1ក្នុងនាមខ្ញុំជាចាស់ទុំដូចគ្នា ហើយខ្ញុំជាសាក្សីអំពីការរងទុក្ខរបស់ព្រះគ្រិស្ត និងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលនឹងបង្ហាញឲ្យឃើញ
2ហើយខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា ចូរឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់ដែលនៅមួយអ្នករាល់គ្នា ក្នុងនាមជាអ្នកមើលខុសត្រូវ មិនមែនដោយបង្ខំ ប៉ុន្តែដោយចិត្តដែលសមស្របតាមបំណងរបស់ព្រះជាម្ចាស់ ហើយមិនមែនដោយចង់បានកម្រៃទេ ប៉ុន្ដែដោយស្ម័គ្រចិត្ដ។
3មិនមែនត្រួតត្រាលើពួកអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ តែផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវតែជាគំរូដល់ហ្វូងចៀម។
4នៅពេលដែលមេអ្នកគង្វាលបានបង្ហាញអ្នករាល់គ្នា និងបានទទួលមកុដនៃសិរីរុងរឿង ដែលមិនសាបសូន្យឡើយ។
5ដូច្នេះ បុរសក្មេងៗអើយ ចូរចុះចូលជាមួយនឹងចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នា ចូរបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សអួតអាង ប៉ុន្តែព្រះអង្គនឹងផ្តល់ព្រះគុណដល់អ្នកដែលបន្ទាបខ្លួនវិញ។
6ដូច្នេះចូរបន្ទាបខ្លួននៅក្រោមព្រះហស្តដ៍មានព្រះចេស្តារបស់ព្រះជាម្ចាស់ហើយដល់ពេលកំណត់ព្រះអង្គនឹងលើកអ្នកនោះឡើង។
7ចូរផ្ទេរអស់ទាំងបន្ទុករបស់អ្នកទៅព្រះអង្គ ពីព្រោះព្រះជាម្ចាស់ខ្វល់ខ្វាយពីអ្នករាល់គ្នា។
8ចូរប្រយ័ត្នខ្លួន ចូរប្រុងស្មារតីជានិច្ច ដ្បិតខ្មាំងសត្រូវរបស់អ្នកទាំងអស់គ្នា ជាអារក្សសាតាំង គឺវាដើរគ្រហឹមជុំវិញដូចជាសត្វតោ ហើយរកមើលនរណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។
9ចូរប្រឆាំងនឹងវាដោយកម្លាំងមាំមួនក្នុងជំនឿរបស់អ្នកទាំងអស់គ្នា អ្នករាល់គ្នាបានដឹងហើយថាអ្នកដែលជឿនៅលើលោកិយនេះក៏រងទុក្ខលំបាកដូចគ្នាដែរ។
10បន្ទាប់ពីអ្នករាល់គ្នាទទួលរងទុក្ខលំបាករយៈពេលកន្លងមកនេះ ព្រះជាម្ចាស់ដែលមានព្រះគុណគ្រប់បែបយ៉ាងដែលបានហៅ អ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៍ល្អរបស់ព្រះគ្រិស្ត ឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ និងឲ្យអ្នករាល់គ្នាបានរឹងមាំឡើង។
11សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្តាអស់កល្បជានិច្ច។ អាម៉ែន។
12ខ្ញុំបានសរសេរសំបុត្រផ្ញើមកអ្នករាល់គ្នាតាមរយះ លោកស៊ីលវ៉ានដែលខ្ញុំចាប់ទុកថាជាបងប្អូនដ៏ស្មោះត្រង់ម្នាក់។ ខ្ញុំសូមលើកទឹកចិត្តទៅដល់អ្នករាល់គ្នាហើយក៏ធ្វើទីបន្ទាល់ដល់អ្នករាល់គ្នាដែលថាអ្វីដែលខ្ញុំបានសរសេរ គឺជាព្រះគុណពិតប្រាកដរបស់ព្រះជាម្ចាស់។ ដែលនៅជាមួយបងប្អូន។
13ស្រ្តីដែលនៅក្នុងស្រុកបាប៊ីឡូន ដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងលោកម៉ាកុស ជាកូនរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
14សូមស្វាគមន៍គ្នាទៅវិញទៅមកជាមួយការថើបនៃក្តីស្រលាញ់។ សូមឲ្យសន្តិភាពមានទៅដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្ត។