ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពេត្រុស 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រពន្ធ​រាល់គ្នា​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បងប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ។
2គេបានសង្កេតឃើញពីអាកប្បកិរិយាជាមួយការគោរព។
3ចូរកុំតុបតែងខ្លួនតែសំបកខាងក្រៅដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ម៉ូតផ្សេងៗនោះឡើយ។
4ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងនៃចិត្ត ដោយគ្រឿងមិនចេះពុករលួយគឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុតនៅព្រះភក្រ្កព្រះជាម្ចាស់។
5កាលពីយូណាស់មកហើយពួកស្រ្តីវិសុទ្ធដែលមានសង្ឃឹមលើព្រះជាម្ចាស់ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនិងប្តីរបស់ខ្លួនដែរ។
6ដូចជាសារ៉ាបានស្តាប់បង្គាប់អ័ប្រាហាំហើយហៅគាត់ថាលោកម្ចាស់ទៀតផង។ ឥឡូវអ្នករាល់គ្នាបានក្លាយជាកូនរបស់សារ៉ាបើសិនជាអ្នករាល់គ្នាប្រព្រឹត្តអំពើល្អដោយមិនភ័យខ្លាចចំពោះបញ្ហា។
7រីឯប្តីរាល់គ្នាក៍ដូច្នោះដែរ អ្នកជាប្តីត្រូវតែរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយមានការយោគយល់គ្នា ដោយយល់ដល់ស្រ្តីដែលទន់ខ្សោយ។ យើងគួរតែផ្តល់កិត្តិយសដល់នាងទុកជាអ្នកស្នងមរតកព្រះគុណនៃជីវិត។ ដូច្នេះនិងមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
8នៅទីបញ្ចប់ អ្នកទាំងអស់គ្នាមានគំនិតតែមួយ ចិត្តអាណិតអាសូរ ស្រឡាញ់គ្នាដូចជាបងប្អូន ចិត្តសន្តោស និងចិត្តសុភាពចុះ។
9កុំឲ្យធ្វើការអាក្រក់ស្នងនិងការអាក្រក់ឬការប្រមាថស្នងនិងការប្រមាថឡើយ។ ផ្ទុយទៅវិញ ចូរបន្តប្រទានពរដល់គេ ពីព្រោះអ្នកត្រូវបានត្រាស់ហៅតាមរយៈកិច្ចការនេះ ដោយអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក។
10ដ្បិតអ្នកដែលស្រឡាញ់ជីវិតហើយចង់់ឃើញថ្ងៃល្អត្រូវតែបញ្ឈប់អណ្តាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយនិងបបូរមាត់របស់ខ្លួនកុំឲ្យនិយាយពាក្យបោកបញ្ឆោតឡើយ។
11ត្រូវឲ្យអ្នកនោះត្រឡប់ចេញពីការអាក្រក់ហើយធ្វើអ្វីដែលល្អវិញ។ ចូរឲ្យអ្នកនោះស្វែងរកនិងដេញតាមសន្តិភាពវិញ។
12ដ្បិតព្រះនេត្ររបស់ព្រះជាម្ចាស់ទតឃើញសេចក្តីសុចរិត ហើយព្រះកាណ៍របស់ព្រះអង្គក៏ស្តាប់សេចក្តីអធិស្ឋានរបស់គេដែរ។ ប៉ុន្តែព្រះភក្រ្តរបស់ព្រះជាម្ចាស់ទាស់ប្រឆាំងនិងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់។"
13បើសិនអ្នករាល់គ្នាមានចិត្តប្តូផ្តាច់ប្រព្រឹត្តល្អ តើអ្នកណានិងធ្វើបាបអ្នករាល់គ្នា?
14ប៉ុន្តែបើសិនអ្នករាល់គ្នារងទុក្ខដោយព្រោះតែសេចក្តីសុចរិតមែន អ្នករាល់គ្នាមានពហើយ។ ចូរកុំភ័យខ្លាចនូវអ្វីដែលពួកគេភ័យខ្លាចឡើយ។ កុំជ្រួលច្របល់ឡើយ។
15ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្តជាព្រះអម្ចាស់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាចុះ។ ត្រូវតែរួចរាល់ជានិច្ចក្នុងការឆ្លើយនិងសំនួរអស់អ្នកដែលសួរថា ហេតុអ្វីបានជាអ្នកមានទំនុកចិត្តលើព្រះជាម្ចាស់។ ចូរធ្វើកិច្ចការនេះដោយគោរពនិងសុភាពរាបសារ។
16ត្រូវមានមនសិការល្អដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាសមុខ គឺពួកអ្នកដែលនិយាយបង្ខូចពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ត។
17វាគឺជាការល្អ បើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយធ្វើការប្រសើជាងធ្វើការអាក្រក់។
18ព្រះគ្រិស្តត្រូវបានរងទុក្ខម្តងដោយព្រោះបាប។ គឺព្រះអង្គព្រះដ៍សុចរិតហើយបានរងទុក្ខជួសយើង អស់អ្នកដែលទុច្ចរិត ព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់។ ព្រះអង្គត្រូវបានគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្តែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញាណ។
19ដោយសារព្រះវិញាណនោះ ព្រះអង្គបានយាងទៅប្រកាសពីព្រះបន្ទូលប្រាប់វិញាណទាំងឡាយដែលបានជាប់ឃុំឃាំង។
20ពួកអ្នកដែលមិនស្តាប់ង្គាប់កាលពីដើមនៅពេលដែលព្រះអម្ចាស់បានរងចាំអត់ធ្មត់នៅជំនាន់លោកណូអេ នៅក្នុងថ្ងៃដែលសាងសង់ទូកធំ ហើយនៅក្នុងទូកធំមានមនុស្សបន្តិចបន្តួច គឺមានមនុស្សប្រាំបីនាក់ដែលរួចជីវិតពីទឹកជំនន់។
21នេះគឺជាគំរូអំពីពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ មិនមែនជាការលាងសម្អាតភាពស្មោកគ្រោគរបស់រូបកាយនោះទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត។
22ព្រះយេស៊ូគ្រិស្តយាងទៅស្ថានសួគ៌​។ ហើយព្រះអង្គគង់នៅខាងស្តាំនៃព្រះជាម្ចាស់។ ពួកទេវតា សិទ្ធអំណាច និងអំណាចទាំងឡាយត្រូវតែចុះចូលនឹងព្រះអង្គផងដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។