ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេម៉ុស 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរស្តាប់ពាក្យនេះចុះ គោពីស្រុកបាសានអើយ! អ្នករាល់គ្នាដែលនៅលើភ្នំសាម៉ារី ដែលជិះជាន់ដល់អ្នកក្រីក្រ ហើយជិះជាន់ដល់មនុស្សកម្សត់ទុគ៍ត ក៏និយាយទៅប្តីរបស់ខ្លួនថា «ចូរយកស្រាមកផឹក»។
2ព្រះជាម្ចាស់បានស្បថដោយសេចក្តីបរិសុទ្ធរបស់ព្រះអង្គថា «មើល៍! នៅថ្ងៃនោះនឹងធ្លាក់មក លើអ្នករាល់គ្នា ជាគ្រាដែលពួកគេនឹងអូសអ្នករាល់គ្នាចេញដោយទម្ពក់ ហើយនឹងដោតអ្នករាល់គ្នាដូចផ្លែសន្ទូច។
3អ្នករាល់គ្នានឹងចេញទៅតាមប្រឡោះកំផែងក្រុងបាក់បែក ម្នាក់ៗទៅត្រង់រៀងៗខ្លួន ហើយអ្នករាល់គ្នានឹងត្រូវគេបោះទៅកាន់ហាម៉ូន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
4«ចូរទៅបេតអែល ហើយធ្វើបាបទៅ ចូរទៅគីលកាល ហើយនាំគ្នាធ្វើបាបកាន់តែច្រើនចុះ ចូរយកយញ្ញបូជារបស់អ្នករាល់គ្នារាល់ព្រឹក ហើយថ្វាយតង្វាយមួយភាគដប់ជារៀងរាល់ពេលបីថ្ងៃម្ដង។
5កូនចៅអុីស្រាអែលអើយ ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយដំបែ ចូរស្រែកប្រកាសឲ្យថ្វាយតង្វាយស្ម័គ្រចិត្តទៅ ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះនេះជា ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
6យើងបានធ្វើឲ្យអ្នករាល់គ្នាមានធ្មេញស្អាតនៅគ្រប់ទាំងទីក្រុងរបស់អ្នករាល់គ្នា ហើយគ្រប់ផ្ទះនឹងខ្វះអាហារបរិភោគ។​ តែទោះជាយ៉ាងណា អ្នករាល់គ្នាក៏មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7យើងបានបង្ខាំងមិនឲ្យមានភ្លៀងធ្លាក់មកដល់រាល់គ្នា រហូតដល់បីខែមុនរដូវចម្រូត។​​ យើងធ្វើឲ្យមានភ្លៀងធ្លាក់លើក្រុងមួយ ហើយក្រុងមួយទៀត មិនមែនភ្លៀងទេ ចម្ការមួយទទួលបានទឹកភ្លៀង។ ប៉ុន្តែចម្ការមួយទៀត ត្រូវស្ងួតហួតហែងដោយព្រោះគ្មានទឹកភ្លៀង។
8ទីក្រុងពីរ ឬ ទីក្រុងបីនាំគ្នាដើររកទឹកផឹកនៅក្រុងមួយទៀត​ តែមិនបានឆ្អែតឡើយ។ ប៉ុន្តែ អ្នករាល់គ្នាក៏មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់់គ្នាស្កក និងមានក្រាស៊ី។ សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមឧទម្ពរ និងដើមអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ។ តែទោះជាយ៉ាងនេះក្តី ក៏អ្នករាល់គ្នាមិនព្រមវិលមករកយើងវិញដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10យើងបានបញ្ជូនជំងឺអាសន្នរោគឲ្យរាតត្បាតដល់អ្នករាល់គ្នាដូចនៅលើទឹកដីអេស៊ីបដែរ។ យើងបានសម្លាប់យុវជនរបស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ ក៏ធ្វើឲ្យមានក្លិនស្អុយ សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11យើងបានបំផ្លាញទីក្រុងរបស់អ្នករាល់គ្នា ដូចដែលយើងបានបំផ្លាញទីក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ហើយអ្នករាល់គ្នាប្រៀបបានដូចជាអង្កត់អុស ដែលយកចេញពីភ្លើង។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមវិលមករកយើងវិញដែរ​​ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ហេតុនេះ អុីស្រាអែលអើយ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះយើងនឹងដាក់ទោសអ្នករាល់គ្នាដូច្នេះ ចូរឲ្យរៀបចំខ្លួនជួបនឹងព្រះរបស់អ្នកទៅ អុីស្រាអែលអើយ!។
13ដ្បិតមើល៍ ព្រះដែលសូនធ្វើភ្នំ ហើយបង្កើតខ្យល់ ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងទៅតាមទីខ្ពស់ៗនៃផែនដី។ ព្រះអង្គដែលមានព្រះនាមថា ព្រះនៃពិភពលោកទាំងមូល»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។