1ធ្វើការជាមួយព្រះអង្គ យើងក៏សូមប្រាប់បងប្អូនកុំឲ្យទទួលព្រះគុណរបស់ព្រះជាម្ចាស់ ដោយគ្មានន័យឡើយ។
2ដ្បិត ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងពេលដែលអំណោយផល នោះយើងបានស្តាប់អ្នករាល់គ្នា ហើយនៅក្នុងថ្ងៃនៃក្តីសង្គ្រោះគឺយើងជួយអ្នក»។ មើល៍ ឥឡូវនេះពេលវេលាអំណោយផងនោះបានមកដល់ហើយ។ ហើយពេលនេះ ក៏ជាថ្ងៃនៃការសង្គ្រោះដែរ។
3យើងមិនបានដាក់ភាពភ័យខ្លាចបាំងពីមុខរបស់អ្នករាល់គ្នាឡើយ ដ្បិត យើងមិនបានប្រាថ្នាឲ្យការងាររបស់យើង ត្រូវខូចឈ្មោះឡើយ។
4ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើង ថាជាអ្នកបម្រើរបស់ព្រះជាម្ចាស់តាមរយៈទង្វើរបស់យើង។ យើងជាអ្នកបម្រើក្នុងការទាំងនេះ គឺក្នុងការទ្រាំទ្រ ការឈឺចាប់ ទុក្ខព្រួយ និងទុក្ខលំបាក
5ការត្រូវគេវាយ ការគេដាក់គុក ការវឹកវរ ការធ្វើការហួសកម្លាំង មិនបានដេកនៅពេលយប់ ខ្វះអាហារ
6ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ស្មោះត្រង់។
7យើងគឺជាអ្នកបម្រើព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងព្រះចេស្តានៃព្រះជាម្ចាស់។ យើងពាក់គ្រឿងសឹកនៃសេចក្តីសុចរិត កាន់នៅដៃទាំងស្តាំទាំងឆ្វេងរបស់យើងផង។
8យើងធ្វើការ ទាំងការឲ្យតម្លៃក្តី និងមិនឲ្យតម្លៃក្តី ទាំងការបន្ទោសក្តី និងការសរសើរក្តី។ យើងត្រូវបានការចោទប្រកាន់ថាជាមនុស្សបោកប្រាស់ផងដែរ ប៉ុន្តែ យើងនៅតែប្រកាន់ជាប់ភាពស្មោះត្រង់ជានិច្ច។
9យើងធ្វើការដូចជាគ្មានការទទួលស្គាល់ ប៉ុន្តែ យើងនៅតែមានការទទួលស្គាល់ដដែល។ យើងធ្វើការជាកំពុងស្លាប់ ហើយមើល៍ យើងនៅតែរស់ដដែល។ យើងធ្វើការដូចជាអ្នកជាប់ជំនុំជម្រះសម្រាប់ទង្វើរបស់យើង ប៉ុន្តែ មិនដូចជាប់ជំនុំជម្រះដល់ស្លាប់ឡើយ។
10យើងធ្វើការជាមួយនិងការឈឺចាប់ ប៉ុន្តែ យើងតែងតែរីករាយវិញ។ យើងធ្វើការដូចអ្នកក្រ ប៉ុន្តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមានដែរ។ យើងធ្វើការដូចជាមិនបានកម្រៃ ប៉ុន្តែ យើងមានគ្រប់របស់ទាំងអស់ដែរ។
11យើងបានថ្លែងពីសេចក្តីពិតទាំងស្រុងទៅកាន់បងប្អូន អ្នកនៅទីក្រុងកូរិនថូស ហើយដួងចិត្តរបស់បានបើក ជាមួយនឹងទុក្ខសោកផង។
12ដួងចិត្តអ្នកមិនបានចង្អៀតចង្អល់ ជាមួយយើងឡើយ ប៉ុន្តែ ការនោះកើតឡើងដោយអារម្មណ៍បងប្អូនវិញ។
13ឥឡូវនេះ ដើម្បីមានភាពស្មើភាព ហើយងាយទទួលនោះ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចជាកូនរបស់ខ្ញុំដែរ ចូរបើកចិត្តចំហឲ្យទូលាយចុះ។
14សូមកុំទឹមនឹមស្រៀកជាមួយពួកអ្នកមិនជឿឡើយ។ ដ្បិត តើសេចក្តីសុចរិត និងការទទឹងច្បាប់ អាចចូលគ្នាបានទេ? ដូច្នេះ តើអាចចូលគ្នាបានទេរវាង ពន្លឺ និងសេចក្តីងងឹតនោះ?
15តើមានការព្រមព្រៀងគ្នារវាង អារក្សបេលាល និងព្រះគ្រិស្តទេ? ឬតើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿបានទេ?
16តើព្រះវិហារនៃព្រះជាម្ចាស់ និងវិហាររបស់ព្រះក្លែងក្លាយអាចចុះចូលជាមួយគ្នាបានទេ? ដ្បិត យើងទាំងអស់គ្នាគឺជាព្រះវិហាររបស់ព្រះដែលមានព្រះជន្មគង់នៅ ដូចព្រះអង្គមានបន្ទូលថា៖ «យើងនឹងគង់ ហើយយាងនៅក្នុងចំណោមពួកគេ។ យើងនឹងធ្វើជាព្រះជាម្ចាស់របស់គេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើងដែរ»។
17ដូច្នេះ «ចូលចេញពីពួកអ្នកមិនជឿ ហើយញែកដោយឡែក» នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «សូមកុំប៉ះរបស់មិនស្អាត នោះយើងនឹងស្វាគមន៍អ្នក។
18យើងគឺជាព្រះបិតាដល់អ្នក ហើយអ្នកនឹងក្លាយជាកូនប្រុសស្រីរបស់យើង» នេះគឺជាបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តា។