ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះចៅដារីយូសសព្វព្រះទ័យតែងតាំងចៅហ្វាយខេត្តចំនួន១២០រូបដើម្បីមន្ត្រីគ្រប់គ្រងលើអាណាចក្រទាំងមូល។
2នៅពីលើពួកគេមានមហាមន្ត្រីបីរូប ដែលត្រូវបានតែងតាំងឲ្យធ្វើជាប្រមុខលើមន្ត្រីទាំងអស់ ហើយដានីយ៉ែលជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ។ ពួកមហាមន្ត្រីត្រូវតែងតាំងឡើងសម្រាប់មើលពីលើពួកមន្រ្តីតាមខេត្ត ដូច្នេះព្រះរាជនឹងមិនបាត់អ្វីទៀតឡើយ។
3ដានីយ៉ែលមានកិត្តិយសជាងពួកមហាមន្ត្រីមតាមខេត្ត ដោយលោកមានព្រះវិញ្ញាណអស្ចារ្យគង់នៅជាមួយ។ ហើយព្រះរាជាមានបំណងចង់តែងតាំងលោក​ឲ្យគ្រប់គ្រងលើអាណាចក្រទាំងមូល។
4ដូច្នេះហើយពួកមហាមន្ត្រីផ្សេងទៀត ហើយនិងពួកចៅហ្វាយខេត្តក៏បានខំរកកំហុសនៅក្នុងការងាររបស់លោកដានីយ៉ែលដែលបានធ្វើសម្រាប់អាណាចក្រ ប៉ុន្តែពួកគេមិនអាចចាប់កំហុសគាត់បានឡើយ ឬភាពខ្សោយនៅក្នុងកិច្ចការរបស់គាត់ពីព្រោះគាត់គឺជាមនុស្សស្មោះត្រង់។ គ្មានកំហុសឬការធ្វេសប្រហែសអាចរកឃើញនៅក្នុងលោកឡើយ។
5ដូច្នេះពួកគេទាំងនោះបាននិយាយថា «យើងមិនអាចរកហេតុផលនិងបន្ទោសទាស់និងដានីយ៉ែលនេះបានឡើយ មានតែចាប់កំហុសគាត់តាមរយៈក្រិត្យវិន័យព្រះជាម្ចាស់របស់គាត់ប៉ុណ្ណោះ»។
6រួចហើយពួកមហាមន្ត្រី និងពួកមន្ត្រីក៏បាននាំផែនការទៅគាល់នៅចំពោះព្រះរាជា។ ពួកគេបានទូលទៅកាន់ព្រះរាជាថា «បពិត្រព្រះករុណា ដារីយុស សូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរ!
7ពួកមហាមន្ត្រីទាំងអស់នៃអាណាចក្រ ហើយនិងពួកមន្ត្រីតាមតំបន់ និងពួកមន្រ្តីចៅហ្វាយខេត្ត ហើយពួកទីប្រឹក្សា និងពួកមន្ត្រីទាំងអស់បានមូលមតិរួមគ្នាសម្រេចទូលព្រះករុណា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាស់បំរាមយ៉ាងតឹងតែងបំផុត ដោយក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាសូមអ្វីពីព្រះណាផ្សេង ឬមនុស្ស ណាក្រៅអំពីព្រះករុណា អ្នកនោះនឹងត្រូវបោះចូលទៅក្នុងរូងសឹង្គ។
8ពេលនេះ បពិត្រព្រះរាជា សូមទ្រង់ចេញច្បាប់នេះ ហើយឡាយព្រះហស្ថលេខា​លើច្បាប់នោះ ដើម្បីកុំឲ្យមានការផ្លាស់ប្តូរបាន ហើយឲ្យស្របទៅនឹងច្បាប់របស់សាសន៍មេឌី និង សាសន៍ពើស៊ីដូច្នេះវាមិនអាចកែប្រែបានឡើយ»។
9រួចហើយព្រះបាទដារីយុស ក៏ឡាយព្រះហស្ថលេខាលើឯកសារន និងបានធ្វើច្បាប់នេះឡើង។
10នៅពេលដានីយ៉ែលបានដឹងថា ច្បាប់នោះបានចុះហត្ថលេខារួចរាល់ហើយ លោកក៏ចូលទៅផ្ទះរបស់លោក (ពេលនេះដែលទ្វារបន្ទប់ខាងលើបានបើកចំហរឆ្ពោះទៅកាន់ទីក្រុងយេរូសាឡឹម) ហើយលោកលុតជង្គង់ចុះ គឺលោកបានធ្វើបីដងក្នុងមួយថ្ងៃ ហើយអធិស្ឋាន និងអរព្រះគុណនៅចំពោះព្រះជាម្ចាស់ដូចដែលគាត់ធ្លាប់ធ្វើពីពេលមុន។
11រួចហើយពួកមនុស្សដែលបានបង្កើតច្បាប់រួមគ្នាបាន ឃើញដានីយ៉ែលកំពុងតែអធិស្ឋានទៅព្រះជាម្ចាស់ស្វែងរកជំនួយ។
12ពេលនោះពួកគេនាំគ្នាទៅទូលព្រះរាជាពីច្បាប់បំរាមដែលបានចែង «បពិត្រព្រះករុណា តើទ្រង់មិនបានឡាយព្រះហស្ថលេខាលើច្បាប់​ ដែលចែងថាក្នុងរយៈពេល៣០​ថ្ងៃ បើអ្នកណាទូលសូមអ្វីពី ព្រះណាផ្សេង ឬពីនណារម្នាក់ក្រៅអំពីព្រះករុណា អ្នកនោះនឹងត្រូវបោះចូលទៅក្នុងរូងសឹង្គទេឬអី»? ព្រះរាជាក៏មានរាជឱង្ការតបវិញថា «សេចក្តីនោះគឺពិតប្រាកដមែន ដោយស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី គឺមិនអាចកែប្រែបានឡើយ»។
13រួចហើយពួកគេទូលឆ្លើយទៅព្រះរាជាវិញថា «ម្នាក់នោះគឺជាលោក ដានីយ៉ែល ដែលជាម្នាក់ក្នុងចំណោមប្រជាជនជាឈ្លើយដែលមកពីយូដា មិនបានខ្វល់នឹងព្រះករុណា ឬមិនគោរពច្បាប់ដែលព្រះករុណាបានឡាយព្រះហស្ថទេ។ លោកបានអធិស្ឋានទៅព្រះជាម្ចាស់របស់លោកមួយថ្ងៃបីដង»។
14ពេលព្រះរាជាបានឮការនេះ ទ្រង់ព្រួយព្រះទ័យជាខ្លាំង ហើយទ្រង់ក៏គិតក្នុងព្រះគំនិតថា ដើម្បីអាចជួយរំដោះដានីយ៉ែលពីច្បាប់ទាំងនេះ។ ព្រះរាជាបានខំប្រឹងរក វីធីជួយដានីយ៉ែលរហូតដល់ថ្ងៃលិច។
15រួចហើយបរុសទាំងនោះដែលបានប្តឹងក៏នាំគ្នាមកគាល់ព្រះរាជា ហើយទូលទៅកាន់ទ្រង់ថា «បពិត្រព្រះករុណា ទ្រង់ជ្រាបហើយថា រាល់ច្បាប់របស់ពួកសាសន៍មេឌី និងសាសន៍ពើស៊ី ដែលគ្មានច្បាប់ឬសេចក្តីណាដែលព្រះរាជាបានចេញរួចហើយអាចនឹងប្តូរវិញបាននោះទេ»។
16គ្រានោះស្តេចក៏ចេញរាជបញ្ជា ហើយពួកគេក៏បាននាំយកលោក ដានីយ៉ែលបោះទៅក្នុងរូងសឹង្គ។ ព្រះរាជាមានរាជឱង្ការទៅកាន់ដានីយ៉ែលថា «សូមឲ្យព្រះជាម្ចាស់របស់លោកដែលលោកបានបម្រើនោះជួយ សង្គ្រោះលោកផងចុះ»។
17ថ្មមួយផ្ទាំងត្រូវបានយកមកសង្កត់បិទមាត់រូងសឹង្គ ហើយព្រះរាជាក៏បានប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីនាមីុនមន្ត្រី ដើម្បីមិនឲ្យមានការផ្លាស់ប្តូរទាក់ទងទៅនឹងលោកដានីយ៉ែល។
18រួចហើយព្រះរាជាក៏យាងត្រឡប់ទៅ ព្រះរាជវាំងវិញ ដោយមិនសោយអ្វីសោះពេញមួយរាត្រីនោះ។ ពុំមានការប្រគុំតន្ត្រីឬការសម្តែងថ្វាយទ្រង់ឡើយ ហើយទ្រង់ក៏ផ្ទំមិនលក់ដែរ។
19កាលព្រលឹមឡើងស្រាងៗព្រះរាជាក៏តើនឡើង ហើយរួសរាន់យាងទៅឯរូងសឹង្គ។
20ពេលព្រះរាជាយាងមកដល់ជិតរូងសឹង្គ ទ្រង់ក៏ស្រែកហៅ ដានីយ៉ែលយ៉ាងក្រៀមក្រំថាដានីយ៉ែល «ដានីយ៉ែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អើយ តើព្រះជាម្ចាស់របស់អ្នកដែលបានបម្រើរៀងរហូតមក បានជួយសង្គ្រោះលោកចេញពីមាត់សឹង្គទាំងនោះដែរឬទេ?»
21ពេលនោះដានីយ៉ែលក៏ទូលតបទៅព្រះរាជាវិញថា «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរ!
22ព្រះជាម្ចាស់នៃទូលបង្គំបានបញ្ជូនទេវតាមកបិទមាត់សឹង្គទាំងនេះ ហើយពួកវាមិនធ្វើបាបដល់ទូលបង្គំទេ។ ត្បិតទូលបង្គំមិនមានទោសអ្វីនៅចំពោះព្រះអង្គ ហើយនិង​នៅចំពោះព្រះករុណាទេ បពិត្រព្រះរាជាហើយនិងទូលបង្គំមិនបានធ្វើអ្វីខុសនោះទេ»។
23រួចហើយព្រះរាជាមានព្រះទ័យរីករាយ។ ទ្រង់ក៏បានបញ្ជាឲ្យគេ នាំលោកដានីយ៉ែលឡើងពីរូងសឹង្គវិញ។ ដូច្នេះដានីយ៉ែលក៏បានគេយោងឡើងមក ពីរូងសឹង្គ។ គ្មានការធ្វើបាបណាមកលើរូបលោកឡើយ ដោយសារលោកទុកចិត្តលើព្រះជាម្ចាស់របស់លោក។
24ព្រះរាជាបានចេញរាជបញ្ជា ហើយពួកអ្នកដែលចោទប្រកាន់ប្តឹងដានីយ៉ែល ហើយបានបោះពួកគេទាំងប្រពន្ធកូនចូលទៅក្នុងរូងសឹង្គដែរ។​ មុនពេលពួកគេបានធ្លាក់ទៅដល់បាតរូង ពួកសឹង្គទាំងនោះបានបង្ហាញអំណាចដាក់ពួកគេ ហើយត្របាក់ស៊ីពួកគេខ្ទេចគ្មានសល់។
25គ្រានោះព្រះចៅដារីយុសបានចេញរាជសារប្រកាស់ដល់ប្រជាជាតិ គ្រប់ជាតិសាសន៍គ្រប់ភាសា ដែលរស់នៅលើផែនដីៈ «សូមអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្តចុះ។
26យើងចេញរាជបញ្ជាឲ្យមនុស្សទាំងឡាយ ដែលរស់នៅក្នុងអាណាចក្ររបស់យើងទាំងមូល គោរពកោតខ្លាចញាប់ញ័រ នៅចំពោះព្រះជាម្ចាស់របស់លោកដានីយ៉ែល ត្បិតព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ហើយរាជរបស់ព្រះអង្គមិនអាចបំផ្លាញបានឡើយ ហើយអំណាចរបស់ព្រះអង្គក៏នៅអស់កល្បជានិច្ចដែរ។
27ព្រះអង្គធ្វើឲ្យយើងមានសុវត្តភាព និង​សង្គ្រោះយើង ហើយព្រះជាម្ចាស់ធ្វើទីសម្គាល់ អស្ចារ្យនៅក្នុងស្ថានសួគ៌ និងផែនដី ព្រះអង្គបានជួយ សង្គ្រោះ ដានីយ៉ែលពីអំណាចរបស់សត្វសឹង្គកំណាច»។
28ដូច្នេះដានីយ៉ែលក៏មានភាពចម្រុងចម្រើនឡើងនៅកុ្នុងរជ្ជកាលរបស់ព្រះចៅដារីយុស និងនៅក្រោមសម័យកាលស៊ីរូស ហើយនិងជាសាសន៍ពើស៊ី។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។