ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 7

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្តីសន្យាទាំងនេះ ដូច្នេះ សូមឲ្យយើងជម្រះខ្លួនយើងឲ្យបានស្អាត ពីអ្វីដែលធ្វើឲ្យមិនស្អាតចេញពី ទាំងរូបកាយ និងវិញ្ញាណរបស់យើងផងដែរ។ ចូរឲ្យយើង ដេញតាមសេចក្តី​បរិសុទ្ធ ក្នុងការកោតខ្លាច​ដល់​ព្រះជាម្ចាស់។
2សូមរៀបចំកន្លែងឲ្យយើងខ្ញុំផង! យើងមិនបានធ្វើអ្វីខុសជាមួយអ្នកណាឡើយ។ យើងក៏មិនបានធ្វើឲ្យអ្នកណាខ្មាស ឬកេញចំណេញពីអ្នកណាដែរ។
3ខ្ញុំនិយាយដូច្នេះ មិនមែនផ្កោលទោសដល់បងប្អូនទេ។ ដ្បិត ខ្ញុំបាននិយាយហើយថាបងប្អូនស្ថិតនៅក្នុងដួងចិត្តយើង គឺយើងនឹងស្លាប់រស់ជាមួយគ្នា។
4ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំជាមួយបងប្អូន ហើយក៏មានមោទនភាពចំពោះបងប្អូនដែរ។ ខ្ញុំបានទទួលការកម្សាន្តចិត្ត។ ខ្ញុំបានពោរពេញដោយអំណរ ទោះបីជាយើងមានការខ្វះខាតក៏ដោយ។
5ពេលយើងមកដល់ស្រុកម៉ាសេដូន រូបកាយរបស់យើងមិនបានសម្រាកឡើយ។ ផ្ទុយទៅវិញ គឺយើងបានជួបបញ្ហាគ្រប់ផ្លូវទាំងអស់ តាមរយៈការប៉ះទង្គិចផ្នែករូបកាយ ហើយធ្វើឲ្យមានការភ័យខ្លាចនៅខាងក្នុងយើងដែរ។
6ប៉ុន្តែ ព្រះជាម្ចាស់ ព្រះអង្គកម្សាន្តចិត្តដល់ការបាក់ទឹកចិត្ត ដោយស្អាងចិត្តយើងជាមួយវត្តមានរបស់លោកទីតុសមកដល់។
7វាមិនគ្រាន់តែការមកលេងមួយមុខរបស់លោកទីតុសនោះទេ ដែលព្រះជាម្ចាស់កម្សាន្តចិត្តយើងនោះ។ ប៉ុន្តែ ក៏ឃើញថាបងប្អូនបានទទួលលោកទីតុសយ៉ាងល្អដែរ ធ្វើឲ្យមានរីករាយដោយសារការនេះ។ លោកទីតុសបានប្រាប់ខ្ញុំអំពីបងប្អូន នូវអ្វីដែលបងប្អូនមានចិត្ត និងទុក្ខព្រួយរបស់បងប្អូន និងការដែលបងប្អូនព្រួយបារម្ភពីខ្ញុំ។ ការទាំងនោះធ្វើឲ្យខ្ញុំរីករាយណាស់។
8ទោះបីសំបុត្រខ្ញុំបានធ្វើឲ្យបងប្អូនមិនសប្បាយចិត្តក្តី តែខ្ញុំមិនសោកស្តាយទេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំសោកស្តាយនោះគឺសំបុត្ររបស់ខ្ញុំបានធ្វើឲ្យបងប្អូនព្រួយវិញ។ ប៉ុន្តែ បងប្អូននឹងមិនកើតទុក្ខព្រួយយូរនោះទេ។
9ឥឡូវ ខ្ញុំសប្បាយចិត្ត តែមិនមែនដោយសារ បងប្អូនកើតទុក្ខនោះទេ ប៉ុន្តែ ការទុក្ខព្រួយរបស់បងប្អូនបាននាំបងប្អូនឲ្យបានប្រែចិត្តវិញ។ បងប្អូនមានបទពិសោធ៍នៃនៅក្នុងការទុកព្រួយរបស់ព្រះ ដូច្នេះ ការទុក្ខសោកនេះនឹងមិនធ្វើឲ្យបងប្អូនបាត់បង់ដោយសារយើងឡើយ។
10ដ្បិត ការទុក្ខព្រួយនៅក្នុងព្រះអង្គនឹងនាំឲ្យមានការប្រែចិត្ត ហើយបានទទួលសេចក្តីសង្គ្រោះ ដោយគ្មានការសោកស្តាយ។ ប៉ុន្តែ ទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់។
11មើល ទុក្ខព្រួយនៅក្នុងព្រះជាម្ចាស់បានកើតផលនៅក្នុងបងប្អូនយ៉ាងណា។ ផលដ៏ធំនៅក្នុងបងប្អូននោះគឺជាការបង្ហាញថាបងប្អូនមិនជាប់ទោស។ តើការទាំងនោះអស្ចារ្យយ៉ាងណា អំពីការឈឺចិត្ត ការភ័យព្រួយ ការរង់ចាំ ចិត្តខ្នះខ្នែង និងបំណងចិត្តរបស់បងប្អូន ចង់ឃើញសេចក្តីយុតិ្តធម៌បានកើតឡើង! ក្នុងការទាំងនោះបងប្អូនបានបង្ហាញឲ្យឃើញថា បងប្អូនគ្មានទោសក្នុងរឿងទាំងនោះទេ។
12ទោះបើខ្ញុំសរសរមកកាន់បងប្អូន គឺខ្ញុំមិនបានផ្ញើមកដល់អ្នកដែលធ្វើខុសនោះទេ ក៏មិនបានសម្រាប់អ្នកដែលឈឺចាប់ក្នុងការខុសនោះទេ។ ខ្ញុំសរសេរដើម្បីឲ្យបងប្អូន ប្រឹងអស់ពីចិត្តជាមួយយើង និងដើម្បីឲ្យគេបានស្គាល់បងប្អូន នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។
13តាមរយៈការទាំងនេះ យើងបានទទួលការលើកទឹកចិត្ត។ ក្នុងការបន្ថែមពីការកម្សាន្តចិត្តរបស់យើង គឺកាន់តែរីករាយថែមទៀតដោយសារ អំណររបស់លោកទីតុស គឺវិញ្ញាណរបស់គាត់បានស្រស់ថ្លាដោយសារបងប្អូនទាំងអស់គ្នា។
14ដ្បិត ខ្ញុំមានអំនួតអំពីគាត់ដោយសារបងប្អូន ហើយខ្ញុំក៏គ្មានសេចក្តីខ្មាសឡើយ។ ផ្ទុយទៅវិញ អ្វីដែលយើងបាននិយាយទៅបងប្អូនសុទ្ធតែពិតទាំងអស់ អំនួតរបស់យើងអំពីបងប្អូនជាមួយនឹងលោកទីតុស បានបង្ហាញថាជាការពិត។
15គាត់បានទទួលការប៉ះពាល់យ៉ាងខ្លាំងពីបងប្អូន គាត់បានចាំពីការស្តាប់បង្គាប់ របស់បងប្អូនទាំងអស់គ្នា។ អំពីការស្វាគមន៍ដល់រូបគាត់ ជាមួយការបារម្ភហើយនិងខ្លាចផង។
16ខ្ញុំរីករាយដោយសារខ្ញុំបានទុកចិត្តលើបងប្អូនទាំងស្រុង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។