1តើខ្ញុំគ្មានមានសេរីភាពមែនទេ? តើខ្ញុំមិនមែនជាសាវកទេឬអី? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់ទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើព្រះអម្ចាស់ទេឬអី?
2ប្រសិនបើ ខ្ញុំមិនមែនជាសាវ័កសម្រាប់អ្នកដទៃផ្សេងទៀត យ៉ាងហោចណាស់ក៏សម្រាប់បងប្អូនដែរ។ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កនៅក្នុងព្រះអម្ចាស់។
3ខ្ញុំសូមឆ្លេីយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ
4នេះគឺជាការពាររបស់ខ្ញុំ ចំពោះ អស់អ្នកដែលចោទប្រកាន់ខ្ញុំ តើយើងគ្មានសិទ្ធិ នឹងហូប ហើយផឹកទេឬ?
5តើយើងគ្មានសិទ្ធិក្នុងការនាំប្រពន្ធ ដែលជាអ្នកជឿ ដូចជាសាវ័កឯទៀតៗ ក៏ដូចបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬអី?
6ឬមួយមានតែលោកបារណាបាស និងខ្ញុំទេ ដែលត្រូវធ្វើការនោះ?
7ដែលមានអ្នកណាចូលបម្រើជាកងទ័ព ហើយបើកប្រាក់ខែពីខ្លួនឯងទេ? តើមានអ្នកដាំដើមទំពាំងបាយជូរ ហើយមិនហូបផ្លែរបស់វាដែរឬទេ? ឬដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វនោះដែរឬទេ?
8តើខ្ញុំនិយាយការទាំងនេះផ្អែកទៅលើសិទ្ធិជាមនុស្សជាតិមែនទេ? តើក្រឹត្យវិន័យមិនបានចែងបែបនេះដែរទេឬអី?
9ដិ្បត ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេមានចែងទុកថា៖ «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តើព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ដល់គោទេឬអី?
10តើព្រះអង្គមិនបានមានបន្ទូលពីយើងទេមែនឬ? ក៏មានសេចក្តីចែងទុកអំពីយើងដែរ ពីព្រោះអ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែនក៏ត្រូវសង្ឃឹមថានឹងបានផលក្នុងរដូវចម្រូតដែរ។
11ប្រសិនបើ យើងបានសាបព្រោះអ្វីខាងឯព្រះវិញ្ញាណនៅក្នុងចំណោមអ្នករាល់គ្នា តើយើងច្រូតយកផលអ្វីដែលជាទ្រព្យសម្បត្តិ ក្នុងលោកីយ៍ពីបងប្អូនទេឬអី?
12ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន តើយើងគ្មានសិទ្ធិដើម្បីទទួលពីបងប្អូនជាងអ្នកទាំងនោះទេឬអី? យ៉ាងណាក៏ដោយ យើងមិនបានយកសិទ្ធិនេះមកប្រើឡើយ។ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង កុំឲ្យវាក្លាយជាឧបសគ្គដល់ដំណឹងល្អរបស់ព្រះគ្រិស្តឡើយ។
13តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលផលពីព្រះវិហារវិញនោះ? តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទូលបានចំណែកដែលបានថ្វាយលើអាសនៈនោះ?
14ដូចគ្នាដែរ ព្រះអម្ចាស់បានមានព្រះបន្ទូលបង្គាប់ថា អស់អ្នកដែលប្រកាសដំណឹងល្អ គួរតែរស់នៅពីផលពីដំណឹងល្អនោះដែរ។
15ប៉ុន្តែ ខ្ញុំមិនបានយកសិទ្ធិទាំងនោះទេ។ ហើយខ្ញុំក៏មិនបានផ្ញើសំបុត្រនេះមកដល់បងប្អូន ដើម្បីជាប្រយោជន៍ដល់ខ្ញុំដែរ។ ខ្ញុំសុខចិត្តស្លាប់ល្អជាង គ្មាននរណាអាចដកយកកិត្តិយសនេះចេញពីខ្ញុំបានឡើយ។
16ដ្បិត ប្រសិនបើ ខ្ញុំប្រកាសដំណឹងល្អ នោះខ្ញុំគ្មានហេតុនឹងមានអំនួតទេ ដោយព្រោះតែខ្ញុំត្រូវតែធ្វីការនោះ។ ហើយប្រសិនបើ ខ្ញុំមិនផ្សាយដំណឹងល្អទេ នោះវេទនាដល់ខ្ញុំហើយ!
17ដ្បិត ប្រសិនបើ ខ្ញុំធ្វើការដោយការពេញចិត្ត ខ្ញុំនឹងមានរង្វាន់។ ប៉ុន្តែ ប្រសិនបើមិនដោយការពេញចិត្តទេ ខ្ញុំនៅតែមានភាពទទូលខុសត្រូវ ទៅលើអ្វីដែលជាចំណែករបស់ខ្ញុំ។
18តើអ្វីទៅដែលជារង្វាន់របស់ខ្ញុំ? ពេលខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ហើយមិនបានប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។
19ដ្បិត ខ្ញុំមានសេរីភាពពីអ្វីៗទាំងអស់ ខ្ញុំបានក្លាយទៅជាអ្នកបម្រើដល់គ្រប់គ្នា ដើម្បីឲ្យខ្ញុំអាននាំមនុស្សជាច្រើនថែមទៀត។
20ក្នុងចំណោមសាសន៍យូដានោះខ្ញុំក៏ដូចយូដា គឺដើម្បីឈោងចាប់សាសន៍យូដាផងដែរ។ សម្រាប់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ខ្ញុំក៏ដូចជាអ្នកស្ថិតនៅក្រោមក្រឹត្យវិន័យ គឺដើម្បីឈោងចាប់អ្នកទាំងនោះផងដែរ។ ខ្ញុំបានធ្វើការទាំងនោះ បើទោះបីជាខ្លួនខ្ញុំមិនបាននៅក្រោមក្រឹត្យវិន័យទេ។
21សម្រាប់អស់អ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំក៏ដូចជាអ្នកដែលគ្មានក្រឹត្យវិន័យដែរ ទោះបើខ្ញុំមិនមែននៅក្រោមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ក្តី តែខ្ញុំគឺនៅក្រោមក្រឹត្យវិន័យនៃព្រះគ្រិស្តវិញ។ ខ្ញុំធ្វើការនេះដោយចង់ឈោងចាប់ អ្នកដែលគ្មានក្រឹត្យវិន័យដែរ។
22សម្រាប់អ្នកដែលខ្សោយ ខ្ញុំក៏ដូចអ្នកទាំងនោះដែរ ដូច្នេះ ខ្ញុំអាចឈោងចាប់អ្នកទាំងនោះ។ ខ្ញុំអាចធ្វើគ្រប់ការទាំងអស់សម្រាប់មនុស្សទាំងអស់ ដូច្នេះ អ្វីដែលខ្ញុំបានធ្វើអាចនឹងឈោងចាប់អ្នកខ្លះថ្វាយព្រះអង្គ។
23ខ្ញុំធ្វើការទាំងអស់ដើម្បីប្រយោជន៍នៃដំណឹងល្អ ដើម្បីឲ្យបានចូលរួមទទួលព្រះពរពីដំណឹងល្អនោះ។
24តើបងប្អូនមិនដឹងទេឬអីថា អ្នករត់ប្រណាំងទាំងអស់ត្រូវរត់ដល់ទីប្រកួត ប៉ុន្តែមានតែម្នាក់ទេដែលនឹងទទូលភួងជ័យ? ដូច្នេះ ចូលរត់ឲ្យបានភួងជ័យ។
25អ្នករត់ប្រណាំង ខំហ្វឹកហាត់គ្រប់គ្រងខ្លួនឯងក្នុងការហាត់សម។ ពួកគេធ្វើយ៉ាងនេះដើម្បីឲ្យបានទទូលភួងជ័យដែលខូចរលួយ រីឯយើងវិញ យើងនឹងទទួលភួងជ័យដែលមិនចេះរលាយសាបសូន្យឡើយ។
26ដូច្នេះ ខ្ញុំមិនបានរត់ដោយគ្មានគោលដៅ ហើយមិនដាល់ដូចដាលើខ្យាល់នោះដែរ។
27ប៉ុន្តែ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងរ៉ឹង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រោយពីបានប្រកាសដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវមិនទទូលស្គាល់វិញ។