ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ សាំយូអែល 16

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលដែលព្រះបាទដាវីឌ ឡើងផុតកំពូលភ្នំ ស៊ីបាជាអ្នកបម្រើរបស់លោកមេភីបូសែត បានមកជួបនឹងទ្រង់ គាត់បាននាំយកសត្វលាពីក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែរឧទុម្ពរស្រស់ចំនួនមួយរយផ្លែ និងស្រាទំពាំងបាយជូរមួយថង់ស្បែក។
2ព្រះរាជាសួរស៊ីបាថា៖ «ហេតុអ្វីបានជាអ្នកនាំយករបស់ទាំងនេះមកអោយយើង?» ស៊ីបាទូលទ្រង់ថា៖ «សត្វលាទាំងពីរនេះគឺសម្រាប់ជាយានជំនិះរបស់ទ្រង់និងញាតិវង្ស នំប៉័ង ផ្លែឈើជាអាហារសម្រាប់ពួកពលទាហាន ហើយស្រានេះគឺសម្រាប់អស់អ្នកដែលអស់កំលាំងនៅវាលហោស្ថាន»។
3ស្តេចមានរាជឳង្ការថា៖ «តើចៅប្រុសចៅហ្វាយរបស់ឯងនៅឯណា?» ស៊ីបាទូលថា៖ «គឺគាត់នៅឯក្រុងយេរូសាឡឹម ដោយគាត់បាននិយាយថា «ថ្ងៃនេះជនជាតិអ៊ីស្រាអែល នឹងប្រគល់រាជ្យរបស់ជីតាគាត់ មកអោយគាត់វិញ»។
4នោះព្រះរាជាមានរាជឳង្ការទៅលោកស៊ីបាថា៖ «ឥឡូវនេះអ្វីៗគ្រប់យ៉ាងដែលជារបស់មេភីបូសែត យើងប្រគល់អោយអ្នកទាំងអស់»។ ស៊ីបាទូលទ្រង់ថា៖ «បពិត្រព្រះករុណាអម្ចាស់ សូមទ្រង់ប្រណីសណ្តោសទូលបង្គំរហូតតទៅ!»
5នៅពេលដែលព្រះបាទដាវីឌទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ចេញមក ក្នុងអំបូររបស់សូល គាត់មានឈ្មោះថាស៊ីម៉ៃ ជាកូនរបស់កេរ៉ា។ គាត់បានដើរចេញពីភូមិមក ជេរប្រទេចផ្តាសារព្រះបាទដាវីឌ។
6គាត់បានចោលដុំថ្មទៅលើព្រះបាទដាវីឌ និងពួកមន្ត្រីរបស់ទ្រង់ ទោះបីមានបណ្តាជន និងពួកទាហានអមសងខាងស្តេចក៏ដោយ។
7គាត់ជេរប្រទេចផ្តាសារថា៖ «ចេញទៅ! ចេញពីទីនេះទៅ! អាមនុស្សអាក្រក់! អាឃាតករ!
8ព្រះអម្ចាស់នឹងសងដល់ឯងវិញ សម្រាប់ឈាមនៃរាជ្យវង្សព្រះបាទសូល ដែលឯងបានដណ្តើមរាជ្យ។ ព្រះអម្ចាស់នឹងផ្ទេររាជ្យអោយទៅអាប់សូឡុមជាកូនប្រុសឯង។ ឥឡូវនេះឯងត្រូវរត់ភៀសខ្លួនដោយសារឯងជាឃាតករ។»
9លោកអប៊ីសាយ កូនប្រុសលោកសេរូយ៉ា ទូលស្តេចថា៖ «តើហេតុអ្វីបានជាបណ្តោយអោយឆ្កែងាប់មួយនេះជេរប្រទេចផ្តាសារព្រះករុណាជាអម្ចាស់របស់ទូលបង្គំដូច្នេះ? សូមអោយទូលបង្គំទៅកាត់កវាទៅ»។
10ប៉ុន្តែស្តេចមានរាជឳង្ការថា៖ «តើគួរអោយយើងធ្វើដូចម្តេចជាមួយអ្នក កូនរបស់លោកស្រីសេរ៉ូយ៉ាអើយ ប្រហែលជាគេប្រទេចផ្តាសារយើងដោយសារព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់គេថា៖ ចូរដាក់បណ្តាសាដាវីឌទៅ! តើអ្នកណាអាចនឹងសួរគេថា៖ ហេតអ្វីបានជាអ្នកប្រទេចផ្តាសាដាវីឌដូច្នេះ?»
11«ដូច្នេះព្រះបាទដាវីឌ មានរាជឳង្ការទៅអប៊ីសាយហើយនិងរាជបម្រើរបស់ទ្រង់ថា៖ «មើល៍! សូម្បីតែកូនប្រុសរបស់យើង ដែលយើងបានបង្កើតមក វាចង់យកជីវិតរបស់យើង។ តើមានអ្វីទៅដែលអ្នកស្រុកប៊េនយ៉ាមីននេះបានធ្វើចំពោះការភៀសខ្លួនរប់យើង? ដូច្នេះចូរទុក្ខអោយគេជេរប្រទេចផ្តាសាយើងទៅចុះ ប្រសិនបើព្រះអម្ចាស់បានបង្គាប់អោយគេធ្វើ។
12ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើអោយបណ្តាសាថ្ងៃនេះអោយទៅជាព្រះពរវិញ»។
13«ព្រះបាទដាវីឌនិងពលទាហានបន្តដំណើរទៅមុខទៀត ចំណែកឯលោកសាំម៉ាយក៏ដើរតាមចង្កេះភ្នំ នៅមិនឆ្ងាយប៉ុន្មាន គាត់ដើរបណ្តើរនិងជេរប្រទេចផ្តាសាបណ្តើរ ទាំងបាចដីលើស្តេច និងយកដំថ្មគប់ផង។
14ស្តេច និងពួកបណ្តាជនដែលរួមដំណើរជាមួយទ្រង់អស់កម្លាំងហើយពួកគេបានឈប់សម្រាក់នៅពេលយប់។
15សម្តេចអាប់សូឡុម និងពួកបណ្តាលជនដែលនៅជាមួយទ្រង់បានមកដល់ក្រុងយេរូសាឡឹម ហើយលោកអហ៊ីដុផែលក៏បានមកជាមួយសម្តេចដែរ។
16កាលនៅលោកហ៊ូសាយ ជនជាតិអើគី ជាសម្លាញ់របស់ព្រះបាទដាវីឌ បាននិយាយទៅកាន់សម្តេចថា ៖ «សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ! សូមព្រះរាជាមានព្រះជន្មយ៉ឺនយូរ!»
17អាប់សាឡុមតបទៅលោកហ៊ូសាយថា៖ «តើនេះជាភាពស្មោះត្រង់របស់លោកចំពោះមិត្តសម្លាញ់របស់លោកឬ? ហេតុអ្វីបានជាលោកមិនទៅជាមួយទ្រង់»
18លោកហ៊ូសាយទូលទៅសម្តេចអាប់សូឡុមថា៖ «ទេ! បើព្រះអម្ចាស់ និង មនុស្សទាំងនេះ ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រើសរើសអ្នកណាហើយនោះ ទូលបង្គំក៏បម្រើស្តេចនោះ ហើយនៅជាមួយស្តេចនោះ។
19ម៉្យាងទៀត តើអោយទូលបង្គំបម្រើអ្នកណា? តើមិនគួរអោយទូលបង្គំបុត្ររបស់មិត្តសម្លាញ់ទូលបង្គំទេឬអី? ដូច្នេះទូលបង្គំនឹងបម្រើទ្រង់ ដូចជាធ្លាប់បម្រើបិតាទ្រង់ដូច្នេះដែរ។
20នោះសម្តេចអាប់សូឡុមមានរាជឱង្ការទៅលោកអហ៊ីថូផែលថា៖ «ចូរផ្តល់យោបល់របស់លោកមកមើល៍ ថាយើងគួរធ្វើអ្វី?»
21លោកអហ៊ីថូផែល ទូលសម្តេចអាប់សូឡុមថា៖ «សូមយាងទៅរួមដំណេកជាមួយពួកស្រីស្នំរបស់ព្រះបិតាទ្រង់ ដែលស្តេចបានទុកឲ្យនៅយាមដំណាក់ទៅ នោះប្រជាជនអ៊ីស្រាអែលទាំងអស់នឹងបានដឹងថា ព្រះករុណាបានតាំងខ្លួនជាសត្រូវរបស់បិតាទ្រង់។ នោះបក្សពួករបស់ព្រះករុណានឹងមានកម្លាំងចិត្តឡើង»។
22ដូច្នេះ គេបានតម្លើងត្រសាលសម្រាប់សម្តេចអាប់សូឡុមនៅលើដំបូលព្រះដំណាក់ ហើយសម្តេចអាប់សូឡុមបានរួមដំណេកជាមួយស្រីស្នំរបស់បិតា ឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញ។
23នៅគ្រានោះយោបល់របស់អហ៊ីថូផែលដែលទូលទៅស្តេច គឺដូចជាពាក្យដែលគេបានឮចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ គឺទាំងព្រះបាទដាវីឌ ទាំងសម្តេចអាប់សូឡុម តែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។