1ព្រះវិញ្ញណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានមនុស្សខ្លះបោះបង់ចោលជំនឿ ហើយនិងបែរចិត្តទៅវិញ្ញាណបោកបញ្ឆោត និងការបង្រៀនរបស់អារក្ស
2គេបានធ្លាក់ក្នុងសេចក្តីកុហករបស់មេលាក់ពុត។ មនសិការរបស់ពួកគេនឹងក្លាយជាអ្នកបម្រើរបស់អារក្ស។
3ពួកគេនឹងហាមមិនឲ្យរៀបការ ហើយនិងបរិភោគអាហារដែលព្រះជាម្ចាស់បានបង្កើត ដើម្បីចែករំលែកជាមួយអស់អ្នកដែលជឿ និងអស់អ្នកដែលយល់ពីសេចក្តីពិតដោយការអរព្រះគុណ។
4អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតឡើង សុទ្ធតែល្អឥតខ្ចោះ។ គ្មានអ្វីដែលយើងត្រូវបោះចោលនោះទេ គួរទទួលដោយការអរព្រះគុណដល់ព្រះអង្គវិញ។
5ដ្បិតព្រះបន្ទូល និងការអធិស្ឋានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។
6ប្រសិនបើអ្នកយកសេចក្តីទាំងនេះទៅប្រាប់បងប្អូនរបស់អ្នក អ្នកពិតជាអ្នកបម្រើដ៏ល្អរបស់ព្រះយេស៊ូគ្រិស្តហើយ។ ដ្បិតអ្នកបានទទួលការថែបំប៉នដោយព្រះបន្ទូលនៃជំនឿ និងសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានអនុវត្តតាម។ ត្រូវបដិសេធរាល់រឿងព្រេងរបស់ស្រ្តីចាស់ៗ។
7ផ្ទុយទៅវិញ ត្រូវបង្វឹកបង្វឺនខ្លួនឯងនៅក្នុងការគោរពប្រតិបត្តិព្រះជាម្ចាស់វិញ។
8ដ្បិតការហាត់ប្រាណមានអត្ថប្រយោជន៍តិចតួចណាស់ ប៉ុន្តែ ការគោរពប្រតិបត្តិព្រះជាម្ចាស់វិញមានសារៈប្រយោជន៍លើសអ្វីៗទាំងអស់។ វាបានរក្សាព្រះបន្ទូលសន្យាសម្រាប់ផ្តល់ជីវិតនាបច្ចុប្បន្នកាល និងអនាគតកាល។
9ពាក្យទាំងនេះអាចជឿទុកចិត្តបាន និងស័ក្តិសមនឹងទទួលទាំងស្រុង។
10ដ្បិតការទាំងនេះហើយទើបយើងមានការខំប្រឹង ហើយធ្វើការយ៉ាងនឿយហត់។ ដ្បិតយើងមានទំនុកចិត្តទៅលើព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសសម្រាប់អ្នកជឿព្រះអង្គផង។
11ត្រូវប្រកាស ហើយបង្រៀនសេចក្តីទាំងនេះ។
12ចូរកុំឲ្យអ្នកណាម្នាក់មើលងាយអ្នក ដោយព្រោះអ្នកក្មេងឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើជាគំរូដល់អ្នកជឿ ដោយការពាក្យសម្តី ការប្រព្រឹត្ត សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និងភាពបរិសុទ្ធ។
13ទម្រាំដល់ពេលខ្ញុំត្រឡប់មកវិញ ចូរឧស្សាហ៍អានព្រះគម្ពីរ ឧស្សាហ៍ដាស់តឿន ហើយឧស្សាហ៍ក្នុងការបង្រៀន។
14ចូរកុំធ្វេសប្រហែសនឹងអំណោយទានក្នុងអ្នក ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក តាមរយៈពាក្យទំនាយ ព្រមជាមួយការដាក់ដៃលើដោយក្រុមចាស់ទុំនោះឡើយ។
15ត្រូវយកចិត្តទុកដាក់ចំពោះការទាំងនេះ។ ចូរព្យាយាមបន្តទៀត ដើម្បីឲ្យការទាំងនេះបានប្រសើរឡើងទៅដល់មនុស្សគ្រប់គ្នា។
16ត្រូវប្រុងប្រយ័ត្នចំពោះខ្លួនឯង និងសេចក្តីដែលអ្នកបង្រៀន។ ចូរបន្តធ្វើការទាំងនេះ។ ដោយការព្យាយាមធ្វើការទាំងនេះ នោះអ្នកនឹងបានសង្គ្រោះ ព្រមទាំងអស់អ្នកដែលស្តាប់ការបង្រៀនរបស់អ្នកដែរ។