1ដូចច្នេះ ដោយព្រះគ្រិស្តបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវត្រៀមលក្ខណដូច្នោះដែរ។ សម្រាប់អ្នកដែលរងទុក្ខខាងឯសាច់ឈាមអ្នកនោះឈប់ប្រព្រឹត្តិអំពើបាបទៀតហើយ។
2ជាលទ្ធផល ដូចជាមនុស្សដែលរស់នៅខាងឯសាច់ឈាម ហើយសេចក្តីប៉ងប្រាថ្នារបស់គេនិងគ្មានទៀតឡើយ ប៉ុន្តែមានតែក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់វិញ។
3អ្នកបានចំណាយពេលគ្រប់គ្រាន់សម្រាប់មនុស្សដែលចង់ឲ្យអ្នកធ្វើ រស់នៅដោយត្រេកត្រអាល ល្មោភកាម ស៊ីផឹកអ៊ូអែ ប្រមឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។
4ពួកគេងឿងឆ្ងល់ដែលអ្នលរាល់គ្នាប្រយ័ត្នជាមួយនិងឥរិយាបថខិលខូចហួសហេតុរបស់ពួកគេ ដូច្នេះពួកគេក៏និយាយអាក្រក់ពីអ្នក។
5ពួកគេនិងត្រូវរៀបរាប់ប្រាប់ព្រះអង្គដែលត្រូវជំនុំជំរះទាំងអ្នករស់និងអ្នកស្លាប់។
6ហេតុនេះហើយបានជាដំណឹងល្អបានប្រកាសប្រាប់មនុស្សដែលស្លាប់ ដើម្បីឲ្យគេជាប់ក្នុងការជំនុំជំរះខាងឯសាច់ឈាមដូចជាមនុស្សដែរ ប៉ុន្តែឲ្យគេមានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់វិញ។
7ទីបញ្ចប់នៃគ្រប់ទាំងអស់ជិតមកដល់ហើយ។ ចូរមានគំនិតត្រឹមត្រូវ កុំឲ្យកាត់បន្ថយក្នុងការអធិស្ឋានឡើយ។
8គ្រប់ការទាំងអស់ អ្នកទាំងអស់គ្នាស្រឡាញ់គ្នាទៅវិញទៅមក សេចក្តីស្រលាញ់គឺគ្របបាំងលើមនុស្សទាំងអស់ពីអំពើបាប។
9គឺត្រូវទទួលរាក់ទាក់គ្នាទៅវិញទៅមកដោយមិនត្អូញត្អែ។
10ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ស្មោះត្រង់ជួយគ្រប់កិច្ចការទាំងអស់ដោយព្រះគុណរបស់ព្រះអង្គ។
11ប្រសិនបើនរណាម្នាក់និយាយ ចូរនិយាយពីព្រះបន្ទូលរបស់ព្រះអង្គ។ ប្រសិនអ្នកបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្តល់ឲ្យ។ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមឲ្យមានសិរីរុងរឿង និងព្រះចេស្តាអស់កល្បជានិច្ច។ អាម៉ែន។
12បងប្អូនជាទីស្រលាញ់ ចូរអ្នករាល់គ្នាកុំប្លែកចិត្តនឹងសេចក្តីល្បួងដ៏ឈឺចាប់ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បួងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ។
13ផ្ទុយទៅវិញ យ៉ាងណាអ្នករាល់គ្នាបានចូលរួមចំណែករងទុក្ខជាមួយព្រះគ្រិស្ត ចូរមានអំណរ ដូច្នេះហើយអ្នកត្រូវរីករាយជាមួយអំណរនៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
14ប្រសិនបើអ្នករាល់គ្នាត្រូវគេដៀលត្មះដោយនូវនាមព្រះគ្រិស្ត អ្នកនោះមានពរហើយ ដោយព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿងដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។
15កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះតែឃាតករ ជាចោរ ឧក្រិដ្ឋជន ឬក៍ជាអ្នកជ្រៀតជ្រែកគេ។
16ប៉ុន្តែប្រសិនបើអ្នករងទុក្ខដោយព្រោះតែជាគ្រិស្ដបរិស័ទ ចូរកុំឲ្យអ្នករាល់គ្នាអៀនខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់ថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនោះចុះ។
17ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះជាម្ចាស់។ ហើយប្រសិនបើការជំនុំជម្រះចាប់ផ្តើមជាមួយយើងរាល់គ្នាមុននោះ តើនឹងមានអ្វីកើតឡើងជាមួយអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះជាម្ចាស់?
18ម្យ៉ាងទៀត "ប្រសិនបើមនុស្សសុចរិតពិបាកក្នុងការទទួលបានសេចក្តីសង្គ្រោះទៅហើយ តើពួកអស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាបទៅជាយ៉ាងណាវិញ?"
19ដូច្នេះអស់អ្នកដែលបានរងទុក្ខដោយព្រោះព្រះជាម្ចាស់ ត្រូវប្រគល់ព្រលឹងខ្លួនទុកនឹងព្រះដ៍ស្មោះត្រង់ដែលបង្កើតអ្វីៗទាំងអស់ហើយប្រព្រឹត្តការល្អចុះ។