក់មានលក្ខណៈដូចមនុស្សឈរនៅពីមុខខ្ញុំ។
16ខ្ញុំបានឮសម្លេងមនុស្សម្នាក់ចេញពីរវាងទន្លេអ៊ូឡាយ។ គាត់បាននិយាយថា «កាព្រីយ៉ែលអើយ សូមជួយឲ្យបុរសនេះយល់ពីអត្ថន័យនៃនិមិត្តផង»។
17ដូច្នេះ គាត់ក៏ចូលមកជិតនៅកន្លែងដែលខ្ញុំឈរ។ ពេលគាត់ចូលមកដល់ ខ្ញុំក៏ភ័យរន្ធត់និងញាប់ញ័រ ហើយក៏ដួលចុះដល់ដី។ គាត់បាននិយាយមកកាន់ខ្ញុំថា «សូមឲ្យបានយល់ចុះ កូនមនុស្សអើយ និមិត្តនោះគឺសម្រាប់ពេលចុងក្រោយ»។
18នៅពេលគាត់បាននិយាយមកកាន់ខ្ញុំ នោះខ្ញុំបានលង់លក់ទាំងមុខក្រាបនៅដី។ រួចគាត់បានមកប៉ះខ្ញុំ ហើយលើកខ្ញុំឡើង។
19គាត់បាននិយាយថា «មើល! ខ្ញុំនឹងបង្ហាញលោកពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ក្នុងគ្រានៃសេចក្តីក្រោធ ដោយព្រោះនិមិត្តនេះគឺសម្រាប់គ្រាចុងក្រោយ។
20ចំពោះសត្វចៀមឈ្មោលដែលលោកបានឃើញ គឺដែលមានស្នែងពីរ នោះគឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី។
21ចំណែកឯពពែ គឺស្តេចសាសន៍ក្រិក។ ចំណែកស្នែងដែលធំនៅចន្លោះភ្នែកនោះគឺស្តេចមុនដំបូងគេ។
22ចំពោះស្នែងដែលបាក់នោះ ក្នុងកន្លែងដែលស្នែងបួនទៀតដុះឡើងជំនួស គឺសំដៅទៅលើនគរបួនដែលនឹងកើតឡើងពីជនជាតិនោះ តែពុំមានអំណាចអស្ចារ្យដូចស្តេចមុននោះទេ។
23នៅចុងរជ្ជកាលនៃរាជ្យទាំងនោះ ពួកដែលធ្វើការទុច្ចិរតនឹងឈានដល់កម្រិតរបស់ខ្លួន ស្តេចដែលទឹកមុខកោងកាច មានប្រាជ្ញា វៀងវៃណាស់ នឹងឡើងសោយរាជ្យ។
24ស្តេចនោះនឹងមានអំណាចកាន់តែអស្ចារ្យ តែមិនមែនខ្លាំងដោយសារអំណាចរបស់ខ្លួនទេ។ ស្តេចនោះអស្ចារ្យនូវអ្វីដែលខ្លួនបំផ្លាញ ហើយអ្វីដែលស្តេចនេះធ្វើគឺបានជោគជ័យ។ ស្តេចនឹងបំផ្លាញអំណាចរបស់មនុស្ស និងចំណោមប្រជាជនដែលបរិសុទ្ធ។
25ដោយសារភាពបុិនប្រសព្វរបស់ខ្លួនស្តេចបានយកអ្វីៗជារបស់ខ្លួនតាមការបោកបញ្ឆោត។ ស្តេចបានតម្កើងខ្លួនឡើង ហើយបំផ្លាញមនុស្សជាច្រើន។ ស្តេចនឹងងើបឡើងទាស់ប្រឆាំងនឹងស្តេចលើអស់ទាំងស្តេច ហើយស្តេចនោះនឹងត្រូវវិនាស តែមិនមែនដោយសារដៃមនុស្សទេ។
26និមិត្តអំពីពេលល្ងាច និងនៅព្រឹកគឺបានប្រាប់ថាជាការពិត។ តែពេលនេះត្រូវបិទត្រាលើនិមិត្តនោះសិន សម្រាប់សំដៅលើរយៈពេលដ៏យូរនៅពេលអនាគត»។
27រួចហើយ គឺខ្ញុំដានីយ៉ែល ក៏បានខ្សោះល្វើយអស់កម្លាំងជាច្រើនថ្ងៃ។​ រួចហើយខ្ញុំក្រោកឡើង ហើយទៅបំពេញកិច្ចការថ្វាយស្តេច។ តែខ្ញុំនៅតែភ័យរន្ធត់ជាមួយនឹងនិមិត្តនោះ ហើយមិនមានអ្នកណាអាចយល់ពីវាឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។