1ដូច្នេះ ដែលអ្នកបានបោះបង់ចោលអស់ទាំងសេចក្តីអាក្រក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយបង្ខូចគេ។
2ដូចជាទារកទើបនឹងកើត សង្វាតរកទឹកដោះ ដើម្បីឲ្យអ្នករាល់គ្នាបានធំធាត់ឡើង រហូតដល់បានសង្គ្រោះ។
3ប្រសិនបើអ្នករាល់គ្នាបានភ្លក់ការនេះនឹងដឹងថា ព្រះអម្ចាស់ល្អមែន។
4អ្នករាល់គ្នាដែលកំពុងមករកព្រះអង្គជាថ្មដ៏រស់ ដែលជាមនុស្សបានបោះបង់ចោល តែព្រះជាម្ចាស់បានជ្រើសរើសហើយរាប់ជាវិសេសសម្រាប់ព្រះអង្គវិញ។
5អ្នករាល់គ្នាក៏ដូចជាថ្មរស់ដែលបានស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ដូចជាពួកសង្ឃវិសុទ្ធសម្រាប់នឹងថ្វាយយញ្ញាបូជាខាងព្រលឹងវិញ្ញាណដែលគាប់ព្រះហឫទ័យដល់ព្រះតាមរយៈព្រះយេស៊ូគ្រិស្ត។
6ពីព្រោះមានសេចក្តីចែងទុកមកក្នុងបទគម្ពីរថា «មើល ខ្ញុំដាក់ថ្មជ្រុងមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើសហើយវិសេសវិសាល។ អស់អ្នកណាដែលជឿដល់ព្រះអង្គនោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។
7កិតិ្តយសគឺសម្រាប់អស់អ្នកដែលជឿ។ «ថ្មដែលជាងផ្ទះមិនត្រូវការហើយរើចេញ ប៉ុន្តែថ្មនោះក៍បានត្រឡប់ទៅជាជ្រុងមួយដ៏វិសេស»
8ពួកអស់អ្នកដែលជំពប់ដួលពីព្រោះពួកគេមិនបានស្តាប់បង្គាប់នូវអ្វីដែលពួកគេត្រូវធ្វើ ហើយដូចជាថ្មដែលធ្វើឲ្យពួកគេជំពប់ហើយក៏ជាថ្មដែលធ្វើឲ្យពួកគេធ្លាក់ចុះដែរ។
9ពីព្រោះតែយើងជាមនុស្សដែលបានជ្រើរើស ជាបូជាចារ្យ ជាពូជសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះអម្ចាស់បានជ្រើសតាំង ដូច្នេះហើយយើងត្រូវតែបង្ហាញចេញនូវសកម្មភាពដំណឹងល្អ ពីព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញពីទីងងឹតមករកពន្លឺដ៏អស្ចារ្យ។
10កាលពីដើមដំបូងយើងរាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្រ្តព្រះជាម្ចាស់វិញ។ អ្នករាល់គ្នាមិនដែលទទួលសេចក្តីមេត្តាករុណាទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាបានទទួលសេចក្តីមេត្តាករុណាវិញ។
11បងប្អូនជាទីស្រលាញ់អើយ ខ្ញុំសូមប្រាប់ទៅអ្នករាល់ក៏ដូចជាបងប្អូនសាសន៍ដទៃដែរ ដើម្បីឲ្យអ្នករាល់គ្នាជៀសចេញឆ្ងាយពីសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម ដែលធ្វើឲ្យអ្នករាល់គ្នាមានការទាស់ប្រឆាំងជាមួយព្រលឹងរបស់អ្នករាល់គ្នា។
12បងប្អូនគួរមានកិរិយាមាយាទល្អក្នុងចំណោមសាសន៍ដទៃ ដូច្នេះ ប្រសិនបើពួកគេបាននិយាយពីការអាក្រក់របស់អ្នក ពួកគេនិងបានឃើញពីការល្អរបស់អ្នកវិញនៅថ្ងៃដែលព្រះជាអង្គយាងមក ហើយពួកគេក៏សរសេីរតម្កើងដល់ព្រះអម្ចាស់ទៀតផង។
13ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់របស់មនុស្ស មិនថាចំពោះស្ដេចដែលមានអំណាចឧត្ដម។
14ហើយក៏ត្រូវគោរពដល់លោកចៅហ្វាយខេត្ត ដែលជាអ្នកដាក់ទោសដល់មនុស្សអាក្រក់ ហើយក៏ជាអ្នកដែលសរសេីរដល់អស់អ្នកដែលធ្វើការល្អដែរ។
15ដ្បិតព្រះអម្ចាស់សព្វព្រះទ័យនឹងបំបិទមាត់របស់មនុស្សល្ងង់ខ្លៅដោយអំពើល្អវិញ។
16អ្នករាល់គ្នាមានសេរីភាព តែមិនត្រូវយកសេរីភាពមកបិទបាំងអំពើអាក្រក់របស់ខ្លួនឡើយ ប៉ុន្តែ ត្រូវយកសេរីភាពនេះមកប្រើឲ្យសមជាអ្នកបម្រើព្រះអម្ចាស់។
17ចូរសម្តែងក្តីគោរពដល់មនុស្សទាំងអស់ និងស្រលាញ់រាប់អានបងប្អូនរួមជំនឿ គោរពកោតខ្លាចដល់ព្រះអម្ចាស់ និងគោរពដល់ស្តេចផង។
18ពួកអ្នកបម្រើអើយ ចូរចុះចូលនៅនឹងចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង។ ចុះចូលមិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ប៉ុន្តែទោះបើចៅហ្វាយដែលមានចិត្តព្យាបាទក្តី។
19បើសិនជាបងប្អូនណាដែលស៊ូទ្រាំអត់ធន់ក្នុងការឈឺចាប់នៅខណៈពេលដែលទទួលរងអយុត្តិធម៌
20ព្រោះយល់ដល់ព្រះអង្គ នោះគួរសរសើរហើយ។
21ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះ ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមផ្លូវរបស់ព្រះអង្គ។
22ព្រះអង្គមិនដែលប្រព្រឹត្ដបាប ហើយក៏មិនដែលឃើញមានសេចក្ដីបោកប្រាស់ចេញពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
23ពេលគេប្រមាថព្រះអង្គ នោះព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។
24ព្រះអង្គបានយកបាបរបស់យើងមកក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានញែកចេញពីបាប ហើយរស់នៅខាងឯសេចក្តីសុចរិតវិញ អ្នករាល់ក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ។
25កាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាបានត្រឡប់មកឯអ្នកគង្វាលវិញ និងអ្នកមើលថែព្រលឹងអ្នករាល់គ្នាដែរ។