1ព្យាការីក្លែងក្លាយបានមកឯមនុស្ស ហើយពួកអ្នកដែលបង្រៀនខុសឆ្គងគឺនឹងមករកអ្នករាល់គ្នាដែរ។ ពួកគេនឹងនាំសេចក្តីវិនាសចូលមកដល់បងប្អូន ហើយនិងបធដិសេធសូម្បីតែព្រះជាម្ចាស់ដែលបានលោះពួកគេ។
2ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។ មនុស្សជាច្រើននឹងដើរតាមអំពើល្មោភកាមរបស់ពួកគេ ហើយផ្លូវនៃសេចក្ដីពិតនឹងត្រូវប្រមាថដោយព្រោះតែពួកគេ។
3នៅក្នុងសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។
4ដ្បិត ព្រះជាម្ចាស់មិនបានលើកលែងដល់ពួកទេវតាដែលបានធ្វើបាបនោះទេ។ ប៉ុន្ដែបានទម្លាក់ពួកគេទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុកនៅក្នុងសេចក្ដីងងឹត រហូតដល់ពេលជំនុំជម្រះ។
5ហើយព្រះជាម្ចាស់ដ៏មិនបានលើកលែងដល់អ្នកដែលក្នុងពិភពលោកជំនាន់នោះដែរ។ ផ្ទុយទៅវិញព្រះជាម្ចាស់បានសង្គ្រោះលោកណូអេដែលជាអ្នកមានសេចក្តីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត នៅក្នុងគ្រាដែលព្រះជាម្ចាស់ធ្វើមានទឹកជំនន់លេចពិភពលោកនៃមនុស្សអាក្រក់។
6ព្រះអង្គបានកាត់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យវិនាសអន្ដរាយដោយដុតឲ្យទៅជាផេះ ដើម្បីទុកជាគំរូដល់មនុស្សដែលនឹងរស់នៅដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់
7ប៉ុន្តែ ក្នុងភាពជាអ្នកសុចរិតរបស់ឡុត គឺលោកមានចិត្តព្រួយអំពីការល្មោភកាមរបស់មនុស្សថោកទាប។
8ដូច្នេះ មនុស្សសុចរិតដែលរស់នៅក្នុងចំណោមពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ហើយធ្វើឲ្យគាត់ឈឺចាប់ក្នុងព្រលឹងដោយសុចរិតរបស់គាត់ នៅពេលដែលគាត់បានឮហើយនិងបានឃើញនោះ។
9ព្រះអម្ចាស់មានរបៀបក្នុងការសង្គ្រោះមនុស្សដែលកោតក្លាចព្រះអង្គពីក្តីវិនាស ហើយនិងការជំរះជាមួយមនុស្សអាក្រក់ សម្រាប់ការជំនុំជម្រះនៅថ្ងៃដាក់ទោស។
10ជាពិសេស គឺពួកអ្នកដែលបន្តដេញតាមការប៉ងប្រាថ្នាស្មោកគ្រោកខាងឯសាច់ឈាម និងអំណាច។ ពួកគេហ៊ានធ្វើតាមទំនើងចិត្ត ដោយមិនក្លាចក្នុងការប្រមាថដល់ព្រះជាម្ចាស់ដែលប្រកបដោយសិរីរុងរឿង។
11ទេវតាគឺមានកម្លាំងខ្លាំង ហើយនិងអំណាច ប៉ុន្តែ មិនហ៊ានចោទប្រកាន់ប្រមាថពួកអ្នកទាំងនោះនៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ដែរ។
12ប៉ុន្ដែមនុស្សទាំងនេះដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ។ ពួកគេ ប្រមាថអ្វីៗដែលគេមិនស្គាល់។ ពួកគេក៏នឹងត្រូវវិនាសជាយ៉ាងនោះដែរ។
13ពួកគេនឹងទទួលអ្វីដែលពួកគេបានធ្វើជារង្វាន់។ ពួកគេគិតតែពីការស្រើបស្រាលរាល់ថ្ងៃដោយការពេញចិត្ត។ ពួកគេពេញទៅដោយអំពើអាក្រក់ក្នុងគេ។ ពួកគេរីករាយជាមួយការធ្វើទង្វើបោកប្រាស់ក្នុងពេលដែលពួកគេនៅជាមួយអ្នករាល់គ្នា។
14ភ្នែករបស់ពួកគេពេញទៅដោយការកំផឹត ពួកគេមិនឆ្អែតជាមួយនិងការធ្វើបាបឡើយ។ ព្រលឹងគេតែងតែទាញទៅធ្វើការអាក្រក់ និងទង្វើដែលមិនត្រឹមត្រូវ ហើយចិត្តរបស់ពួកគេពេញទៅដោយភាពលោភ។ ពួកគេតែងតែដាក់បណ្តាសាកូនគេ!
15ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃដែលបានមកពីអំពើទុច្ចរិត។
16ប៉ុន្តែ គាត់បានទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ ក៏បាននិយាយភាសាមនុស្សរារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូលនោះ។
17មនុស្សទាំងនេះគឺជាប្រភពដែលគ្មានទឹកហើយនិងការរីងស្ងួត និងជួបព្យុះ។ ភាពងងឹតនិងចូលមកសម្រាប់ពួលគេផងដែរ។
18ពួកគេនិយាយតែអ្វីដែលគ្មានប្រយោជន៍និងភាពអំនួត។ ពួកគេអូសទាញអ្នកដទៃទៅក្នុងការកាមគុណនៃសាច់ឈាម។ ហើយពួកគេក៏ព្យាយាមទាញមនុស្សដែលរត់ចេញពីអំពើ និងទង្វើខុសឆ្គងដែរ។
19ពួកគេបានសន្យាជាមួយសេរីភាពដល់ពួកគេ ប៉ុន្តែខ្លួនគេវិញគឺជាទាសករនៃសេចក្តីពុករលួយវិញ។ ដ្បិត អ្នកណាដែលជាទាសករគឺជាអ្នកត្រូវបានបរាជ័យ។
20ប្រសិនបើ ពួកគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ប៉ុន្ដែបែរជាទៅជាប់ជំពាក់នឹងសេចក្ដីទាំងនោះម្ដងទៀត ហើយឲ្យសេចក្ដីទាំងនោះបង្ក្រាបពួកគេបាន នោះស្ថានភាពចុងក្រោយសម្រាប់ពួកគេ នឹងត្រលប់ជាអាក្រក់ជាងមុនទៅទៀត។
21ដ្បិត ពួកគេ បើមិនបានស្គាល់ផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងស្គាល់ ហើយបែរចេញពីបញ្ជាបរិសុទ្ធ ដែលបានប្រគល់ឲ្យពួកគេ។
22ដូចសុភាសិតពិតមួយពោលថា ឆ្កែបានត្រឡប់ទៅរកកម្អួតរបស់វា ឯមេជ្រូកដែលលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ។