1បងប្អូនអើយ ចំណែកខ្ញុំវិញ ខ្ញុំមិនអាចនិយាយទៅបងប្អូនដូចមនុស្សខាងឯវិញ្ញាណបានទេ ផ្ទុយទៅវិញខ្ញុំនិយាយមកកាន់បងប្អូនដូចជាមនុស្សធម្មតា ហើយដូចជាកូនក្មេងនៅក្នុងព្រះគ្រិស្តវិញ។
2ខ្ញុំបានឲ្យទឹកដោះដល់បងប្អូន មិនមែនអាហាររឹងទេ ដ្បិត អ្នករាល់គ្នាមិនទាន់រួចរាល់សម្រាប់អាហាររឹងនៅឡើយ ទោះបីជាមកដល់ពេលនេះក៏នៅតែមិនអាចទទួលបានដែរ។
3ដ្បិត បងប្អូននៅក្នុងសាច់ឈាមលោកីយ៍។ កាលណានៅតែមានការច្រណែនទាស់ទែងគ្នាកើតឡើងក្នុងចំណោមបងប្អូន តើបងប្អូនមិនបានរស់នៅអាស្រ័យខាងឯសាច់ឈាម ហើយតើអ្នកមិនបានដើរតាមរបៀបរបស់មនុស្សលោកទេឬអី?
4ពេលមានម្នាក់និយាយថា៖ «ខ្ញុំដើរតាមប៉ូល» ហើយអ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំដើរតាមលោកអប៉ូឡូស» តើនេះមិនមែនរស់នៅបែបមនុស្សលោកទេឬអី?
5តើលោកអប៉ូឡូសជាអ្នកណា? តើប៉ូលជានរណា? ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ ម្នាក់ៗធ្វើការតាមដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យប៉ុណ្ណោះ។
6ខ្ញុំជាអ្នកដាំ ហើយលោកអាប៉ូឡូជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នកធ្វើឲ្យលូតលាស់វិញ។
7ដូច្នេះហើយ មិនថានរណាជាអ្នកដាំ ឬអ្នកណាជាអ្នកស្រោចទឹកនោះទេ។ ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ។
8ពេលនេះ អ្នកដែលជាអ្នកដាំ និងអ្នកស្រោចទឹកគឺតែមួយ ហើយម្នាក់ៗនឹងបានទទួលបានកម្រៃតាមអ្វីដែលខ្លួនបានធ្វើ។
9ដ្បិត ពួកយើងជាអ្នកដើរតាម និងធ្វើការថ្វាយព្រះអង្គ។ បងប្អូនគឺជាសួនដំណាំរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
10ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានដល់ខ្ញុំក្នុងការមានជំនាញមេជាង ខ្ញុំបានសាងសង់គ្រឹះ ហើយអ្នកផ្សេងទៀតអាចសង់ពីលើវាបាន។ ប៉ុន្តែសូមឲ្យជាងទាំងអស់ប្រយ័ត្នក្នុងការដែលអ្នកសង់លើវា។
11ដ្បិត គ្មានអ្នកណាអាចសង់គ្រឹះផ្សេងទៀតល្អជាងគ្រឹះដែលបានសង់ឡើង ដោយព្រះយេស៊ូគ្រិស្តនោះទេ។
12ឥឡូវនេះ ប្រសិនបើ មានអ្នកណាសង់លើគ្រឹះនេះជាមួយមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ
13កិច្ចការរបស់ពួកគេនឹងបង្ហាញឲ្យឃើញ សម្រាប់ពន្លឺថ្ងៃនឹងបង្ហាញពីវា។ ដ្បិត វានឹងត្រូវបង្ហាញនៅក្នុងភ្លើងដែរ។ ភ្លើងនឹងសាកល្បងពីគុណភាពរបស់អ្វីៗដែលម្នាក់បានធ្វើ។
14ប្រសិនបើ កិច្ចការអ្នកណាម្នាក់នៅតែអាចទ្រាំបាន អ្នកនោះនឹងទទួលបាននូវរង្វាន់
15ប៉ុន្តែប្រសិនបើ កិច្ចការអ្នកណាត្រូវឆេះអស់ អ្នកនោះនឹងបាត់រង្វាន់ ប៉ុន្តែគាត់ខ្លួនឯងនឹងបានសង្គ្រោះ ដូចជាការដើរចេញពីភ្លើងដូច្នោះដែរ។
16តើបងប្អូន មិនដឹងទេឬអីថា បងប្អូនជាព្រះវិហាររបស់ព្រះជាម្ចាស់ និងជាកន្លែងដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងបងប្អូន?
17ប្រសិនបើ អ្នកណាបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះវិញ។ ដិ្បតព្រះវិហាររបស់ព្រះជាម្ចាស់វិសុទ្ធ ដូច្នេះអ្នកត្រូវតែវិសុទ្ធដែរ។
18សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ។ ប្រសិនបើ មាននរណានៅក្នុងចំណោមបងប្អូនគិតថាខ្លួនមានប្រាជ្ញាក្នុងជំនាន់នេះ សូមឲ្យគាត់ត្រឡប់ទៅជាអ្នក «លីលា»វិញចុះ ដើម្បីឲ្យគាត់អាចនឹងទៅជាប្រាជ្ញវិញ។
19ដ្បិត ប្រាជ្ញារបស់លោកីយ៍គឺលីលាសម្រាប់ព្រះជាម្ចាស់។ ដ្បិត មានសេចក្តីចែងទុកមកថា៖ «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
20ម្តងទៀត «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។
21ដូច្នេះមិនត្រូវអួតអាងអំពីមនុស្សណាឡើយ! ដ្បិតការទាំងអស់គឺជារបស់អ្នក
22ទោះជាប៉ូល ឬអាប៉ូឡូស ឬកេផាស ឬពិភពលោកនេះ ឬជីវិត ឬការស្លាប់ ឬរបស់ក្នុងពេលបច្ចុប្បន្ននេះ ឬអ្វីដែលនឹងមកដល់។ គឺគ្រប់ទាំងអស់ជារបស់អ្នក
23ហើយបងប្អូនជារបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដជារបស់ព្រះជាម្ចាស់។