1ពួកយើងដឹងថា បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ តែយើងនឹងបានអាគារមកពីព្រះជាម្ចាស់វិញ។ គឺជាផ្ទះដែលមិនបានធ្វើដោយដៃមនុស្ស ប៉ុន្តែគឺជាផ្ទះដ៏អស់កល្បជានិច្ចពីស្ថានសួគ៌។
2ដ្បិត នៅក្នុងជម្រកនេះ យើងតែងតែថ្ងូរហើយរង់ចាំ ដើម្បីឲ្យបានទៅនៅនិងផ្ទះដែលនៅស្ថានសួគ៌ដែរ។
3យើងរង់ចាំសម្រាប់ការនេះ ពីព្រោះតាមរយៈក្តីរំពឹងនេះ យើងនឹងមិនខ្វះខាត់និងអាក្រាតឡើយ។
4ដ្បិត ក្នុងពេលដែលពួកយើងនៅក្នុងទីជម្រកនេះ គឺតែងតែត្អូញត្អែរ និងមានបន្ទុកយ៉ាងធ្ងន់ផង។ យើងមិនចង់ដោះរូបកាយនេះចេញឡើយ។ ផ្ទុយទៅវិញ យើងចង់ឲ្យបានពាក់វិញ ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ។
5អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានដល់យើង ព្រះវិញ្ញាណ មកបញ្ចាំចិត្តទុកនូវអ្វីដែលនឹងកើតឡើង។
6ដូច្នេះ ចូលទុកចិត្តជាដរាបចុះ។ ដោយដឹងថាក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ គឺយើងពិតជានៅឆ្ងាយពីព្រះអម្ចាស់ដែរ។
7ដ្បិត យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ។ ដូច្នេះ យើងមានទំនុកចិត្តជាខ្លាំង។
8ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះហើយទៅផ្ទះថ្មីជាមួយព្រះអម្ចាស់។
9ដូច្នេះ យើងបានតាំងគោលដៅរបស់យើងហើយ ទោះបីជាយើងនៅក្នុងផ្ទះនេះឬនៅកន្លែផ្សេងក៏យើងនៅតែ សរសើរព្រះអង្គជានិច្ច។
10ដ្បិតយើងនឹងត្រូវទៅនៅមុខទីជំនុំជំរះនៃព្រះគ្រិស្ត ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ នៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។
11ដូច្នេះ ដែលស្គាល់សេចក្តីស្ញែងខ្លាចនៃព្រះអម្ចាស់ យើងក៏ខំនាំមនុស្សឲ្យជឿដែរ។ ពួកយើងជាអ្នកដែលច្បាស់លាស់ដល់ព្រះជាម្ចាស់។ ខ្ញុំក៏សង្ឃឹមថា វាក៏ស្របតាមមនសិកា របស់បងប្អូនដែរ។
12ពួកយើងមិនព្យាយាមជំរុញបងប្អូនម្តងទៀត ក្នុងនាមយើងជាអ្នកមានបាបនោះទេ។ ផ្ទុយទៅវិញ ពួកយើងនឹងផ្តល់នូវហេតុមួយ ដែលធ្វើឲ្យបងប្អូនមានទំនុកចិត្តលើយើងខ្ញុំវិញ ដូច្នេះ បងប្អូនអាចនិងមានចំលើយ សម្រាប់អស់អ្នកដែលមានអំនួត ពីចរិតខាងក្រៅ តែមិនមែនអ្វីដែលនៅក្នុងចិត្តនោះទេ។
13ដ្បិត ប្រសិនបើយើងវង្វេងស្មារតីក៍ដោយ គឺសម្រាប់ព្រះជាម្ចាស់ ហើយបើទោះជាយើងមានស្មារតីល្អក្តី គឺសម្រាប់ជាប្រយោជន៍ដល់បងប្អូនវិញ។
14ដ្បិត សេចក្តីស្រឡាញ់នៃព្រះគ្រិស្ត បានពេញលេញនៅក្នុងយើង ដោយសារយើងបានពិចារណាឃើញថា គឺម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់គ្នា ហើយទាំងអស់គ្នាឈ្មោះថាបានស្លាប់ហើយដែរ។
15ព្រះជាម្ចាស់បានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យពួកអ្នកដែលបានរស់នៅ មិនគួររស់សំរាប់តែខ្លួនឯងទៀតទេ គឺរស់សម្រាប់ព្រះអង្គ ដែលសុគតជំនួសពួកគេ ហើយបានរស់ឡើងវិញដែរ។
16ដោយហេតុផលនេះ គឺយើងមិនត្រូវវិនិច្ឆ័យ អ្នកណាតាមលក្ខណះកំរិតមនុស្សឡើយ ទោះបីជាយើង ធ្លាប់ស្គាល់ព្រះគ្រិស្តក្នុងសណ្ឋានជាមនុស្សដែរក៏ដោយ។ អញ្ចឹងយើងវិនិច្ឆ័យនរណាតាមរបៀបនេះទៀតដែរ។
17ដូច្នេះហើយ ប្រសិនបើ អ្នកណានៅក្នុងព្រះគ្រិស្ត គឺអ្នកនោះបានកើតជាថ្មីដែរ។ ការចាស់បានកន្លងផុតទៅ។ មើល គ្រប់ការទាំងនោះបានត្រឡប់ទៅជាថ្មី។
18គ្រប់ការទាំងនេះគឺមកពីព្រះជាម្ចាស់។ ព្រះអង្គបានផ្សះផ្សាយើងជាមួយព្រះជាម្ចាស់តាមរយៈព្រះគ្រិស្ត ហើយព្រះអង្គក៏បានឲ្យសិទ្ធយើងក្នុងការធ្វើការនោះដែរ។
19គឺថាតាមរយៈក្នុងព្រះគ្រិស្ត ព្រះជាម្ចាស់បានផ្សះផ្សាលោកីយ៍នេះ ឲ្យត្រូវជាមួយព្រះអង្គដែរ ដោយមិនរាប់សេចក្តី ដែលលោកិយទាស់ប្រឆាំងពីមុនឡើយ។ ព្រះជាម្ចាស់ទុកព្រះទ័យនិងផ្តល់ព្រះបន្ទូលនៃការផ្សះផ្សាដល់យើងដែរ។
20ដូច្នេះ យើងបានតាំងឡើងជាអ្នកតំណាងនៃព្រះគ្រិស្ត ក៏ដូចជាព្រះជាម្ចាស់បានលេចមកនៅក្នុងយើងដែរ។ យើងសូមអង្វរជាមួយបងប្អូន ដើម្បីប្រយោជន៍នៃព្រះគ្រិស្តៈ «សូមឲ្យបានផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ!»
21ព្រះជាម្ចាស់បានថ្វាយព្រះគ្រិស្ត ឲ្យក្លាយជាដង្វាយសម្រាប់បាបរបស់យើង។ ព្រះជាម្ចាស់បានធ្វើការនេះ ដើម្បីឲ្យយើងបានក្លាយទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ក្នុងព្រះអង្គ។