ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស ជាស្តេចរបស់ពើស៊ី គឺជាសារមួយបានបើកសម្តែងដល់ដានីយ៉ែល ដែលត្រូវគេហៅថា បេសថិស្សាសារ។ សារនេះជាសេចក្តីពិត។ គឺវាមានការចំបាំងដ៏ខ្លាំងក្លា។ ដានីយ៉ែលបានយល់ពីសារនោះ នៅពេលដែលលោកមានការយល់ដឹងពីនិមិត្ត។
2នៅក្នុងសម័យនោះខ្ញុំ ដានីយ៉ែលបានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។
3ខ្ញុំមិនបានទទួលទានអាហារដ៏ឆ្ងាញ់ឡើយ ខ្ញុំមិនបានបរិភោគសាច់ ខ្ញុំមិនបានផឹកស្រាហើយខ្ញុំក៏មិនបានលាបប្រេងលើខ្លួនឯង រហូតដល់គ្រប់បីអាទិត្យ។
4នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ក្នុងពេលខ្ញុំកំពុងឈរនៅមាត់ទន្លេធំ (គឺជាហ៊ីដេកែល)
5ខ្ញុំបានសម្លឹងមើលទៅ បានឃើញបុរសម្នាក់ស្លៀកសំពត់ឯកទេស​ និង មានក្រវ៉ាត់ចង្កេះដោយមាសសុទ្ធមកពីទឹកដីអ៊ូផាស។
6ខ្លួនប្រាណរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខលោកចាំងដូចផ្លេកបន្ទោរ។ ភ្នែករបស់លោកវិញដូចជាភ្លើងដែលឆេះ ហើយដៃលោកនិងជើងរបស់លោក ដូចជាលង្ហិនដែលគេខាត់យ៉ាងរលោង។ សម្លេងលោកឮត្រហឹងអឺងកងប្រៀបបានទៅនឹងសម្លេងហ្វូងមនុស្ស។
7ខ្ញុំ ដានីយ៉ែល ក៏បានឃើញនិមិត្ត ដ្បិតមនុស្សម្នាក់ដែលបាននៅជាមួយខ្ញុំ គឺមិនបានឃើញនិមិត្តដូចនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការភ័យរន្ធត់ជាខ្លាំង បានធ្លាក់មកលើពួកគាត់ ហើយពួកគេក៏បាននាំគ្នាទៅលាក់ខ្លួន។
8ដូច្នោះហើយ បានជាខ្ញុំនៅតែម្នាក់ឯងហើយឃើញនិមិត្តដ៏អស្ចារ្យនេះ។ ខ្ញុំអត់មានកម្លាំងកំហែងនៅក្នុងខ្លួនខ្ញុំទៀតទេ មុខមាត់របស់ខ្ញុំក៏ស្លេកស្លាំង។
9ក្រោយមកខ្ញុំបានឮពាក្យលោក នៅពេលខ្ញុំឮសម្លេងទាំងនោះ ខ្ញុំបានក្រាបមុខចុុះលង់ស្មារតី ជាមួយមុខរបស់ខ្ញុំក្រាបចុះដល់ដី។
10មានដៃមួយបានពាល់ខ្ញុំ ហើយធ្វើឲ្យជង្គង់ខ្ញុំ ហើយប្រអប់ដៃខ្ញុំញាប់ញ័រ។
11ទេវតាក៏ពោលមកខ្ញុំថា «ដានីយ៉ែលអើយ លោកជាមនុស្សមានតម្លៃខ្លាំងណាស់ សូមឲ្យបានយល់ពីសេចក្តីដែលខ្ញុំកំពុងនិយាយមកកាន់លោកចុះ។ សូមឈរឲ្យបានត្រង់ ត្បិតព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលព្រះជាម្ចាស់បានព្រះបន្ទូលនេះមកកាន់ខ្ញុំ ហើយខ្ញុំក៏បានឈរឡើងដោយញាប់ញ័រដែរ។
12រួចហើយលោកក៏បាននិយាយមកខ្ញុំថា «សូមកុំភ័យខ្លាចអី ដានីយ៉ែល។ តាំងពីថ្ងៃដំបូងដែលលោកបានប្រុងចិត្តកើម្បីចង់យល់ ហើយបានបន្ទាបខ្លួនចំពោះព្រះជាម្ចាស់ ពាក្យរបស់លោកក៏បានឮ ហើយខ្ញុំក៏មកដោយសារតែពាក្យលោកដែរ។
13ម្ចាស់នៃនគរពើស៊ីបានប្រឆាំងតទល់នឹងខ្ញុំ ហើយខ្ញុំបានជាប់នៅជាមួយស្តេចពើស៊ីអស់រយៈពេលម្ភៃមួយថ្ងៃ។ តែទេវតាមីកែល ដែលជាប្រមុខនៃទេវតាបានមកជួយខ្ញុំ។
14ឥឡូវនេះខ្ញុំមក ដើម្បីជួយដល់លោកឲ្យបានយល់ពីអ្វីដែលនឹងកើតឡើងចំពោះប្រជាជនរបស់លោកនៅគ្រាចុងក្រោយ។ ត្បិតនិមិត្ត សម្រាប់ថ្ងៃទាំងនោះមិនទាន់កើតឡើងនោះទេ»។
15នៅពេលទេវតានោះកំពុងនិយាយមកកាន់ខ្ញុំជាមួយនឹងពាក្យទាំងនោះ ខ្ញុំក៏ក្រាបមុខចុះទៅដល់ដី ហើយមិនអាចនិយាយបានទេ។
16មានម្នាក់ដែលមានរូបរាងដូចជាកូនមនុស្សបានមកប៉ះបបូរមាត់ខ្ញុំ ហើយខ្ញុំក៏បើកមាត់និយាយទៅកាន់លោកដែលឈរនៅមុខខ្ញុំថាៈ «លោកម្ចាស់អើយ ខ្ញុំតានតឹងក្នុងចិត្តដោយសារតែនិមិត្តនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ។
17ខ្ញុំជាអ្នកបម្រើលោក។ តើធ្វើដូចម្តេចឱ្យខ្ញុំអាចនិយាយជាមួយជាមួយម្ចាស់ខ្ញុំបានទៅ? ត្បិតពេលនេះខ្ញុំគ្មានកម្លាំងទេ ហើយក៏គ្មានទាំងខ្យល់ដង្ហើមនៅក្នុងខ្ញុំដែរ»។
18ម្តងទៀតម្នាក់ដែលមានសណ្ឋានដូចមនុស្ស បានប៉ះខ្ញុំហើយចម្រើនកម្លាំងខ្ញុំ។
19លោកបាននិយាយថា «កុំខ្លាចអី មនុស្សដែលមានតម្លៃដ៏អស្ចារ្យអើយ។ សូមឲ្យសេចក្តីសុខសាន្តមានដល់លោក! សូមឲ្យមានមានកម្លាំងពេលនេះ ចូរឲ្យមានកម្លាំងចុះ!» ខណៈដែលលោកកំពុងតែនិយាយមកកាន់ខ្ញុំ នោះខ្ញុំស្រាប់តែមានកម្លាំង។ ខ្ញុំក៏និយាយថា «សូមលោកម្ចាស់មានប្រសាសន៍ចុះ ត្បិតលោកបានចម្រើនកម្លាំងដល់ខ្ញុំហើយ»។
20លោកបានថ្លែងថា «តើលោកដឹងទេថា ហេតុអ្វីបានជាខ្ញុំមកជួបលោកដូច្នេះ? ត្បិតខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងទេវតាដែលជាម្ចាស់នៃនគរពើស៊ី។ នៅពេលខ្ញុំចេញទៅ នោះទេវតាដែលជាម្ចាស់នៃក្រិកនឹងចេញមក។
21តែខ្ញុំនឹងប្រាប់លោកនូវសេចក្តីពិតដែលមានចែងក្នុងសៀវភៅនៃសេចក្តីពិត។ នឹងគ្មានអ្នកណាដែលខ្លាំងហើយនៅជាមួយខ្ញុំដើម្បីនឹងតយុទ្ធជាមួយនឹងពួកវាឡើយ គឺមានតែមីកែលដែលជាទេវតារបស់លោកប៉ុណ្ណោះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។