ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កូឡូស 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិនបើព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាស្ដាំព្រះជាម្ចាស់។
2ចូរគិតពីអ្វីៗដែលនៅស្ថានលើ មិនមែនអ្វីៗដែលនៅផែនដីឡើយ។
3ដ្បិតបងប្អូនបានស្លាប់ ហើយជីវិតរបស់អ្នកក៏បានលាក់ទុកជាមួយព្រះគ្រិស្ត នៅក្នុងព្រះជាម្ចាស់។
4នៅពេលព្រះគ្រិស្ត ដែលជាជីវិតរបស់បងប្អូន បានលេចមកនោះបងប្អូនក៏លេចមកជាមួយព្រះអង្គ ប្រកបដោយសិរីរុងរឿងដែរ។
5ចូរសម្លាប់អ្វីៗដែលនៅលើផែនដីនេះដូចជា អំពើ​ប្រាសចាក​សីលធម៌ អំពើ​សៅហ្មង ចិត្ត​ស្រើបស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភលន់ គឺ​យក​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ព្រះ
6ព្រោះតែសេចក្ដីទាំងនេះហើយដែលធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ធ្លាក់ទៅលើកូនអស់អ្នកដែលមិនស្ដាប់បង្គាប់។
7អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ នៅពេលដែលអ្នករស់នៅក្នុងចំណោមមនុស្សទាំងនោះ។
8ប៉ុន្តែ ឥឡូវនេះ បងប្អូនគួរតែលះចោលសេចក្ដីទាំងនេះដូចជា សេចក្តីក្រោធ កំហឹង ចិត្តអាក្រក់ ប្រមាថ និងពាក្យទ្រគោះបោះបោកចេញពីមាត់បងប្អូន។
9កុំកុហកអ្នកដទៃ ចាប់តាំងពីពេលបងប្អូនបានបោះបង់ជីវិតចាស់ និងទម្លាប់ចាស់ចោល​
10ហើយអ្នកបានបំពាក់មនុស្សថ្មី ដែលព្រះជាម្ចាស់បានបង្កើតមនុស្សថ្មី ដើម្បីឲ្យស្គាល់លក្ខណៈដែលព្រះជាម្ចាស់បានបង្កើតមក។
11ដូច្នេះទើបបានជាគ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសករ អ្នកងារ ប៉ុន្តែព្រះគ្រិស្តជាអ្វីទាំងអស់ នៅគ្រប់ទាំងអស់។
12ចូលបំពាក់នូវអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់ មានចិត្តមេត្តា សប្បុរស បន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់។
13ទ្រាំទ្រគ្នាទៅវិញទៅមក សប្បុរសរវាងគ្នាទៅវិញទៅមក។ ប្រសិនបើមាននរណាម្នាក់រអ៊ូរទាំចំពោះនរណាម្នាក់ទៀត សូមអត់ទោសអ្នកដទៃ តាមរបៀបព្រះអម្ចាស់បានអត់ទោសដល់អ្នកដែរ។
14លើសពីការទាំងអស់នេះ ត្រូវមានសេចក្ដីស្រឡាញ់ ដែលជាចំណងនៃភាពឥតខ្ចោះ។
15ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តរបស់បងប្អូន។ ចូរអរព្រះគុណព្រះជាម្ចាស់ ដោយសារតែសេចក្ដីសុខសាន្តនេះហើយទើបបងប្អូនបានរួបរួមគ្នាក្នុងព្រះកាយតែមួយ។
16ចូលឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តរស់នៅក្នុងបងប្អូនជាបរិបូរ។ ចូលបង្រៀន និងទូន្មានគ្នាទៅវិញទៅដោយប្រើប្រាជ្ញា ទំនុកតម្កើង ចម្រៀងសរសើរ និងបទចម្រៀងដែលមកពីព្រះវិញ្ញាណ។ ចូរច្រៀងអរព្រះគុណថ្វាយព្រះជាម្ចាស់ដោយចេញពីចិត្ត។
17អ្វីដែលបងប្អូនធ្វើគ្រប់ទាំងពាក្យសម្ដី និងកាយវិការ ចូរធ្វើគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ចូរអរព្រះគុណព្រះបិតាតាមរយៈព្រះយេស៊ូ។
18ប្រពន្ធគ្រប់គ្នាអើយ ចូរចុះចូលនឹងប្ដី ដើម្បីឲ្យបានសមរម្យនៅក្នុងព្រះអម្ចាស់។
19ប្ដីគ្រប់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
20កុមារគ្រប់គ្នាអើយចូលស្ដាប់បង្គាប់ឪពុកម្ដាយគ្រប់ការទាំងអស់ ដោយសារតែការទាំងអស់នេះជាទីគាប់ព្រះហប្ញទ័យក្នុងព្រះអម្ចាស់។
21ឪពុកគ្រប់គ្នាអើយ ចូរកុំខឹងកូនរបស់អ្នកឡើយ ដូច្នេះទើបគេមិនបាក់ទឹកចិត្ត។
22អ្នកបម្រើគ្រប់គ្នាអើយ ចូរគោរពម្ចាស់របស់ខ្លួនក្នុងលោកនេះ មិនត្រូវធ្វើព្រោះផ្គាប់ភ្នែកម្ចាស់ ក៏ដូចជាសម្រាប់ផ្គាប់មនុស្សដទៃទៀតឡើយ ​ប៉ុន្តែត្រូវបម្រើដោយចិត្តស្មោះសរ និងដោយការកោតខ្លាចព្រះអម្ចាស់។
23ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះអម្ចាស់​ដែរ ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ។
24​​ដ្បិត បងប្អូនបានដឹងថាបងប្អូននឹងទទួលរង្វាន់ពីព្រះអម្ចាស់ជាកេរមរតក។ អស់អ្នកដែលព្រះអម្ចាស់យេស៊ូគ្រិស្តបានអ្នកបម្រើ។
25ដ្បិតអស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងទទួលពិន័យ ដូចជាអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ដោយមិនរើសមុខឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។