ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ទាក់ទងនឹងព័ន្ធកិច្ចសម្រាប់បងប្អូនអ្នកជឿ មិនចាំបាច់ឲ្យខ្ញុំសរសេរសំបុត្រមកកាន់បងប្អូននោះ។
2ខ្ញុំស្គាល់ពីបំណងចិត្តរបស់បងប្អូន ហើយខ្ញុំក៏មានអំនួតដោយសារបងប្អូនដែលនៅស្រុកម៉ាសេដូនដែរ។ ខ្ញុំបានប្រាប់ពួកគេថា អ្នកស្រុកអាខៃបានរៀបចំខ្ញុំជាស្រេច តាំងពីឆ្នាំមុនមកម្ល៉េះ។ ទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យពួកគេភាគច្រើនទទួលការលើកទឹកចិត្ត ហើយមានសកម្មភាពផងដែរ។
3ឥឡូវ ខ្ញុំបានចាត់បងប្អូនច្រើនទៀត ដើម្បីកុំឲ្យការដែលយើងមានអំនួតលើបងប្អូនទៅជាឥតប្រយោជន៍ និងដើម្បីឲ្យបងប្អូនបានរួចរាល់ដែរ ដូចជាពាក្យដែលខ្ញុំបាននិយាយរួចមកហើយពីបងប្អូននោះ។
4ម៉្យាងវិញទៀត ប្រសិនបើ មានអ្នកស្រុកម៉ាសេដូនទៅជាមួយខ្ញុំដែរនោះហើយឃើញថា បងប្អូនបានត្រៀុមខ្លួននោះ ពួកយើងនឹងទទួលការអាម៉ាសវិញមិនខាន ពួកគេអាចគិតថា ខ្ញុំមិនបាននិយាយអ្វីមកបងប្អូន តែមានទំនុកចិត្តលើបងប្អូនពេក។
5ដូច្នេះ ខ្ញុំគិតថាវាគឺជាការសំខាន់ ក្នុងការជំរុញឲ្យបងប្អូនទាំងនោះ មករកបងប្អូនហើយដើម្បីឲ្យបងប្អូន បានត្រៀមរៀបចំទុកជាមុន នូវអំណោយទានដែលបងប្អូនបានសន្យានោះ។ ធ្វើដូច្នេះ បងប្អូននឹងអាចរួចរាល់សម្រាប់ជាព្រះពរ ហើយវាក៏មិនមែនជាការបន្ទាន់ពេកដែរ។
6ចំណុចសំខាន់គឺនៅត្រង់នេះ អ្នកណាព្រោះតិច នឹងច្រូតបានតិច ហើយអ្នកដែលព្រោះសម្រាប់គោលបំណងនៃព្រះពរ នោះនឹងច្រូតមកវិញជាមួយព្រះពរដែរ។
7សូមឲ្យគ្រប់គ្នាថ្វាយតាមការសម្រេចនៅក្នុងចិត្តរបស់គេចុះ។ សូមកុំឲ្យការថ្វាយនោះចេញពីការឈឺចាប់ ឬដោយការបង្ខិតបង្ខំឡើយ។ ដ្បិត ព្រះជាម្ចាស់សព្វព្រះហឫទ័យជាមួយអ្នកថ្វាយដោយអំណរ។
8ហើយ ព្រះជាម្ចាស់នឹងប្រទានគ្រប់ទាំងព្រះពរ ឲ្យចម្រើនឡើង សម្រាប់បងប្អូន ដូច្នេះ ក្នុងគ្រប់ការទាំងអស់ នោះបងប្អូននឹងបានទទួលអ្វីដែលតាមតម្រូវការជានិច្ច។ ការនេះនឹងកើតឡើង ដើម្បីឲ្យបងប្អូនចម្រើនឡើងនៅក្នុងការដ៏ល្អ។
9ដ្បិត មានសេចក្តីចែងទុកមកថា៖ «ព្រះជាម្ចាស់​ចែកទ្រព្យរបស់ព្រះអង្គ​ ហើយប្រទាន​ឲ្យ​អ្នក​ក្រ។ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ»។
10ព្រះជាម្ចាស់ដែលប្រទានគ្រាប់ពូជដល់អ្នកដែលសាបព្រោះ និងនំប័ុងសម្រាប់ជាអាហារដែរ ហើយព្រះអង្គនឹងផ្គត់ផ្គង់ឲ្យមានចម្រើនដល់គ្រាប់ពូជរបស់បងប្អូន សម្រាប់សាបព្រោះផង។ ព្រះជាម្ចាស់នឹងធ្វើឲ្យរីកចម្រើន កុ្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន។
11បងប្អូននឹងទៅអ្នកមានគ្រប់របស់ទាំងអស់ ដើម្បី បងប្អូនអាចធ្វើការសប្បុរសបាន។ ការនេះនឹងនាំឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើងដែរ។
12ដ្បិត ការបន្តធ្វើការនេះ វាមិនគ្រាន់តែបានជួយបំពេញសេចក្តីខ្វះខាតរបស់បងប្អូនដែលជាអ្នកជឿប៉ុណ្ណោះទេ។ តែវាក៏ធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ជាច្រើនថែមទៀតដែរ។
13ដោយសារបងប្អូនត្រូវបានសាកល្បង ហើយទទួលស្គាល់តាមរយៈការបម្រើនេះ បងប្អូននឹងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់តាមរយៈការស្តាប់បង្គាប់ និងការទទួលពីដំណឹងល្អនៃព្រះគ្រិស្ត។ បងប្អូនក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈសេចក្តីសប្បុរសនៃអំណោយរបស់បងប្អូនឲ្យទៅពួកគេ និងអ្នកដដៃលទៀតដែរ។
14ពួកគេរង់ចាំដើម្បីជួបបងប្អូន ហើយពួកគេក៏អធិស្ឋានសម្រាប់បងប្អូនដែរ។ ពួកគេធ្វើការនេះ ដោយសារព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលនៅក្នុងបងប្អូន។
15សូមអរព្រះគុណទៅដល់ព្រះជាម្ចាស់ សម្រាប់ព្រះអំណោយទានដែលមិនអាចរៀបរាប់អស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។