1សម្តេចអាប់សូឡូមបានរៀបចំរទេះ និងសេះសម្រាប់ទ្រង់ ទាំងមានមនុស្សហាសិបនាក់រត់ពីមុខទ្រង់ផង។
2សម្តេចអាប់សាឡុមតើនពីព្រលឹម ហើយទៅឈរនៅច្រកចូលទ្វារក្រុង។ នៅពេលដែលមានអ្នកណាមករកគាល់ស្តេច សូមស្តេចជំនំជំរះក្តី នោះសម្តេចក៏ហៅគេមកជួបនឹងទ្រង់ហើយសួរគេថា៖ «តើអ្នកមកពីណាដែរ?» អ្នកនោះនឹងឆ្លើយថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់មកពីកុលសម្ព័ន្ធមួយក្នុងចំណោមប្រជាជនអ៊ីស្រាអែល»។
3នោះសម្តេចអាប់សូឡុមនឹងនិយាយនឹងគេថា៖ «មើល៍! ក្តីរបស់អ្នកគឺល្អ ត្រឹមត្រូវហើយ ប៉ុន្តែមិនមានអ្នកណាម្នាក់អើពើនាំយករឿងនេះអោយស្តេចបានជ្រាបទេ»។
4សម្តេចបន្ថែមទៀតថា៖ «យើងសង្ឃឹមថា បើយើងជាអ្នកកាត់ក្តីក្នុងទឹកដីនេះ ដូច្នេះមនុស្សគ្រប់គ្នាដែលមានរឿង ឬុមានបញ្ហាមករកខ្ញុំ នោះខ្ញុំនឹងរកយុត្តិធ៌មអោយគេ!»
5ដូច្នេះប្រសិនបើមានអ្នកណាមកថ្វាយបង្គំ នោះសម្តេចអាប់សូឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឳបនិងថើបគាត់។
6សម្តេចអាប់សូឡុម ប្រព្រឹត្តរបៀបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមករកព្រះរាជាជំនំជំរះក្តី។ សម្តេចអាប់សូឡុមបានទាក់ទាញទឹកចិត្តរបស់ប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
7បួនឆ្នាំក្រោយមក សម្តេចអាប់សូឡុមបានទូលស្តេចថា៖ «សូមអនុញ្ញាតអោយទូលបង្គំទៅក្រុងហេប្រុន ដើម្បីលាបំណន់ដែលបានបន់ព្រះជាម្ចាស់។
8កាលពីទូលបង្គំស្នាក់នៅកេស៊ើរ ក្នុងស្រុកស៊ីរី ទូលបង្គំបានស្បថនឹងព្រះអម្ចាស់ថា ប្រសិនបើព្រះជាម្ចាស់នាំទូលបង្គំត្រឡប់មកយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។
9ស្តេចមានរាជឳង្ការថា៖«ចូរទៅដោយបានសុខសាន្តចុះ»។ ដូច្នេះសម្តេចអាប់សូឡុមក៏ធ្វើដំណើរទៅទីក្រុងហេប្រុន។
10ប៉ុន្តែនៅទីនោះសម្តេចអាប់សូឡុមបានចាត់បក្សពួកដោយសម្ងាត់អោយទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់គេថា «កាលណាអ្នករាល់គ្នាឮសម្លេងត្រែបន្លឺឡើង អ្នករាល់គ្នាត្រូវស្រែកឡើងថា ់សម្តេចអាប់សូឡុមជាស្តេចគ្រងរាជនៅក្រុងហេប្រុន ់»។
11មានមនុស្សពីររយនាក់ដែលបានអញ្ជើញចាកចេញពីក្រុងយេរូសាឡឹមជាមួយសម្តេចអាប់សូឡុម។ អ្នកទាំងនោះបានចេញទៅដោយចិត្តបរិសុទ្ធ ពួកគេមិនបានដឹងអំពីផែនការណ៍របស់សម្តេចអាប់សូឡុមទេ។
12ពេលដែលសម្តេចអាប់សូឡុម កំពុងថ្វាយយញ្ញបូជា ទ្រង់បានចាត់អោយអញ្ជើញលោក អាហ៊ីថូផែលពីស្រុករបស់លោកគឺ គីឡោ។ លោកអហ៊ីថូផែល ជាទីព្រឹក្សារបស់ព្រះបាទដាវីឌ។ ការបះបោររបស់សម្តេចអាប់សូឡុមមានកម្លាំងកាន់តែខ្លាំងឡើង មានមនុស្សកាន់តែច្រើនឡើងតាមសម្តេចអាប់សូឡុម ក្នុងការបះបោរនោះ។
13អ្នកនាំសារបាននាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ដួងចិត្តរបស់ជនជាតិអ៊ីស្រាអែលបានទៅតាមសម្តេចអាប់សូឡុមហើយ»។
14ព្រះបាទដាវីឌមានរាជឳង្ការទៅកាន់រាជបម្រើរបស់ទ្រង់ទាំងអស់ដែលនៅជាមួយទ្រង់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សូឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនទៅ ក្រែងលោអាប់សូឡុមមកទាន់ ហើយប្រហារទាំងយើងរាល់គ្នា ទាំងអ្នកក្រុងដោយមុខដាវ»។
15ពួករាជបម្រើរបស់ទ្រង់ទូលស្តេចថា៖ «ទូលបង្គំរាល់គ្នាបានត្រៀមរួចជាស្រេចនឹងធ្វើតាមការសម្រេចព្រះទ័យរបស់ទ្រង់»។
16ព្រះបាទដាវីឌរួមទាំងញាតិវង្សចាកចេញទៅ ដោយទ្រង់ទុកស្នំដប់នាក់របស់ទ្រង់អោយនៅរក្សាព្រះរាជវាំង។
17ស្តេចនិងមនុស្សទាំងប៉ុន្មានបានចាកចេញពីក្រុងហើយ ពួកគេក៏ទៅឈប់នៅផ្ទះមួយដែលនៅចុងគេ។
18ពួកទាហានទាំងអស់ដែលនៅជាមួយទ្រង់ និងពួករាជបម្រើទាំងអស់ដើរពីមុខទ្រង់មានដូចជា៖ ពួកកេរេធីម ពួកភេរេធីម និងពួកកាថ ទាំងអស់មានប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្តេច។
19ស្តេចមានរាជឳង្ការទៅកាន់លោកអ៊ីតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកជាមួយយើង? ចូរត្រឡប់ទៅក្រុងវិញ ហើយនៅជាមួយស្តេចថ្មីចុះ ដ្បិតលោកជាជនបរទេស ដែលគេនិរទេសពីស្រុកទេសលោកមក។ ចូរត្រឡប់ទៅកន្លែងរបស់លោកវិញទៅ។
20លោកទើបតែចាកចេញពីម្សិលមិញនេះទេ តើគួរអោយយើងនាំលោកត្រាច់ចរជាមួយយើងឬ? យើងមិនទាំងដឹងផងថាយើងនឹងទៅទីណា។ ដូច្នេះចូរត្រឡប់ទៅក្រុងវិញ ហើយនាំទាំងជាតិសាសន៍របស់លោកទៅជាមួយទៅ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។
21ប៉ុន្តែលោកអ៊ីតតាយ ទូលតបទៅស្តេចវិញថា៖ «ទូលបង្គំសូមស្បថក្នុងព្រះមានព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ! គឺដរាបណាព្រះរកុណានៅមានព្រះជន្មគង់នៅ គ្រប់ទីកន្លែងណាដែលព្រះករុណាយាងទៅ នោះទូលបង្គំក៏នឹងទៅទីនោះ ទាំងរួមស្លាប់រស់ជាមួយព្រះករុណា»។
22ព្រះបាទដាវីឌមានរាឳង្ការទៅលោកថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខជាមួយយើងចុះ»។ ដូច្នេះលោកអ៊ីតតាយ ជនជាតិកាថ រួមនឹងប្រជាជនរបស់លោក និងគ្រួសាររបស់លោកបានធ្វើដំណើរជាមួយស្តេចបន្តទៅមុខទៀត។
23ប្រជាជនទាំងមូលទ្រហោយំជាខ្លាំង ពេលដែលក្បួនដង្ហែស្តេចចេញទៅឆ្លងកាត់ជ្រោះកេ្រដូន។ ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
24លោកសាដុកនិងពួកលេវីទាំងអស់ ដែលសែងហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ ក៏នៅទីនោះដែរ។ ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់ចុះ លោកបូជាចារ្យអប់រថើរក៏ចូលរួមជាមួយពួកគេដែរ។ ពួកគេរងចាំនៅទីនោះ រហូតទាល់តែប្រជាជនចេញផុតពីទីក្រុងអស់។
25ស្តេចមានរាជឳង្ការទៅលោកសាដុកថា៖ «ចូរនាំយកហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ទៅកាន់ទីក្រុងវិញចុះ។ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង នោះទ្រង់ប្រាកដជានាំយើងត្រឡប់មកវិញ ហើយយើងនឹងឃើញហឹបនេះនៅក្នុងព្រះដំណាក់របស់ព្រះអង្គសារជាថ្មី។
26ប៉ុន្តែប្រសិនបើទ្រង់មានព្រះបន្ទូលថា៖ យើងមិនសព្វព្រះទ័យនឹងអ្នកទៀតទេ! ដូច្នេះ ទូលបង្គំនៅទីនេះ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ចំពោះទូលបង្គំទៅចុះ»។
27ស្តេចក៏មានរាជឳង្ការទៅលោកបូជាចារ្យសាដុកថា៖ «លោកមិនមែនជាហោរាទេ? ចូរត្រឡប់ទៅទីក្រុងវិញដោយសុខសាន្តចុះ ជាមួយកូនប្រុសទាំងពីររបស់លោក អហ៊ីម៉ាសកូនប្រុសរបស់លោក និងយ៉ូណាថាន់កូនប្រុសរបស់លោកអប៊ីយ៉ាថារ។
28ឯយើង យើងនឹងរង់ចាំនៅវាលទំនាប អរាបារ រហូតដល់បានទទួលដំណឹងពីអ្នករាល់គ្នា»។
29បូជាចារ្យសាដុក និងបូជាចារ្យអប៊ីថារ បាននាំយកហឹបរបស់ព្រះអម្ចាស់ត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយពួកគេនៅទីនោះ។
30ព្រះបាទដាវីឌបានឡើងទៅលើភ្នំដើមអូលីវ ដោយព្រះបាទទទេ ទាំងទ្រង់ព្រះកន្សែង ហើយទទូរកន្សែងលើព្រះសិរសាទ្រង់ផង។ អ្នកដែលនៅជាមួយទ្រង់គ្រប់គ្នាក៏ទទូរកន្សែងលើក្បាល ហើយឡើងទៅទាំងយំដែរ។
31មានគេទូលស្តេចថា៖ «អហ៊ីថូផែល ក៏បានចូលរួមបះបោរជាមួយសម្តេចអាប់សូឡុមដែរ»។ ព្រះបាទដាវីឌមានរាជឳង្ការថា «ឳព្រះអម្ចាស់អើយ! សូមធ្វើអោយយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
32ពេលដែលព្រះបាទដាវីឌបានឡើងទៅដល់លើកំពូលភ្នំ ជាកន្លែងថ្វាយបង្គំព្រះអម្ចាស់ លោកហ៊ូសាយ ជាជនជាតិអើគី បានឡើងមកជួបនឹងស្តេចដោយមានអាវរហែក និងធូលីដីនៅលើក្បាលផង។
33ព្រះបាទដាវីឌមានរាជឳង្ការថា៖ «ប្រសិនបើអ្នកមកជាមួយយើង ប្រហែលជាអ្នកនឹងក្លាយជាបន្ទុកមួយសម្រាប់យើង។
34ប៉ុន្តែប្រសិនបើអ្នកត្រឡប់ទៅកាន់ក្រុងវិញ ត្រូវប្រាប់អាប់សូឡុមថា៖ ់បពិត្រព្រះករុណា ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ ដូចដែលទូលបង្គំធ្លាប់បានបម្រើព្រះបិតារបស់ទ្រង់កាលពីមុន ដូច្នេះទូលបង្គំនឹងជាអ្នកបម្រើរបស់ទ្រង់។់ ធ្វើដូច្នេះ លោកអាចធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
35ម៉្យាងទៀត អ្នកមានលោកបូជាចារ្យសាដុក និង អបៀរថើរក៏ចាំជួយលោកដែរ។
36ពួកគេមានកូនប្រុសរបស់ពួកគេចំនួនពីរនាក់នៅជាមួយគឺ អហីម៉ាស់ កូនប្រុសរបស់បូជាចារ្យសាដុក និងយ៉ូណាថាន់ កូនប្រុសលោកអប៊ីយ៉ាថារ។ អ្នកត្រូវផ្តល់ដំណឹងគ្រប់យ៉ាងដែលអ្នកបានឭមកយើង តាមរយះអ្នកទាំងពីរ»។
37ដូច្នេះលោកហ៊ូសាយ ជាមន្ត្រីជំណិតរបស់ព្រះបាទដាវីឌ បានវិលត្រឡប់ទៅកាន់ក្រុងវិញ ចំពេលដែលសម្តេចអាប់សូឡុម យាងចូលទីក្រុងដែរ។