1ខ្ញុំសូមឲ្យបងប្អូនអត់ឱនដល់ភាពល្ងីល្ងើរបស់ខ្ញុំ។ ប៉ុន្តែ បងប្អូនបានអត់ឱនឲ្យខ្ញុំមែន!
2ដ្បិត ខ្ញុំបានប្រច័ណ្ឌជាមួយនឹងបងប្អូន។ ខ្ញុំមានចិត្តប្រច័ណ្ឌរបស់ព្រះជាម្ចាស់ជាមួយនឹងបងប្អូនដែរ ចាប់តាំងពីខ្ញុំបានសន្យាដល់បងប្អូន ចូររៀបការជាមួយប្តីតែមួយ។ ខ្ញុំបានសន្យាថានឹងនាំបងប្អូនមក ដូចជាស្រី្តព្រហ្មចារីបរិសុទ្ធទៅចំពោះព្រះគ្រិស្ត។
3ប៉ុន្តែ ពេលខ្លះខ្ញុំបារម្ភថា ដូចជាសត្វពស់ដែលល្បួងនាងអេវ៉ាជាមួយភាពវៃឆ្លាតរបស់វា ដូច្នេះ គំនិតរបស់អ្នករាល់គ្នាអាចនឹងវង្វេងចេញឆ្ងាយពីពួកអ្នកដែលញែកខ្លួនជាបរិសុទ្ធចំពោះព្រះគ្រិស្ត។
4ដ្បិត ឧបមាថា មានអ្នកផ្សេងមកហើយប្រកាស អំពីយេស៊ូផ្សេងមួយទៀត ដែលមិនមែនជាព្រះជាម្ចាស់យេស៊ូដែលយើងបានប្រកាសវិញ។ ឬឧបមាថាបងប្អូនទទួលវិញ្ញាណផ្សេងទៀត ដែលមិនមែនជាព្រះវិញ្ញាណដែលបងប្អូនបានទទួល។ ឬឧបមាថា បងប្អូនទទួលដំណឹងល្អផ្សេងទៀត ដែលមិនមែនដំណឹងល្អដែលបងប្អូនធ្លាប់ទទួលតាមរយៈយើង។ បងប្អូនបានជ្រើសរើសធ្វើការនេះ បានយ៉ាងល្អហើយ!
5ដ្បិត ខ្ញុំគិតថាខ្ញុំមិនមែនតូចជាងគេ នៅក្នុងចំណោមអ្នកដែលត្រូវបានហៅថា ពួកសាវ័កខ្ពង់ខ្ពស់នោះទេ។
6ប៉ុន្តែ បើទោះបីជាខ្ញុំមិនបានទទួលការបង្វឹកបង្វឺន ដើម្បីប្រកាសព្រះបន្ទូលក្តី និងមិនបានទទួលការបង្វឹកបង្វឺន ក្នុងការចេះដឹងក៏ដោយ។ ក្នុងគ្រប់ទាំងផ្លូវ និងក្នុងគ្រប់ការទាំងអស់ យើងបានធ្វើឲ្យបងប្អូនបានដឹងការពិត។
7តើខ្ញុំបានធ្វើបានឬអី ដែលបន្ទាបខ្លួនដើម្បីឲ្យបងប្អូនត្រូវបានលើកតម្កើងឡើងនោះ? ដ្បិត ខ្ញុំបានប្រកាសដំណឹងល្អដល់បងប្អូនដោយការពេញចិត្ត។
8ខ្ញុំបានជំពាក់ដល់ក្រុមជំនុំឯទៀត តាមរយៈទទួលការជួយឧបត្ថម្ភគាំទ្រពីពួកគេ ដូច្នេះហើយបានជាខ្ញុំបម្រើបងប្អូនវិញ។
9ពេលខ្ញុំនៅជាមួយបងប្អូននោះ ខ្ញុំពិតជាមានការខ្វះខាត ប៉ុន្តែ ខ្ញុំមិនបានប្រាប់ឲ្យបងប្អូនបារម្ភឡើយ។ ដោយសារតែខ្ញុំបានទទួលជំនួយពីបងប្អូននៅស្រុកម៉ាសេដូនវិញ។ ខ្ញុំបានការពារខ្លួនឯងពីការដែលធ្វើឲ្យខ្លួនខ្ញុំក្លាយជាបន្ទុកដល់បងប្អូនឡើយ ហើយខ្ញុំនឹងបន្តធ្វើការនេះទៅមុខទៀតដែរ។
10ក្នុងនាមខ្ញុំដែលមានសេចក្តីពិតរបស់ព្រះគ្រិស្តនៅជាមួយ អំនួតរបស់ខ្ញុំនឹងមិនអាចក្លាយជាស្ងៀមស្ងាត់នៅក្នុងស្រុកអាខៃឡើយ។
11ហេតុអ្វី? ដោយសារខ្ញុំមិនស្រឡាញ់បងប្អូនទេឬ? មានតែព្រះជាម្ចាស់ទេ ជ្រាប់ពីចិត្តខ្ញុំ។
12ហើយអ្វីដែលខ្ញុំធ្វើនោះខ្ញុំនឹងបន្តធ្វើទៀត ក្នុងរបៀបដែលខ្ញុំនឹងដកចេញ អំពីការរិះគន់ដល់ខ្ញុំ ហើយដកអំនួតចេញពីពួកអ្នក ដែលយើងរកឃើញថា គេមានលេសក្នុងការនិយាយថា បានធ្វើការដូចជាយើងកំពុងធ្វើដែរ។
13ដ្បិតមានមនុស្សជាច្រើនគឺជាសាវកក្លែងក្លាយ ហើយជាអ្នកបម្រើបោកប្រាស់។ ពួកគេបានក្លែងខ្លួនពួកគេថាជាសាវ័កនៃព្រះគ្រិស្ត។
14ហើយការនេះមិនភ្ញាក់ផ្អើលទេ ដ្បិតសាតាំងក៏បានក្លែងថាខ្លួនជាទេវតានៃពន្លឺដែរ។
15បែបនេះគ្មានអីគួរឲ្យភ្ញាក់ផ្អើនោះទេ បើពួកបរិវារបស់វាក្លែងខ្លួនរបស់ពួកគេនោះ ដោយថាវាគឺជាអ្នកបម្រើដ៏សុចរិត។ ហើយជោគវាសនារបស់ពួកវានឹងទទួលអ្វីដែលវាសមនិងទទួលជាពិត។
16ខ្ញុំនិយាយម្តងទៀត សូមកុំឲ្យអ្នកគិតថាខ្ញុំជាមនុស្សល្ងង់ឡើយ។ តែបើបងប្អូនគិតបែបនេះ ហើយទទួលខ្ញុំដូចជាមនុស្សល្ងង់ នោះខ្ញុំប្រហែលអំនួតបន្តិចបន្តូចដែរ។
17អ្វីដែលខ្ញុំកំពុងនិយាយអំពីការសេចក្តីអំនួត គឺមិនមែនមិនគាំទ្រដោយព្រះអម្ចាស់នោះទេ តែខ្ញុំនិយាយបែបដូចជាមនុស្សលេលាវិញ។
18មនុស្សឯទៀតគេអួតពីអ្វីដែលខាងសាច់ឈាម ឯខ្ញុំក៏មានអំនួតនៅក្នុងព្រះជាម្ចាស់ដែរ។
19ដ្បិត បងប្អូនរីករាយហើយអាចទ្រាំ ជាមួយនឹងសេចក្តីល្ងង់ខ្លៅបាន។ បងប្អូនមានភាពវ័យឆ្លាតណាស់!
20ដ្បិត បងប្អូនអាចទ្រាំទ្រជាមួយនឹងអ្នក ដែលត្រួតត្រាលើបងប្អូន អ្នកដែលចង់ប្រើបងប្អូន ហើយប្រសិនបើ គេរកប្រយោជន៍ពីបងប្អូន អ្នកដែលគិតថាគេប្រសើរជាងបងប្អូន ឬអ្នកដែលទះកំផ្លៀងបងប្អូន។
21ខ្ញុំនឹងនិយាយទៅកាន់ភាពអាម៉ាស់របស់យើងថា យើងពិតជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការនោះទេ។ ដូច្នេះហើយ បើមាននរណាម្នាក់មានអំនួត ខ្ញុំនិយាយបែបល្ងង់ខ្លៅថា អ្នកដែលមានអំនួតនោះគួរតែខ្ញុំទេ។
22តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជាជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជាជនជាតិអ៊ីុស្រាអែលដែរ។ តើពួកគេជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកអប្រាហាំម្នាក់ដែរ។
23តើពួកគេគឺជាអ្នកបម្រើរបស់ព្រះគ្រិស្តឬ? (ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ខ្ញុំបម្រើច្រើនជាងផង។ ខ្ញុំបានធ្វើការខ្លាំងជាងផង ខ្ញុំត្រូវជាប់ឃុំឃាំងជាយូរ ខ្ញុំត្រូវរងការវាយដំលើសកម្រិត ហើយប្រឈរមុខជានឹងគ្រោះថ្នាក់ដល់ស្លាប់ជាច្រើនដងផង។
24ខ្ញុំត្រូវបានគេវាយសែបសិបរំពាត់ ខ្វះមួយ ចំនួនប្រាំដងពីជនជាតិយូដា។
25បីដងដែលខ្ញុំត្រូវបានគេវាយនឹងដំបង។ ម្តងនោះខ្ញុំត្រូវបានគប់ដោយដុំថ្ម។ ខ្ញុំត្រូវលិចសំពៅបីដង។ ពេញមួយថ្ងៃនិងមួយយប់ ដែលខ្ញុំបានអណ្តែតនៅលើសមុទ្រ។
26ពេលខ្ញុំធ្វើដំណើរជាញឹកញាប់ ជួបគ្រោះថ្នាក់តាមទន្លេ និងគ្រោះថា្នក់ដោយសារចោរប្លន់ និងគ្រោះថ្នាក់មកពីជនជាតិរបស់ខ្ញុំ និងគ្រោះថ្នាក់មកពីសាសន៍ដទៃផង គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។
27ខ្ញុំបានធ្វើការយ៉ាងនឿយហត់ ហើយក្នុងពេលដ៏លំបាក មិនបានដេកពេលយប់ អត់អាហារ និងស្រេកទឹកជាច្រើនដង ហើយជារឿយៗតែងតែតមអត់ ត្រូវរងា និងអាក្រាតផង។
28ការផ្សេងពីនេះទៀតនោះ គឺខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ដែរ។
29តើនរណាខ្សោយ តើខ្ញុំមែនទេឬ? តើមានអ្នកណាត្រូវគេធ្វើឲ្យជំពប់ដួល នោះខ្ញុំមិនឈឺចាប់ទេឬអី?
30ប្រសិនបើ ខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពកម្សោយរបស់ខ្ញុំប៉ុណ្ណោះ។
31ព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ព្រះអង្គនឹងទទួលការសរសើរជារៀងរហូត ហើយព្រះអង្គជ្រាបថាខ្ញុំមិនបានកុហកនោះទេ!។
32នៅក្រុងដាម៉ាស លោកអភិបាលក្រោមស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុងរបស់ដាម៉ាស ដើម្បីចាំចាប់ខ្ញុំ។
33ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីដៃរបស់គាត់។