ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេលដែលព្រះ‌បាទ​អ៊ីស‌បូសែត បុត្រព្រះបាទសូល បានឮដំណឹងថាលោកអប៊ីនើរស្លាប់នៅក្នុងក្រុងហេប្រុន ព្រះអង្គក៏បាក់ទឹកចិត្ត ចំណែក ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏រន្ធត់ចិត្តយ៉ាងខ្លាំងដែរ។
2ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់។ ម្នាក់ឈ្មោះ លោកបាណា និងម្នាក់ទៀតឈ្មោះ លោករីកាប អ្នកទាំងពីរជាកូនរបស់លោករីមម៉ូន​ ជាអ្នកស្រុកបៀតរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន(បៀតរ៉ុតក៏ជាផ្នែកមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ)
3ប្រជាជនដែលរស់នៅទីនោះពីមុន បាននាំគ្នាភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ)។
4សម្តេចយ៉ូណាថាន់ ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ដែលពិការជើង។ ទ្រង់មានព្រះជន្មប្រាំព្រះវស្សា នៅពេលទ្រង់បានឮដំណឹងនៃការចូលទិវង្គតរបស់ព្រះបាទសូល និងសម្តេចយ៉ូណាថាន់ពីយេសរាល។ មេដោះរបស់ព្រះអង្គបានលើកទ្រង់ឡើង ហើយរត់ ប៉ុន្តែពេលដែលនាងរត់នោះ កូនប្រុសរបស់សម្តេចយ៉ូណាថាន់ បានធ្លាក់ ជាហេតុធ្វើឲ្យទ្រង់ពិការ។ ឈ្មោះរបស់គាត់គឺ មេភីបូសែត។
5ដូច្នេះ កូនៗរបស់លោករីមម៉ូន ជាអ្នកស្រុកបៀតរ៉ុត គឺលោករេកាប និងលោកបាណា បានចូលទៅក្នុងព្រះដំណាក់របស់សម្តេចអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលដែលទ្រង់កំពុងផ្ទុំ។
6ស្ត្រីអ្នកយាមទ្វារបានដេកលក់ក្នុងកំឡុងពេលដែលបូតស្រូវ ពេលនោះជាឱកាសលោករេកាប និងលោកបាណា បានដើរកាត់នាងយ៉ាងស្ងប់ស្ងាត់។
7បន្ទាប់ពី ពួកគេបានចូលទៅក្នុងដំណាក់ ពួកគេបានវាយប្រហារទ្រង់ ហើយសម្លាប់ទ្រង់ ក្នុងពេលដែលទ្រង់ផ្ទុំលើគ្រែក្នុងបន្ទប់របស់ទ្រង់។ បន្ទាប់មកពួកគេបានកាត់ព្រះ‌សិរសាទ្រង់ ហើយកាន់យកចេញទៅ ពួកគេធ្វើដំណើរពេញមួយយប់តាមផ្លូវទៅកាន់អារាបា។
8ពួកគេបាននាំយកព្រះ‌សិរសាព្រះបាទអ៊ីសបូសែត ទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រុន ហើយពួកគេទូលព្រះរាជាថា៖​ «សូមព្រះករុណាទតចុះ! នេះគឺជាព្រះកេសរបស់អ៊ីសបូសែត បុត្ររបស់ព្រះបាទសូល សត្រូវរបស់ទ្រង់ ដែលតែងតែប៉ុនប៉ងយកជីវិតរបស់ទ្រង់។ ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកចំពោះស្តេចសូល និងរាជវង្សរបស់ស្តេច ថ្វាយព្រះករុណាជាម្ចាស់នៃយើង»។
9ព្រះបាទដាវីឌ តបទៅកាន់លោករេកាប និងលោកបាណា ជាកូនៗរបស់រ៉ីមម៉ូន ជាអ្នកស្រុកបៀតរ៉ូតថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលបាននាំយើងចេញពីគ្រប់ទាំងបញ្ហា
10នៅពេលដែលមនុស្សម្នាក់នាំដំណឹងមកប្រាប់យើងថា៖ «ទតចុះ! សូល បានចូលទិវង្គតហើយ គេគិតថា គេបាននាំយកដំណឹងល្អមកប្រាប់យើងហើយ ប៉ុន្តែ យើងបានចាប់គេ ហើយសម្លាប់គេនៅស៊ីគឡាក់។
11តើគួរនឹងត្រូវតបស្នងប៉ុន្មាន នៅពេលដែលនរណាម្នាក់បានសម្លាប់មនុស្សដែលគេដេកលើគ្រែក្នុងផ្ទះរបស់គេ តើយើងគួរទាមទារឈាមរបស់គេពីដៃរបស់លោកហើយសម្លាប់លោកឬទេ?»
12បន្ទាប់មក ព្រះបាទដាវីឌ បានបញ្ជាឲ្យពួកទាហាន ហើយពួកគេក៏បានយកលោករេកាប និងលោកបាណាទៅសម្លាប់ ហើយក៏បានកាត់ដៃ និងជើងរបស់ពួកគេ ទាំងយកទៅចងព្យួរនៅក្បែរបឹងហេប្រុន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ ពួកគេបានយកទៅបញ្ចុះនៅក្នុងផ្នូររបស់លោកអប៊ីនើរ ក្នុងក្រុងហេប្រុន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។