1ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ត ជូនចំពោះអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿរបស់យើងដែរ តាមរយៈជំនឿដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះរបស់យើង។
2សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែចម្រើនឡើង ក្នុងការស្គាល់ថាព្រះជាម្ចាស់និងព្រះយេស៊ូជាព្រះអម្ចាស់នៃយើងទាំងអស់គ្នា។
3ដ្បិតព្រះចេស្ដារបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើងឲ្យមកឯសិរីរុងរឿង និងសេចក្ដីល្អរបស់ព្រះអង្គផ្ទាល់។
4ហើយតាមរយៈសេចក្តីទាំងនេះ ព្រះអង្គបានប្រទានសេចក្តីសន្យាដ៏មានតម្លៃមកដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាអ្នកដែលមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នារួចផុតពីសេចក្តីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់។
5ដ្បិត នេះជាមូលហេតុ អ្នករាល់គ្នាត្រូវខំប្រឹងឲ្យអស់ពីសម្ថភាព ដើម្បីបន្ថែមសេចក្ដីល្អទៅលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះជាម្ចាស់។
6បន្ថែមការគ្រប់គ្រងចិត្តទៅលើការស្គាល់ព្រះជាម្ចាស់ បន្ថែមការអត់ធ្មត់ទៅលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពកោតខ្លាចព្រះជាម្ចាស់ទៅលើការអត់ធ្មត់
7ដើម្បីបន្ថែមភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ បន្ថែមភាពជាបងប្អូននិងការស្រឡាញ់រាប់អានគ្នាជាបងប្អូន។
8ការទាំងនេះបានកើនឡើងនៅក្នុងអ្នករាល់គ្នា ដូច្នោះ អ្នករាល់គ្នាជាមនុស្សខ្ជិលច្រអូស ឬគ្មានផលផ្លែក្នុងការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
9ប៉ុន្តែ បើអ្នកណាដែលគ្មានសេចក្ដីទាំងនេះ អ្នកនោះជាមនុស្សមើលមិនឃើញ ឬជាមនុស្សមើលមិនឆ្ងាយ។ គាត់ភ្លេចថា ព្រះជាម្ចាស់បានសំអាតគាត់ឲ្យបានរួចពីបាបកាលពីមុនហើយ។
10ដូច្នេះ បងប្អូនអើយ ចូរធ្វើឲ្យអស់ពីចិត្ត និងពីសមត្ថភាពរបស់បងប្អូន ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់បងប្អូនប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដតាមសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ។
11ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។
12ហេតុនេះហើយ ខ្ញុំនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីអ្នករាល់គ្នាបានស្គាល់ ព្រមទាំងបានមាំមួនឡើងនៅក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនេះក៏ដោយ។
13ដរាបណាខ្ញុំស្ថិតនៅក្នុងរោងនេះនៅឡើយ នោះខ្ញុំយល់ឃើញថាជាការត្រឹមត្រូវណាស់ ដែលខ្ងុំត្រូវតែរំលឹក និងដាស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
14ដោយខ្ញុំដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះហើយ ដូចដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញយ៉ាងច្បាស់។
15ខ្ញុំនឹងខំប្រឹងខ្នះខ្នែង ដើម្បីឲ្យក្រោយពេលខ្ញុំចាកចេញពីនេះទៅ អ្នករាល់គ្នានៅតែចងចាំពីសេចក្ដីទាំងនេះគ្រប់ពេលវេលាជានិច្ច។
16ដ្បិត យើងមិនបានយករឿងព្រេងប្រឌិត មកបា្រប់ឲ្យអ្នករាល់គ្នាស្គាល់ពីអំណាចព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូគ្រិស្តនោះទេ ប៉ុន្ដែយើងជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គ។
17ពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
18យើងបានឮសំឡេងនេះចេញពីស្ថានសួគ៌មក នៅពេលយើងនៅលើភ្នំបរិសុទ្ធជាមួយព្រះអង្គ។
19ដ្បិត ពួកយើងមានពាក្យនៃអ្នកនាំព្រះបន្ទូល ធ្វើឲ្យរិតតែប្រាកដ ហើយអ្នករាល់គ្នាយកចិត្ដទុកដាក់ស្ដាប់យ៉ាងល្អទុកជាចង្កៀងបំភ្លឺនៅទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងនៅក្នុងចិត្ដអ្នករាល់គ្នា។
20លើសពីនេះ អ្នកត្រូវយល់ថាគឺមិនមានការថ្លែងព្រះបន្ទូលហើយអ្នកនោះក៏ជាអ្នកបកស្រាយផងដែលនោះទេ។
21ដ្យិតការថ្លែងព្រះបន្ទូលគឺមិនបានកើតឡើងដោយចិត្តមនុស្យនោះទេ ប៉ុន្តែគឺមកពីព្រះជាម្ចាស់រួមជាមួយការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ។