ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ កូរិនថូស 6

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលអ្នកម្នាក់នៅក្នុងចំណោមបងប្អូន មានទំនាស់ជាមួយអ្នកដទៃ ហេតុអី្វបានជាអ្នករាល់គ្នាទៅរកចៅ‌ក្រម ដែលនៅខាងក្រៅដែលមិនមែនជាអ្នកជឿឲ្យ​កាត់​ក្ដី ជាជាងនាំមកឯអ្នកជឿកាត់ក្តីវិញ?
2តើបងប្អូនមិនដឹងទេឬអីថា ពួកអ្នកជឿនឹងមានចំណែកកាត់ក្តីពិភពលោកនេះ? ប្រសិនបើ ដូច្នេះ បងប្អូនអាចវិនិច្ឆ័យលោកីយ៍មែន តើបងប្អូនគ្មានលទ្ធិភាពសូម្បីដោះស្រោយបញ្ហាតូចតាចបែបនេះទេឬអី?
3តើបងប្អូនមិនដែលដឹងទេឬថា យើងក៏មានវិនិច្ឆ័យទេវតាដែរ? តើចង់បានប៉ុណ្ណាទៀត ទើបយើងមានសិទ្ធិដើម្បីវិនិច្ឆ័យរឿងតូចៗនៃជីវិតមែនទេ?
4បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ ប៉ុន្តែហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ?
5ខ្ញុំនិយាយការទាំងនេះ ដើម្បីឲ្យអ្នកមានការខ្មាស។ តើគ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាមានប្រាជ្ញាគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងបងប្អូនឯងដែលទាស់គ្នាទេឬអី?
6ប៉ុន្តែ បងប្អូនបែរជាប្តឹងផ្តល់អ្នកជឿម្នាក់ ហើយទៅរកអ្នកជឿឲ្យកាត់ក្តីទៀត!​
7ពិតណាស់ ប្រសិនបើមានការទាស់ទែងគ្នារវាងបងប្អូន ដែលជាគ្រិស្តបរិស័ទ នោះបងប្អូនបានបរាជ័យរួចស្រេចបាត់ទៅហើយ។ ហេតុអ្វីមិនទទួលយកការឈឺចាប់ និងកំហុសខ្លួនវិញ? ហើយហេតុអ្វីបានជាអនុញ្ញាតឲ្យខ្លួនឯង ស្ថិតនៅក្រោមការបោកប្រាស់បែបនេះ?
8ប៉ុន្តែ បងប្អូនបានធ្វើខុស ហើយបានបោកប្រាស់អ្នកដទៃ ហើយពួកគេគឺជាបងប្អូនរបស់ខ្លួនឯងផងដូច្នេះ!
9តើបងប្អូនមិនដឹងទេឬអីថា ពួកអ្នកមិនសុចរិតនឹងមិនអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមរតកបានទេ? មិនត្រូវជឿលើពាក្យកុហកឡើយ។ អស់​អ្នក​ដែលប្រព្រឹត្តអំពើអ​សីលធម៌ខាងផ្លូវភេទ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​​សហាយ‌ស្មន់ ពួក​ជន​ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា
10ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មរតក​ឡើយ។
11បងប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ បងប្អូនត្រូវបានសម្អាត់ឲ្យស្អាត់ហើយ អ្នករាល់គ្នាបានបរិសុទ្ធ គឺបងប្អូនបានត្រឹមត្រូវជាមួយព្រះជាម្ចាស់ ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយតាមរយៈព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។
12«ដ្បិត ខ្ញុំមានសិទ្ធិក្នុងការធ្វើគ្រប់ការទាំងអស់» ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែអត់ប្រយោជន៍នោះទេ។ «ដ្បិត ខ្ញុំមានសិទ្ធិក្នុងការធ្វើការទាំងអស់» ប៉ុន្តែ ខ្ញុំមិនឲ្យសិទ្ធិទាំងនោះ ក្លាយទៅជាមេត្រួតត្រាលើខ្ញុំឡើយ។
13«អាហារគឺសម្រាប់ក្រពអ ហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ប៉ុន្តែ ព្រះជាម្ចាស់នឹងធ្វើការផ្សេងពីរបៀបទាំងពីរនោះ។ ​ឯរូប​កាយ​វិញ មិន​មែន​សម្រាប់​ប្រព្រឹត្ត​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ។ ផ្ទុយទៅវិញ រូបកាយគឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់នឹងផ្គត់ផ្គង់ដល់រូបកាយផងដែរ។
14ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់ ហើយព្រះអង្គប្រោសយើងឲ្យរស់ឡើងវិញដោយសារអំណាចរបស់ព្រះអង្គដែរ។
15តើបងប្អូន​មិន​ដឹងទេ​ឬអី​ថា រូប​កាយ​របស់​បងប្អូន​ជារបស់ព្រះ‌គ្រិស្ដ? តើ​គប្បី​ឲ្យ​ខ្ញុំ​យក​រូបកាយរបស់ព្រះ‌គ្រិស្ដ​ទៅ​រក​ស្ត្រី​ពេស្យា​ឬទេ? សូមកុំឲ្យការនេះកើតឡើង!
16តើអ្នកមិនដឹងទេឬអីថា អ្នកដែលបានរួមដំណេកជាមួយស្រ្តីពេស្យានឹងបានត្រឡប់ទៅជាសាច់តែមួយជានាង? ដូចដែលបទគម្ពីរបានចែងថា៖ «អ្នកទាំងពីរបានត្រឡប់ទៅជាសាច់តែមួយ»។
17ប៉ុន្តែ អ្នកណារួមរស់ជាមួយព្រះអម្ចាស់នឹងត្រឡប់ទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ។
18ចូរ​រត់ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌! គ្រប់អំពើ​បាប​ផ្សេង​ទៀត ដែល​មនុស្ស​ប្រព្រឹត្តជា​អំពើ​បាបក្រៅ​រូប​កាយ​។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​វិនាសដល់​រូប​កាយ​របស់​ខ្លួន។
19តើបងប្អូនមិនដឹងទេឬអីថា រូបកាយរបស់អ្នករាល់គ្នាគឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គរស់នៅក្នុងអ្នក ហើយបងប្អូនក៏បានទទួលព្រះជាម្ចាស់ដែរ? តើបងប្អូនមិនដឹងទេឬអីថា បងប្អូនមិនមែនជារបស់ខ្លួនឯងទេ?
20ដ្បិត បងប្អូនត្រូវបានទិញជាមួយនឹងតម្លៃមួយដ៏ថ្លៃ។ ដូច្នេះ ហើយសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយរូបកាយរបស់បងប្អូន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។