ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១​ ថេស្សាឡូនិក 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះហើយ នៅពេលយើងទ្រាំលែងបានទៀត យើងគិតថា គឺជាការល្អ បើយើងចេញទៅក្រុងអាថែន។
2យើងបានបញ្ជូនធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងាររបស់យើងសម្រាប់ព្រះជាម្ចាស់ នៅក្នុងដំណឹងល្អរបស់ព្រះគ្រិស្ត ដើម្បីចម្រើនកម្លាំង និងកំសាន្តចិត្តអ្នករាល់គ្នាទាក់ទងនឹងជំនឿរបស់អ្នករាល់គ្នា។
3យើងធ្វើការដូច្នេះ ដើម្បីកុំឲ្យនរណាម្នាក់ត្រូវបានបោះបង់ចោលនៅពេលជួបទុក្ខលំបាក។ ដ្បិតបងប្អូនដឹងស្រាប់ហើយថា ព្រះអង្គបានជ្រើសរើសយើងសម្រាប់ការនេះ។
4ពិតណាស់ ពេលយើងនៅជាមួយនឹងបងប្អូន យើងបានប្រាប់បងប្អូនជាមុនហើយថា យើងបានរងទុក្ខដោយសេចក្តីស្រឡាញ់ ហើយការនោះបានកើតឡើងដូចអ្នកបានដឹងស្រាប់ហើយ។
5ដោយហេតុនេះហើយ​ នៅពេលខ្ញុំឈរលែងបានទៀត ខ្ញុំបានចាត់គាត់មក ដើម្បីខ្ញុំអាចដឹងពីជំនឿរបស់អ្នករាល់គ្នា។​ ប្រហែលជាមេល្បួង ពេលខ្លះបានល្បួងអ្នករាល់គ្នា ហើយការងាររបស់យើងត្រូវបានក្លាយជាឥតប្រយោជន៍។
6ប៉ុន្តែ ធីម៉ូថេបានចេញពីអ្នករាល់គ្នា មកឯយើងវិញ ហើយបាននាំដំណឹងល្អនៃជំនឿ ហើយនិងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា។ គាត់បានប្រាប់យើងថា អ្នករាល់គ្នាបាននឹកចាំពីយើងខ្ញុំជានិច្ច ហើយបងប្អូនលែងបានឃើញយើង ហើយយើងក៏លែងបានឃើញបងប្អូនផងដែរ។
7បងប្អូនអើយ ដោយហេតុនេះហើយ យើងបានកំសាន្តចិត្តដោយសារជំនឿរបស់បងប្អូន ពីគ្រប់ទាំងទុក្ខលំបាក និងការរងទុក្ខរបស់យើង។
8ដ្បិត យើងរស់នៅ ប្រសិនបើ អ្នកឈរមាំក្នុងព្រះអម្ចាស់។
9ហើយ តើអ្វីទៅដែលយើងអាចនឹងអរគុណដល់ព្រះជាម្ចាស់សម្រាប់បងប្អូន គឺគ្រប់ទាំងអំណរដែលយើងមាននៅចំពោះព្រះជាម្ចាស់ពីអ្នករាល់គ្នាវិញ?
10ទាំងយប់ទាំងថ្ងៃ យើងអធិស្ឋានយ៉ាងខ្លាំងថា យើងអាចជួបមុខបងប្អូន ហើយអាចផ្តល់អ្វីដែលជាជំនឿសម្រាប់បងប្អូនដែលខ្វះខាត។
11សូមព្រះជាម្ចាស់នៃយើង ព្រះបិតាផ្ទាល់ និងព្រះអម្ចាស់យេស៊ូនៃយើងបានដឹកនាំផ្លូវរបស់យើងទៅរកបងប្អូន។
12សូមព្រះអម្ចាស់ធ្វើឲ្យបងប្អូនបានចម្រើនឡើង និងមានសេចក្តីស្រឡាញ់ជាបរិបូរដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សគ្រប់គ្នាផង ដូចដែលយើងបានធ្វើជាមួយបងប្អូនដែរ។
13សូមព្រះអង្គចម្រើនកម្លាំងចិត្តដល់បងប្អូន ដើម្បីឲ្យអ្នករាល់គ្នាក្លាយជាមនុស្សដែលគ្មានកន្លែងបន្ទោសបាន នៅក្នុងដ៏វិសុទ្ធក្នុងព្រះជាម្ចាស់ និងព្រះបិតានៃយើង នៅពេលព្រះអម្ចាស់យេស៊ូគ្រិស្តយាងត្រឡប់មកវិញជាមួយនឹងពួកដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។