ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃដែលស្តេចដាវីឌបានសោយទិវង្គតជិតមកដល់ ស្តេចបានបញ្ជាដល់ព្រះបាទសាឡូម៉ូនជាបុត្រារបស់ព្រះអង្គថា៖
2«បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកម្លាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។
3ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រ ដើរតាមផ្លូវរបស់ព្រះអង្គ ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​ការសម្រេចព្រះទ័យ និងសម្ពន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដូច្នេះ បុត្រនឹងចម្រុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ
4ដូច្នេះ ព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលជាមួយនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជ្យលើបល្ល័ង្កនៅស្រុកអ៊ីស្រាអែលរហូតតទៅ។
5បុត្រ​ក៏បានដឹង​នូវ​អំពើ​ដែល​​លោកយ៉ូអាប់ ជា​កូន​របស់លោក​​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា និងអ្វីដែលគាត់បានប្រព្រឹត្តចំពោះមេទ័ពពីរនាក់របស់អ៊ីស្រាអែលដែរ គឺចំពោះលោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ គឺគាត់បានសម្លាប់អ្នកទាំងពីរ។ គាត់បានបង្ហូរឈាមនៃសង្គ្រាមនៅពេលមានសន្តិភាព ហើយបានដាក់ឈាមនៃសង្គ្រាមនៅលើខ្សែក្រវាត់ជំុវិញចង្កេះរបស់គាត់ នឹងដាក់លើស្បែកជើង ដែលនៅនឹងជើងរបស់គាត់។
6សូមប្រព្រឹត្តជាមួយលោកយ៉ូអាប់ដោយប្រាជ្ញាដែលបុត្របានរៀន តែកុំបណ្តោយឲ្យគាត់ចូលទៅក្នុងផ្នូរដោយសុខសាន្តឡើយ។
7ទោះជាយ៉ាងណាក៏ដោយ សូមសម្តែងសេចក្តីមេត្តាដល់កូន​ប្រុសៗ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយសូមឲ្យពួកគេបរិភោគរួមតុជាមួយជាមួយបុត្រផង ព្រោះពួកគេបានមកជួយបិតានៅពេលដែលបិតារត់គេចពីអាប់‌សា‌ឡុមជាព្រះរាមរបស់បុត្រ។
8មើល លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បា‌ហ៊ូ‌រីម ក្នុង​ទឹក​ដី​បេន‌យ៉ាមីននៅក្នុងចំណោមបុត្រ គេ​ជាអ្នក​​ដាក់​បណ្ដាសា​បិតាដោយកម្រោល គឺបានដាក់បណ្តាសាបិតានៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណែម។ លោកស៊ីម៉ៃបានមកជួបបិតានៅទន្លេយ័រដាន់ ហើយបិតាបានស្បថដោយនូវព្រះនាមព្រះអម្ចាស់ថា៖ «យើងនឹងសម្លាប់អ្នកដោយដាវ»។
9ឥឡូវនេះ កុំបណ្តោយឲ្យគាត់រួចខ្លួនពីការដាក់ទោសឡើយ។ បុត្រជាមនុស្សមានប្រាជ្ញា ហើយបុត្រប្រាកដជាដឹងថាត្រូវប្រព្រឹត្តជាមួយពួកគេយ៉ាងដូចម្តេច។ បុត្រនឹងឲ្យសក់ប្រផះរបស់គាត់ធ្លាក់ចុះទៅក្នុងផ្នូរជាមួយឈាមមិនខាន»។
10បន្ទាប់មក ដាវីឌក៏បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយសពរបស់ស្តេចគេកប់នៅក្នុងក្រុងរបស់ស្តេចដាវីឌ។
11ស្តេចដាវីឌគ្រងរាជលើទឹកដីអ៊ីស្រាអែលបានសែសិបឆ្នាំ។ ទ្រង់បានសោយរាជ្យនៅហេប្រូនបានប្រាំពីរឆ្នាំ និងសាបសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។​
12បន្ទាប់មកស្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករបស់ដាវីឌជាបិតាទ្រង់ ហើយការគ្រប់គ្រង់របស់ទ្រង់គឺរឹងមាំខ្លាំងណាស់។
13បន្ទាប់មក សម្តេចអដូ‌នី‌យ៉ា ជា​បុត្ររបស់ព្រះ​នាង​ហាគីត បានចូលមកគាល់នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះនាងនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? សម្តេចបានទូលថា៖ «ទូលបង្គំមកដោយសន្តិភាពទេ»។
14បន្ទាប់មក សម្តេចបានទូលថា៖ «ទូលបង្គំមានរឿងមួយចង់ទូលដល់ព្រះនាង»។ ព្រះនាងបាតសេបាក៏មានប្រាប់ថា៖ «ចូរនិយាយមកចុះ»។
15សម្តេចអដូនីយ៉ាក៏បានទូលថា៖​ «ព្រះនាងជ្រាបហើយថា រាជាណាចក្រនេះធ្លាប់ជារបស់ទូលបង្គំ ហើយជនជាតិអ៊ីស្រាអែលទាំងអស់រំពឹងថាខ្ញុំនឹងក្លាយជាស្តេច។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ អំណាចបានប្រគល់ដល់ព្រះរាមរបស់ទូលបង្គំ ដោយសារការនេះមកពីព្រះអម្ចាស់។
16ឥឡូវនេះ ទូលបង្គំមានសំណើរមួយពីអ្នក ហើយសូមកុំងាកឆ្ងាយពីមុខទូលបង្គំឡើយ»។ ព្រះនាងបាតសេបាប្រាប់ទៅសម្តេចថា៖ «ចូរមានរាជឱង្ការមកចុះ»។
17សម្តេចបានទូលថា៖ «សូមជួយទួលព្រះបាទសាឡូម៉ូនថា សូមកុំឲ្យស្តេចងាកចេញពីព្រះភក្រ្តរបស់ព្រះនាងឡើយឡើយ ដូច្នេះ ស្តេចនឹងឲ្យព្រះនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​របស់ទូលបង្គំ»។
18ព្រះនាងបាតសេបាឆ្លើយថា៖ «ល្អណាស់មាតានឹងទៅទូលស្តេច»។
19ដូច្នេះ នាងបាតសេបាបានទៅគាល់ព្រះបាទសាឡូម៉ូន ទៅទូលស្តេចជំនួសសម្តេចអដូនីយ៉ា។​ ស្តេចក៏មកជួបមាតា និងថ្វាយបង្គំមាតា។ បន្ទាប់មក ស្តេចក៏គង់លើបល្ល័ង្ក ហើយក៏មានបល្ល័ង្កមួយទៀតសម្រាប់មាតា។ ព្រះនាងក៏គង់នៅខាងស្តាំស្តេច។
20បន្ទាប់មក ព្រះនាងក៏ទូលស្តេចថា៖ «មាតាចង់សុំស្នើរឿងតូចមួយ សូមកុំបែរពីព្រះភក្រ្ត ចេញពីមាតាឡើយ»។ ស្តេចក៏ឆ្លើយថា៖ «ទូលមកចុះមាតា ទូលបង្គំនឹងមិនបែរពីព្រះភក្រ្កមាតាឡើយ»។
21ព្រះនាងទូលថា៖​ «ចូរឲ្យនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​របស់សម្តេចអដូនីយ៉ាដាជាព្រះរាមរបស់បុត្រផងបានទេ»។
22ព្រះបាទសាឡូម៉ូនឆ្លើយ និងទូលទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសុំឲ្យព្រះនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម សម្រាប់សម្តេចអដូនីយ៉ាបែបនេះ? ហេតុអ្វីបានជាមាតាមិនសុំនគរទាំងមូលឲ្យគាត់តែម្តងទៅ ដោយសារគាត់ជាព្រះរាមរបស់ទូលបង្គំស្រាប់ហើយ សម្រាប់ទ្រង់ ដ្បិត លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ»?
23បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏បានស្បថដោយនូវព្រះនាមរបស់ព្រះអម្ចាស់ថា៖ «សូមឲ្យព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងលើសនេះទៅទៀតចុះ ប្រសិនបើ សម្តេចអដូនីយ៉ាមិនបានប្រើពាក្យប្រឆាំងនឹងជីវិតរបស់ទ្រង់ផ្ទាល់។
24ដូច្នេះ ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដែលបានបង្កើតទូលបង្គំ និងបានលើកទូលបង្គំឲ្យសោយរាជ្យលើបល្ល័ង្ករបស់ស្តេចដាវីឌជាបិតារបស់ទូលបង្គំ និងបានឲ្យទូលបង្គំសង់ដំណាក់មួយដូចដែលព្រះអង្គបានសន្យា ដូច្នេះ នៅថ្ងៃនេះ សម្តេចអដូនីយ៉ានឹងត្រូវតែស្លាប់»។
25ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូនបានចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅរកសម្តេចអដូនីយ៉ា ហើយ​បានធ្វើគត់ស្តេចទៅ។
26បន្ទាប់មក ស្តេចទូលទៅ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ទៅ​អាណា‌ថោត​ ជាចម្ការរបស់អ្នកវិញទៅ។​ អ្នកគួរតែស្លាប់ ប៉ុន្តែ យើងមិនសម្លាប់អ្នកនៅពេលនេះទេ ព្រោះអ្នកបានសែងហឹបរបស់ព្រះអម្ចាស់ជាព្រះនៅមុខដាវីឌជាបិតាយើង និងបានរងទុក្ខលំបាកគ្រប់យ៉ាងជាមួយបិតាយើង»។
27ដូច្នេះ ព្រះបាទសាឡូម៉ូនបានដកដំណែងជាបូជាចារ្យពីលោកអបៀ‌ថើរ​ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលទាក់ទងនឹងគ្រួសាររបស់លោកអេលីនៅស៊ីឡូ។
28បន្ទាប់មក លោកយ៉ូអាប់បានឮដំណឹងទាំងនេះ ព្រោះលោកយ៉ូអាប់ធ្លាប់គាំទ្រសម្តេចអដូនីយ៉ា ដូច្នេះ លោកមិនបានគាំទ្រសម្តេចអាប់‌សា‌ឡុមទេ។ ដូច្នេះ លោកយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនាជាប់។
29គេបានមកប្រាប់ព្រះបាទសាឡូម៉ូនថាយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនា។ បន្ទាប់មក ព្រះបាទសាឡូម៉ូនចាត់លោកលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយទូលថា៖ «ចូរទៅសម្លាប់គាត់ទៅ»។
30លោក​បេណា‌យ៉ាបានមកជំរំរបស់ព្រះអម្ចាស់ ហើយបាននិយាយជាមួយលោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យអ្នកចេញមក»។​​​​​​​​​​​​​​​​​​​​ លោកយ៉ូអាប់បានឆ្លើយថា៖ «ទេ ខ្ញុំសុខចិត្តស្លាប់នៅទីនេះ»។ ដូច្នេះលោកបេណា‌យ៉ាត្រឡប់ទៅកាន់ស្តេចរួចទូលថា៖​ «លោកយ៉ូអាប់ប្រាប់ថាគាត់ចង់ស្លាប់នៅលើអាសនា»។
31បន្ទាប់មក ស្តេចប្រាប់គាត់ថា៖ «ចូរធ្វើតាមអ្វីដែលគាត់បាននិយាយចុះ។ ចូរសម្លាប់​ ហើយដុតគាត់ចោលទៅ ធ្វើដូច្នេះដើម្បីដកឈាមចេញពីយើង និងពីគ្រួសារបិតាយើង ដែលលោកយូអាប់បានធ្វើដោយបង្ហូរឈាមគេដោយគ្មានហេតុផល។
32សូមឲ្យព្រះអម្ចាស់ឲ្យឈាមរបស់គាត់បានទៅលើក្បាលរបស់គាត់ ដោយសារតែគាត់បានវាយប្រហារមនុស្សសុចរិតពីរនាក់ ដែលប្រសើរជាងគាត់ ហើយគាត់បានសម្លាប់ពួកគេដោយដាវ គឺសម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រា‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ​ជា​មេ‌ទ័ព​យូដា ដោយមិនឲ្យស្តេចដាវីឌជាបិតារបស់យើងដឹងរឿងនេះ។
33ដូច្នេះ សូមឲ្យឈាមរបស់ពួកគេត្រឡប់ទៅលើក្បាលរបស់លោកយ៉ូអាប់ និងទៅលើកូនចៅរបស់គាត់ជារៀងរហូត។ ប៉ុន្តែ សូមព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ស្តេចដាវីឌ កូនចៅ និងគ្រួសារ និងរាជ្យបល្ល័ង្ករបស់ទ្រង់ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅសម្រាប់ព្រះអម្ចាស់»។
34ដូច្នេះ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាបានឡើងទៅ និងសម្លាប់លោកយ៉ូអាប់ទៅ។ លោកបានកប់គាត់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅឯវាលរហោស្ថាន។
35ស្តេចបានឲ្យលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាគ្រប់គ្រងលើទាហានជំនួសលោកយ៉ូអាប់ និងឲ្យលោកសាដុកធ្វើជាបូជាចារ្យជំនួសអបៀ‌ថើរ។
36បន្ទាប់មក ស្តេចក៏បានហៅលោកស៊ីម៉ៃ ហើយបានទូលទៅគាត់ថា៖ «សូមសង់ផ្ទះមួយនៅក្រុងយេរូសាឡឹម ដើម្បីរស់នៅទីនេះ ហើយកុំទៅកន្លែងណាផ្សេងទៀតឡើយ។
37នៅថ្ងៃណាដែលអ្នកចេញទៅកន្លែងផ្សេង ហើយឆ្លងជ្រោះកេដ្រុន អ្នកប្រាកដជាស្លាប់មិនខាន។ ឈាមរបស់អ្នកនឹងនៅលើក្បាលរបស់អ្នកផ្ទាល់។
38ដូច្នេះ លោកស៊ីម៉ៃក៏បានទូលស្តេចថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់។ ដូចអ្វីដែលចៅហ្វាយរបស់ទូលបង្គំធ្លាប់មានបន្ទូលដែរ ដូច្នេះ អ្នកបម្រើរបស់ព្រះអង្គនឹងធ្វើតាម»។ ដូច្នេះលោកស៊ីម៉ៃក៏ស្នាក់នៅក្រុងយេរូសាឡឹមអស់ជាច្រើនថ្ងៃ។
39ប៉ុន្តែ នៅចុងឆ្នាំទីបី អ្នកបម្រើរបស់លោកពីរនាក់បានរត់ទៅជ្រកកោណជាមួយស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ ដូច្នេះ មានគេប្រាប់ស៊ីម៉ៃថា៖​ «យើងឃើញអ្នកបម្រើរបស់អ្នកនៅក្រុងកាថ»។
40បន្ទាប់មក លោកស៊ីម៉ៃក៏ឡើងជិះលើលារបស់លោក ហើយចេញដំណើរទៅគាល់ស្តេចអគីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់លោក។ គាត់បានទៅ ហើយនាំអ្នកបម្រើរបស់លោកពីក្រុងកាថមកវិញ។
41នៅពេលដែលមានគេប្រាប់ព្រះបាទសាឡូម៉ូនថាលោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ ហើយបានត្រឡប់មកវិញ
42ស្តេចបានឲ្យគេទៅហៅលោកស៊ីម៉ៃមក រួចប្រាប់គាត់ថា៖ «តើយើងមិនបានឲ្យអ្នកស្បថចំពោះព្រះនាមរបស់ព្រះអម្ចាស់ និងឲ្យអ្នកបញ្ជាក់ដោខ្លួនឯងទេថា៖​ «ត្រូវដឹងច្បាស់ថានៅថ្ងៃណាដែលអ្នកចេញក្រៅ ទៅកន្លែងផ្សេងទៀត អ្នកនឹងត្រូវស្លាប់មិនខានទេឬ»? បន្ទាប់មក អ្នកនិយាយនឹងយើងថា៖​ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់»។
43ហេតុអ្វីបានជាអ្នកមិនរក្សាសេចក្តីសម្បថរបស់អ្នកចំពោះព្រះអម្ចាស់ និងមិនគោរពបទបញ្ជារដែលយើងដាក់ឲ្យអ្នកដូច្នេះ»?
44ស្តេចក៏បានទូលទៅលោកស៊ីម៉ៃដែរថា៖ «អ្នកដឹងនៅក្នុងចិត្តរបស់អ្នកស្រាប់ពីការអាក្រក់ដែលអ្នកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌជាបិតាយើង។​ ដូច្នេះព្រះអម្ចាស់នឹងឲ្យការអាក្រក់នេះត្រឡប់មកលើក្បាលរបស់អ្នកវិញ។
45ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានទទួលពរ ហើយបល្ល័ង្ករបស់ស្តេចដាវីឌនឹងនៅស្ថិតស្ថេចំពោះព្រះអម្ចាស់ជារៀងរហូត»។
46បន្ទាប់មក ស្តេចក៏ចេញបញ្ជាឲ្យលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា។ លោកក៏ចេញក្រៅ រួចសម្លាប់លោកស៊ីម៉ៃទៅ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានកាន់អំណាចក្នុងដៃយ៉ាងរឹងមាំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។