1ខ្ញុំចង់ឲ្យបងប្អូនដឹងពីឧបសគ្គ ដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់។
2ខ្ញុំធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តពួូកគេដោយឲ្យពួកគេរួបរួមគ្នា ក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យពួកគេមានប្រាជ្ញាវាងវៃបំផុត និងស្គាល់ពីគម្រោងការដែលលាក់កំបាំងនោះ គឺព្រះគ្រិស្ត។
3នៅក្នុងព្រះអង្គមានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា។
4ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោតអ្នកដោយពាក្យសម្ដីលួងលោមឡើយ។
5ទោះបីរូបកាយខ្ញុំមិនបាននៅជាមួយបងប្អូន តែចិត្តរបស់ខ្ញុំនៅជាមួយបងប្អូនជានិច្ច។ ខ្ញុំមានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ល្អ និងមានជំនឿរឹងមាំនៅក្នុងព្រះគ្រិស្ត។
6បើបងប្អូនបានទទួលព្រះគ្រិស្តជាព្រះអម្ចាស់ ចូរដើរក្នុងព្រះអង្គ។
7ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងព្រះអង្គ ត្រូវសាងសង់ជីវិតនៅលើព្រះអង្គ ត្រូវមានជំនឿរឹងមាំដូចអ្វីដែលអ្នកបានរៀន ហើយត្រូវអរព្រះគុណព្រះឲ្យបានច្រើន។
8សូមប្រយ័ត្នកុំឲ្យមាននរណាម្នាក់បញ្ឆោតអ្នកដោយប្រើទស្សនវិជ្ជា ឬដោយអរូបី ដោយពឹងផ្អែកលើទម្លាប់ពីបុរាណ ការទាំងអស់នោះមិនមែនមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។
9ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10បងប្អូនក៏បានពោរពេញនៅក្នុងព្រះអង្គដែរ។ ព្រះអង្គជាប្រមុខដែលគ្រប់គ្រងលើគ្រប់ទាំងសិទ្ធិអំណាច។
11នៅក្នុងព្រះអង្គ បងប្អូនក៏បានធ្វើវិធីកាត់ស្បែកដែរ តែពុំមែនជាពិធីកាត់ស្បែកដោយដៃមនុស្សទេ គឺជាកាត់ស្បែកតាមរបៀបព្រះគ្រិស្តវិញ។
12ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនបានកប់រួមជាមួយព្រះអង្គ ហើយបងប្អូនបានរស់ឡើងវិញ ដោយសារជឿលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញពីស្លាប់។
13ពីដើម បងប្អូនបានស្លាប់នៅក្នុងនិស្ស័យចាស់ និងមិនបានធ្វើពិធីកាត់ស្បែកខាងរូបកាយឡើយ តែព្រះអង្គបានប្រទានឲ្យបងប្អូនមានជីវិតរួមជាមួយព្រះអង្គ ហើយអត់ទោសរាល់អំពើរំលងរបស់បងប្អូន។
14ព្រះអង្គបានលុបបញ្ជីបំណុល និងវិន័យដែលបានចោទប្រកាន់យើង។ ព្រះអង្គបានលុបចេញ ហើយឆ្កាងអំពើទាំងនោះនៅលើឈើឆ្កាង។
15ព្រះអង្គបានដកហូតអំណាច និងដកសិទ្ធិអំណាច ហើយព្រះអង្គបានបំបាក់មុខវាជាសាធារណៈ ដោយមានជ័យជម្នះលើវា ដោយសុគតនៅលើឈើឆ្កាង។
16បន្ទាប់មក កុំឲ្យនរណាម្នាក់កាត់ទោសអ្នកអំពីការហូបអាហារ ផឹកភេសជ្ជៈ អំពីរឿងបុណ្យទាន បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះទេ។
17ទាំងនេះគ្រាន់តែជាស្រមោលដែលនឹងមកប៉ុណ្ណោះ តែសេចក្ដីពិតនោះជាព្រះគ្រិស្ត។
18កុំឲ្យមាននរណាម្នាក់លួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើឲ្យអ្នកបាត់បងរង្វាន់ដែលទេវតារបស់ព្រះរៀបចំសម្រាប់បងប្អូន។ ដូចជាមនុស្សម្នាក់ដែលបានឃើញអ្វីមួយ ហើយអួតបំប៉ោងច់តាមគំនិតលោកីយ៍។
19គេមិនបាននៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសាទេ។ ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរយៈសន្លាក់ឆ្អឹង និងសរសៃ ហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ។
20ប្រសិនបើបងប្អូនស្លាប់រួមជាមួយព្រះគ្រិស្តមែន ហេតុអ្វីបានជាបងប្អូនរស់នៅដូចជានៅជាប់ជាមួយលោកីយ៍ទៀត។
21«កុំយក! កុំភ្លក់! កុំប៉ះ!»
22ការទាំងអស់នោះជាផ្លូវដែលនាំធ្លាក់ចូលក្នុងអំពើពុករលួយ អាស្រ័យលើការណែនាំ និងសេចក្ដីបង្រៀនរបស់មនុស្ស។
23ច្បាប់ទាំងនេះបង្កើតឡើងដោយប្រាជ្ញានៃសាសនា ហើយមានការបន្ទាបខ្លួន និងលត់ដំខ្លួន។ ប៉ុន្តែ វាគ្មានតម្លៃអ្វីសោះក្នុងការប្រឆាំងនឹងសេចក្តីប៉ងប្រាថ្នាខាងនិស្ស័យលោកីយ៍។