1ក្រោយមកទៀត មានរឿងកើតឡើងគឺ៖ សម្តេចអាំម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ដែលមានចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងចំពោះប្អូនស្រីរួមឪពុករបស់គាត់ ដែលមានរូបឆោមស្រស់ស្អាតយ៉ាងខ្លាំង ឈ្មោះព្រះនាងតាម៉ា ដែលជាប្អូនស្រីរួមម្តាយរបស់សម្តេចអាប់សូឡូម ជាស្នំរបស់ព្រះបាទដាវីឌ។
2សម្តេចអាំណូណមានចិត្តស្រឡាញ់ព្រះនាងតាម៉ា យ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺ។ ព្រះនាងជាស្រីព្រហ្មចារី ហើយព្រះបាទអាំណូណ មិនអាចធ្វើអ្វីនាងបានទេ។
3សម្តេចអាំណូណ មានមិត្តសម្លាញ់ម្នាក់ឈ្មោះ លោកយេហូណាដាប់ ជាកូនរបស់លោកសាំម៉ា ជាក្មួយប្រុសរបស់ព្រះបាទដាវីឌ។ លោកយេហូណាដាប់ជាមនុស្សដ៏ឈ្លាសវៃ។
4លោកបានសួរសម្តេចអាំណូណថា៖ «ព្រះរាជបុត្រានៃព្រះមហាក្សត្រអើយ! ហេតុអ្វីបានជាទ្រង់តប់ប្រមល់ជារៀងរាល់ព្រឹកដូច្នេះ? តើទ្រង់អាចប្រាប់ទូលបង្គំបានឬទេ?» សម្តេចអាំណូណឆ្លើយថា៖ «យើងស្រឡាញ់ព្រះនាងតាម៉ាជាប្អូនស្រីរបស់សម្តេចអាប់សូឡូមខ្លាំងណាស់»។
5លោកយេហូណាដាប់ផ្តល់យោបល់ទៅសម្តេចអាំណូណថា៖ «ចូរផ្ទុំនៅលើគ្រែរបស់ទ្រង់ ហើយធ្វើពុតជាឈឺ។ នៅពេលដែលបិតារបស់ទ្រង់យាងមកមើលទ្រង់ នោះត្រូវទូលសូមទ្រង់ថា៖ តើបិតាអាចអនុញ្ញាតឲ្យព្រះនាងតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកអាហារមកឲ្យទូលបង្គំសោយ ហើយចម្អិននៅចំពោះមុខទូលបង្គំ ដូច្នេះទូលបង្គំអាចឃើញ និងទទួលអាហារពីដៃរបស់នាង?»
6ដូច្នេះសម្តេចអាំណូណ ផ្ទុំនៅលើគ្រែ ហើយពុតជាឈឺ។ នៅពេលដែលស្តេចយាងមកសួរសុខទុក្ខគាត់ សម្តេចអាំណូណទូលទៅស្តេចថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ប្អូនស្រីរបស់ទូលបង្គំមកចម្អិនអាហារសម្រាប់ជំងឺរបស់ទូលបង្គំនៅនឹងមុខទូលបង្គំផង ដូច្នេះ ទូលបង្គំនឹងអាចសោយពីដៃរបស់នាង»។
7ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារនៅដំណាក់របស់នាងថា៖ «ចូរទៅដំណាក់អាំណូណ ជាបងប្រុសរបស់នាង ហើយរៀបចំអាហារសម្រាប់គេ»។
8ដូច្នេះ ព្រះនាងតាម៉ារបានទៅដំណាក់របស់សម្តេចអាំណូណ កន្លែងដែលគាត់ផ្ទុំ។ ព្រះនាងបានយកម្សៅមកវាយធ្វើនំ ហើយដុតនៅចំពោះមុខសម្តេចអាំណូន។
9ព្រះនាងបានយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្តេចអាំណូន ប៉ុន្តែ ទ្រង់មិនព្រមសោយទេ។ សម្តេចបញ្ជាអ្នកដែលនៅទីនោះថា៖ ឲ្យពួកគេចេញពីយើងទៅ។ ដូច្នេះ ពួកគេក៏ចេញទៅ។
10សម្តេចអាំណូនប្រាប់នាងតាម៉ារថា៖ «ចូរយកនំចូលមកក្នុងបន្ទប់របស់បងផង ដើម្បីបងបានសោយពីដៃនាង»។ ព្រះនាងតាមារក៏យកនំដែលបានធ្វើនោះចូលទៅក្នុងក្រឡាបន្ទំរបស់សម្តេចអាំណូន ជាបងរបស់នាង។
11ពេលដែលនាងកំពុងលើកនំថ្វាយនោះ សម្តេចបានចាប់នាងទាំងពោលថា៖ «ប្អូនអើយ! ចូលមក! រួមដំណេកជាមួយបង»។
12ព្រះនាងតបវិញថា «ទេបងប្រុស! សូមកុំធ្វើបាបខ្ញុំបែបនេះ! រឿងបែបនេះមិនត្រូវកើតមានក្នុងទឹកដីអ៊ីស្រាអែលទេ។ សូមកុំប្រព្រឹត្តរឿងថោកទាបបែបនេះអោយសោះ!
13តើទូលបង្គំនឹងអាចបំបាត់ភាពអាម៉ាស់ដោយការនោះដោយរបៀបណា? ហើយចំពោះម្ចាស់បងវិញ? ទ្រង់នឹងទៅជាមនុស្សដែលចោលម្សៀតនៅស្រុកអ៊ីស្រាអែលនេះ! ដូច្នេះ សូមទ្រង់ទៅទូលព្រះបិតាទៅ ទ្រង់នឹងមិនបង្ខាំងខ្ញុំពីម្ចាស់បងទេ»។
14តែទោះយ៉ាងណាសម្តេចអាំណូនមិនស្តាប់នាងទេ។ ស្តេចបានប្រើកម្លាំងចាប់បង្ខំព្រះនាង ហើយរំលោភព្រះនាងតាម៉ារ។
15បន្ទាប់នោះ សម្តេចអាំណូនស្អប់ព្រះនាងយ៉ាងខ្លាំង។ សម្តេចបានស្អប់ខ្ពើមនាងច្រើនជាងកាលដែលសម្តេចបានស្រឡាញ់នាងទៅទៀត។ សម្តេចអាំណូនបណ្តេញនាងថា៖ «ចេញទៅ!»
16ប៉ុន្តែ ព្រះនាងបានប្រកែកថា៖ «ទេ! កាលម្ចាស់បងបណ្តេញខ្ញុំម្ចាស់នេះ គឺវាអាក្រក់ជាងអ្វីដែលម្ចាស់បងទើបនឹងធ្វើដាក់ខ្ញុំម្ចាស់អំបាញមិញនេះទៅទៀត»។ ប៉ុន្តែ សម្តេចអាំណូណមិនបានស្តាប់នាងទេ។
17ស្តេចបានហៅអ្នកបម្រើផ្ទាល់ខ្លួនព្រះអង្គមក ហើយបញ្ជាថា៖ «ចូរយកមនុស្សស្រីនេះចេញទៅ ហើយខ្ទាស់ទ្វារបន្ទាប់ពីនាងចេញទៅផង»។
18នោះ អ្នកបម្រើរបស់សម្តេចអាំណូន បាននាំព្រះនាងទៅខាងក្រៅ និងខ្ទាស់ទ្វារផង។ ព្រះនាងតាម៉ារពាក់រ៉ូបយ៉ាងល្អប្រណិត ដូចដែលពួកបុត្រីស្តេចពាក់ពេលដែលពួកនាងនៅក្រមុំព្រហ្មចារី។
19ព្រះតាម៉ារបានយកផេះរោយលើព្រះកេសាររបស់ព្រះនាង ព្រមទាំងហែកសំពត់រ៉ូបដ៏ប្រណិតនោះចោល។ ព្រះនាងបានទូលព្រះហស្តលើព្រះសិសាររបស់ព្រះនាង និង ចេញទៅទាំងស្រែកយំយ៉ាងឮៗផង។
20សម្តេចអាប់សូឡូមជាបងប្រុសរបស់ព្រះនាង សួរព្រះនាងថា៖ «តើម្ចាស់បងអាំណូន បានធ្វើយ៉ាងដូច្នេះជាមួយឯងឬ? ប៉ុន្តែ ឥឡូវនេះ ប្អូនស្រី ចូរនៅឲ្យស្ងៀមសិន! ។ គាត់ជាបងប្រុសរបស់ឯងទេ ដូច្នេះ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ដូច្ នេះព្រះនាងតាម៉ារក៏រស់នៅតែម្នាក់ឯងក្នុងដំណាក់របស់ព្រះបាទអាប់សូឡូម ជាបង។
21នៅពេលដែលព្រះបាទដាវីឌបានជ្រាបពីរឿងនេះ ទ្រង់ព្រះពិរោធយ៉ាងខ្លាំងជាមួយសម្តេចអាំណូន។
22សម្តេចអាប់សូឡូម មិនបាននិយាយអ្វីទាំងអស់ទៅរកសម្តេចអាំណូន គឺសម្តេចអាប់សូឡូមស្អប់សម្តេចអាំណូនយ៉ាងខ្លាំងដែលបានចាប់រំលោភព្រះនាងតាម៉ារ។
23ពីរឆ្នាំក្រោយមក ពួកអ្នកកាត់រោមចៀមរបស់សម្តេចអាប់សូឡូម កាត់រោមចៀមនៅបាល ហាសោត នៅជិតភូមិអេប្រាអីម ហើយសម្តេចអាប់សូឡូម បានអញ្ជើញបុត្រទាំងអស់របស់ដាវីឌអោយចូលរួមដែរ។
24សម្តេចអាប់សូឡូម បានចូលគាត់ព្រះបាទដាវីឌហើយទូលថា៖ «បពិត្រព្រះបិតាពួកអ្នកបម្រើរបស់ទូលបង្គំ នឹងកាត់រោមចៀម។ ដូច្នេះ សូមទ្រង់មេត្តាទៅចូលរួមក្នុងពិធីនោះជាមួយមន្ត្រីរបស់ព្រះបិតា»។
25ស្តេចមានរាជឱង្ការថា៖ «ទេ កូនប្រុស យើងមិនអាចទៅចូលរួមពិធីទាំងអស់គ្នាបានទេ ដ្បិត យើងមិនចង់ឲ្យកូនពិបាក»។ សម្តេចអាប់សាឡូមនៅតែទទូចអង្វរព្រះរាជា ប៉ុន្តែ ទ្រង់មិនព្រមទៅចូលរួមពិធីនោះទេ គឺព្រះរាជាគ្រាន់តែប្រទានពរសម្តេចអាប់សាឡូមប៉ុណ្ណោះ។
26បន្ទាប់មក ស្តេចអាប់សាឡូម ទូលទ្រង់ថា៖ «ប្រសិនបើ ទ្រង់មិនបានយាងមកចូលរួមពិធីទេ សូមទ្រង់មេត្តាអនុញ្ញាតឲ្យសម្តេចអាំណូនបានមកចូលរួមជាមួយពួកយើងផង»។ នោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ហេតុអ្វីអាំណូនត្រូវទៅជាមួយឯង?»
27សម្តេចអាប់សាឡូមបានទទូចអង្វរព្រះបាទដាវីឌសាជាថ្មី ហើយស្តេចក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងបុត្រឯទៀតៗទៅចូលរួមជាមួយសម្តេចអាប់សាឡូម។
28សម្តេចអាប់សាឡូមបញ្ជាពួកអ្នកបម្រើរបស់គាត់ថា៖ «ស្តាប់ឲ្យច្បាស់! នៅពេលដែលអាំណូនចាប់ផ្តើមស្រវឹងស្រា ហើយពេលដែលយើងនិយាយថា ចូរប្រហារអាំណូន នោះឯងរាល់គ្នាត្រូវសម្លាប់វា។ កុំខ្លាចអ្វីឡើយ។ តើយើងមិនបានបញ្ជាពួកឯងទេឬអី? ត្រូវមានចិត្តអង់អាច និងក្លាហានឡើង»។
29ពួកបម្រើរបស់សម្តេចអាប់សាឡូម បានសម្លាប់សម្តេចអាំណូន តាមការបង្គាប់ចំពោះពួកគេ។ បុត្រទាំងអស់របស់ព្រះបាទដាវីឌបានក្រោកឡើង ហើយឡើងរទេះរៀងៗខ្លន និងភាសន៍ខ្លួនចេញទៅ។
30នៅពេលដែលពួកគេកំពុងធ្វើដំណើរនោះ មានគេនាំដំណឺងទៅទូលព្រះបាទដាវីឌថា «សម្តេចអាប់សាឡូម បានធ្វើគត់បុត្រទាំងអស់របស់ទ្រង់ហើយ មិនមានអ្នកណាម្នាក់នៅមានជីវិតនោះទេ»។
31ពេលនោះស្តេចបានក្រោកឡើងរួចហែកព្រះពស្ថរបស់ទ្រង់ ហើយក្រាបចុះនៅលើកម្រាល ពួករាជបម្រើរបស់ទ្រង់ទាំងអស់ក៏បានក្រាប់លើកម្រាលជាមួយនឹងសម្លៀកបំពាក់រហែករបស់ពួកគេ។
32លោកយេហូណាដាបកូនប្រុសរបស់លោកសាំម៉ា ជាក្មួយប្រុសរបស់ព្រះបាទដាវីឌ បានទូលស្តេចថា៖ «សូមទ្រង់កុំជឿឡើយថាពួកគេបានធ្វើគត់បុត្រាទាំងអស់របស់ទ្រង់ឡើយ គឺមានតែសម្តេចអាំណូនមួយអង្គគត់ដែលសុគត។ សម្តេចអាប់សាឡូមបានរៀបចំផែនការណ៍នេះ តាំងពីថ្ងៃដែលសម្តេចអាំណូនបានចាប់រំលោភលើព្រះនាងតាម៉ារប្អូនស្រីរបស់ទ្រង់ម្លេះ។
33ដូច្នេះ សូមព្រះរាជាជាម្ចាស់របស់ទូលបង្គំ កុំជឿលើដំណឹងដែលបានឮនេះឡើយ ថាព្រះរាជបុត្រទាំងអស់មិនសុគតនោះឡើយ គឺមានតែសម្តេចអាំណូនមួយអង្គប៉ុណ្ណោះដែលសុគត។
34សម្តេចអាប់សាឡូមបានរត់គេចខ្លួន។ ពួកអ្នកបម្រើក្រឡេកមើលទៅឃើញមនុស្សមួយក្រុមបានចុះពីលើភ្នំមកតាមពីក្រោយគាត់។
35បន្ទាប់មកលោកយេហូណាដាបទូលស្តេចថា៖ «បពិតព្រះករុណា ព្រះរាជបុត្រទាំងប៉ុន្មានរបស់ទ្រង់បានមកវិញហើយ។ ដូចដែលទូលបង្គំជាអ្នកបម្រើរបស់ទ្រង់បានទូលនោះ»។
36ពេលដែលគាត់និយាយចប់ នោះរាជបុត្រទាំងប៉ុន្មានបានមកដល់ ហើយពួកគេបាននាំគេបានស្រែកទ្រហោរយំយ៉ាងខ្លាំង។ ព្រះរាជា និងពួករាជបម្រើទាំងអស់របស់ទ្រង់ក៏បានស្រែកយំកាន់ទុក្ខដែរ។
37ប៉ុន្តែ សម្តេចអាប់សាឡូមបានរត់គេចខ្លួនទៅរកលោកតាល់ម៉ាយ ជាបុត្រារបស់ព្រះបាទអាំមីហ៊ូដ ជាស្តេចរបស់កេស៊ើរ។ ព្រះបាទដាវីឌបានកាន់ទុក្ខបុត្រារបស់ទ្រង់ជារាងរាល់ថ្ងៃ។
38សម្តេចអាប់សាឡូមបានរត់ភៀសខ្លួនទៅក្រុងកេស៊ើរ ហើយបានស្នាក់នៅទីនោះរយៈពេលបីឆ្នាំ។
39ព្រះបាទដាវីឌឈប់ខ្ញាល់នឹងសម្តេចអាប់សាឡូម ដោយទ្រង់បានកម្សាន្តចិត្តពីការសុគតរបស់សម្តេចអាំណូន។