1ឥឡូវនេះ ទាក់ទងនឹងអាហារដែលបានសែនដល់ព្រះក្លែងក្លាយ ពួកយើងដឹងហើយថា «យើងទាំងអស់គ្នាបានចេះដឹង»។ ការចេះដឹងតែងធ្វើឲ្យចិត្តប៉ោងឡើង តែក្តីស្រឡាញ់ស្អាងចិត្តឡើងវិញ។
2ប្រសិនបើ អ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ ម្នាក់នោះមិនទាន់ចេះដឹងដូចអ្វីដែលគាត់គួរដឹងនោះទេ។
3ប៉ុន្តែបើ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះនឹងទទួលការចេះដឹងតាមរយៈព្រះអង្គ។
4ដូច្នេះ និយាយអំពីការបរិភោគអាហារដែលសែនដល់ព្រះក្លែងក្លាយ ពួកយើងដឹងពីការនេះ «ព្រះក្លែងក្លាយនៅក្នុងលោកីយ៍នេះគ្មានន័យអ្វីទេ» ហើយ «គឺគ្មានព្រះណាផ្សេងឡើយ ក្រៅពីព្រះជាម្ចាស់តែមួយគត់»។
5ទោះបីមានអ្វីៗដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ ដ្បិត ពួកនោះគឺមានច្រើនណាស់ «ព្រះផ្សេងៗ» ហើយ «ម្ចាស់ផ្សេងៗ»។
6ប៉ុន្តែ យើងវិញ «គឺយើងមានព្រះបិតាតែមួយប៉ុណ្ណោះ ព្រះអង្គគឺជាអ្វីទាំងអស់ ហើយជាព្រះផ្តល់ជីវិតឲ្យយើងរស់ និងព្រះអម្ចាស់យេស៊ូគ្រិស្តតែមួយ តាមរយៈព្រះអង្គគ្រប់យ៉ាងបានកើតឡើង និងយើងបានកើតមកតាមតរយៈព្រះអង្គ»។
7ទោះជាយ៉ាងក៏ដោយ មិនមែនគ្រប់គ្នាមានចំណេះដឹងនេះទេ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេហូបសាច់ទាំងនោះទុកដូចជាសំណែន។ ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង ហើយទៅជាខ្សោយ។
8ប៉ុន្តែ អាហារមិនអាចនាំយើងចូលជិតព្រះជាម្ចាស់បានឡើយ។ បើយើងមិនអាក្រក់អ្វីទេ ប្រសិនបើយើងហូបអាហារទាំងនោះ ហើយវាក៏មិនចម្រើនអ្វីដែល ប្រសិនបើ យើងទទួលវានោះ។
9ហេតុនេះហើយ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។
10ដ្បិត ឧបមាថា មានអ្នកណាម្នាក់បានឃើញអ្នក គឺជាអ្នកដឹងអំពីការហូបអាហារ ទៅហូបរបស់សែនក្នុងព្រះវិហារនៃព្រះក្លែងក្លាយ។ តើនេះមិនមែនជាមនសិកាទន់ខ្សោយរបស់គាត់ ដែលជំរុញគាត់ឲ្យហូបអ្វីដែលបានសែនដល់រូបព្រះទេឬអី?
11ដូច្នេះ ដោយព្រោះការយល់ដឹងអំពីសេចក្តីពិតនៃធម្មជាតិនៃព្រះរូបចម្លាក់ ធ្វើឲ្យអ្នកទន់ខ្សោយជាង គឺបងប្អូនដែលព្រះគ្រិស្តបានសុគតរបស់ព្រះគ្រិស្ត គឺត្រូវបំផ្លាញវិញ។
12ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រិស្ដដែរ។
13ហេតុនេះ ប្រសិនបើ ចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនហូបទៀតជាដាច់ខាត ដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។