ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ កូរិនថូស 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ ដោយព្រោះតែយើងមានការងារនេះ ហើយយើងក៏បានទទួលនូវព្រះគុណផង នោះពួកយើងមិនដែលបាក់ទឹកចិត្តឡើយ។
2ផ្ទុយទៅវិញ យើងបានលះចោលផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំងផ្សេងទៀត។ ពួកយើងមិនបានរស់នៅដោយល្បិចកល ហើយយើងមិនភ្លេចក្នុងការហុចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ដោយបង្ហាញសេចក្តីពិត យើងបង្ហាញខ្លួនឯងទៅដល់មនសិការបស់មនុស្សគ្រប់គ្នា នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។
3ប៉ុន្តែ ប្រសិនបើ ដំណឹងល្អរបស់ត្រូវបានបិទ​បាំងមែន គឺគ្របបាំងតែពួកអ្នកដែលនឹងត្រូវវិនាសវិញ។
4នេះជាបញ្ហារបស់ពួកគេ ព្រះនៃលោកីយ៍នេះបានធ្វើទៅជាមើលមិនឃើញ និងមានគំនិតមិនជឿផងដែរ។ ជាហេតុធ្វើឲ្យពួកគេមិនអាចឃើញពន្លឺនៃដំណឹងល្អ និងសិរីរុងរឿងរបស់ព្រះគ្រិស្តដែលជារូបភាពនៃព្រះជាម្ចាស់បាន។
5ដ្បិត យើងមិនខំប្រកាសពីខ្លួនយើងនោះទេ ប៉ុន្តែ យើងប្រកាសពីព្រះគ្រិស្តយេស៊ូគឺជាព្រះអម្ចាស់វិញ ហើយពួកយើងគឺជាអ្នកបម្រើដល់បងប្អូន​ ដោយយល់ដល់ព្រះយេស៊ូ។
6ដ្បិត ព្រះជាម្ចាស់ព្រះអង្គមានបន្ទូលថា៖ «​ពន្លឺនឹង​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត»។ ព្រះអង្គបានបំភឺ្លនៅក្នុងចិត្តរបស់យើង ដើ​ម្បីឲ្យពន្លឺរបស់ការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់ នៅក្នុងវត្តមាននៃព្រះយេស៊ូគ្រិស្ត។
7ប៉ុន្តែ ពួកយើងមានសម្បត្តិ ដែលនៅក្នុងឆ្នាំងដី ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ឫទ្ធានុភាពដ៏ធំគឺជារបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។
8ពួកយើងត្រូវគេសង្កត់សង្កិនក្នុងគ្រប់ផ្លូវទាំងអស់ ប៉ុន្តែ យើងមិនបារម្ភអ្វីទេ។ យើងមាន​ការ​ទើសទាល់ ប៉ុន្តែ ​មិន​ការអស់សង្ឃឹមឡើយ។
9ពួកយើងត្រូវបានគេបៀតបៀន តែមិនត្រូវបានបោះបង់ចោលទេ។ យើងត្រូវដួលចុះ ប៉ុន្តែ មិនបានវិនាសនោះទេ។
10ពួកយើងតែងតែនាំយកសេចក្តីស្លាប់របស់ព្រះយេស៊ូនៅជាមួយនឹងរូបកាយជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ។
11ពួកយើងដែលរស់នៅ គឺតែងតែនាំការសុគតរបស់ព្រះយេស៊ូទៅជាមួយក្នុង នៅក្នុងរូបកាយយើង ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ។
12ដូច្នេះ សេចក្តីស្លាប់គឺធ្វើការនៅក្នុងយើង ប៉ុន្តែ ជីវិតគឺបានធ្វើការបងប្អូនវិញដែរ។
13ប៉ុន្តែ ពួកយើង​មានវិញ្ញាណនៃជំនឿដូច​គ្នា ស្របតាមសេចក្តីដែល​បាន​​ចែង​ទុក​មក​ថា៖ «ខ្ញុំ​បានជឿ ដូច្នេះ ខ្ញុំ​ក៏និយាយ»។ ពួកយើង​​ក៏​ជឿ​ ដូច្នេះ ពួក​យើង​ក៏​និយាយ។
14ពួកយើងដឹងថាព្រះអង្គដែលប្រោស ព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ។ ហើយពួកយើងដឹងទៀតថា ព្រះជាម្ចាស់នឹងនាំពួកយើងជាមួយបងប្អូនទៅក្នុងព្រះវត្តមានរបស់ព្រះអង្គ។
15​គ្រប់​យ៉ាង​សម្រាប់ជាប្រយោជន៍​ដល់បងប្អូន ដើម្បី​ឲ្យ​ព្រះគុណ បានចម្រើនឡើង ដល់​មនុស្ស​ជា​ច្រើន ការអរ​ព្រះគុណក៏​បានចម្រើនឡើង​ដល់​សិរីល្អ​នៃ​ព្រះ​ជាម្ចាស់។
16ដូច្នេះ យើង​​មិន​បាក់ទឹក​ចិត្ត​ឡើយ។ ទោះ​បើយ៉ាងណាក្តី​ ​ខាង​ក្រៅ​របស់​យើង​ កំពុង​តែ​ខូចបង់​ទៅ​ តែ​នៅ​ខាង​ក្នុងយើងវិញគឺបាន​​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​។
17ដ្បិត ​សេចក្តី​ទុក្ខ​លំបាក​បន្តិចបន្តួច គឺឲ្យយើងបានត្រៀមខ្លួន សម្រាប់ទុក្ខលំបាកយ៉ាងធ្ងន់ហួសដែលមិនអាចវាស់បាន ដ៏យូរអង្វែងជាមួយសិរីល្អផង។
18ដ្បិត យើង​មិនបាន​សម្លឹងរកមើល​សម្រាប់អ្វីដែលយើងមើលឃើញនោះទេ ប៉ុន្តែ គឺរបស់ដែលមើលមិនឃើញវិញ។ ដ្បិតអ្វីដែលយើងមើលឃើញគឺបានតែមួយគ្រាទេ ប៉ុន្តែរបស់អ្វីដែលមើលមិនឃើញគឺស្ថិតនៅអស់កល្ប​ជានិច្ច​វិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។