1បងប្អូនអើយ ពេលដែលខ្ញុំមកជួបបងប្អូន ខ្ញុំមិនបានមកជាមួយ និងពាក្យដែលពេញដោយវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីសេចក្តីដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ឡើយ។
2ដ្បិត ខ្ញុំបានកំណត់ថាមិនចេះអ្វីទេ ក្នុងពេលនៅជាមួយបងប្អូន គឺនិយាយតែពីព្រះយេស៊ូគ្រិស្ត និងការសុគតនៅលើឈើឆ្កាងរបស់ព្រះអង្គ។
3ហើយខ្ញុំធ្លាប់នៅជាមួយបងប្អូនក្នុងការខ្សោយ ហើយក្នុងការភ័យខ្លាច និងញាប់ញ័រយ៉ាងខ្លាំងផង។
4ហើយសារនិងការប្រកាសរបស់ខ្ញុំ មិនមែនដោយបញ្ចុះបញ្ចូលពេញដោយប្រាជ្ញានោះទេ។ ប៉ុន្តែ បានមកពីការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអំណាចរបស់ព្រះអង្គវិញ។
5ដូច្នេះហើយ ជំនឿរបស់បងប្អូនគឺមិនមែនបានពីប្រាជ្ញារបស់មបុស្សទេ ប៉ុន្តែ កើតមកពីអំណាចរបស់ព្រះជាម្ចាស់វិញ។
6ឥឡូវ យើងក៏និយាយពាក្យពេញដោយប្រាជ្ញាទៅចំពោះអ្នកពេញវ័យ ប៉ុន្តែ មិនមែនជាប្រាជ្ញារបស់លោកីយ៍ ឬ ប្រាជ្ញាអ្នកគ្រប់គ្រងនៃជំនាន់ និងប្រាជ្ញាអ្នកលាចាកលោកនេះទៅហើយនោះទេ។
7ផ្ទុយទៅវិញ យើងនិយាយពីប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក្នុងសេចក្តីអាថ៌កំបាំងនៃក្តីពិត ការអាថ៌កំបាំងនៃប្រាជ្ញា ដែលត្រៀមទុកតាំងតែពីមុនរហូតដល់ជំនាន់នេះ សម្រាប់ប្រទានសិរីរុងរឿងដល់យើង។
8គ្មានអ្នកគ្រប់គ្រងនៅជំនាន់នេះណាម្នាក់ អាចស្គាល់ពីប្រាជ្ញានេះឡើយ ដ្បិត បើពួកគេបានយល់នៅក្នុងពេលនោះ គេនឹងមិនឆ្កាងព្រះអម្ចាស់នៃសិរីល្អទេ។
9ប៉ុន្តែ ឲ្យដូចសេចក្តីបានចែងទុកមកថា៖ «ការដែលភ្នែកមិនអាចមើលឃើញ ត្រចៀកមិនអាចស្តាប់ឮ គ្មានគំនិតដែលគិតយល់ គឺជាការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ»។
10ការទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់បានបើកសម្តែងដល់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ ដ្បិត ព្រះវិញ្ញាណដ៏វិសុទ្ធ ស្វែងរកគ្រប់អ្វីៗ ទោះបីជាការសីុជម្រៅរបស់ព្រះជាម្ចាស់ក្តី។
11ដ្បិត តើអ្នកដែលដឹងពីការគិតរបស់មនុស្សបាន? លើកលែងតែព្រះវិញ្ញាណនៅក្នុងអ្នកនោះប៉ុណ្ណោះ ដូច្នេះ គ្មានអ្នកណាអាចដឹងពីការសីុជម្រៅរបស់ព្រជាម្ចាស់ឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។
12ប៉ុន្តែ ពួកយើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍នេះទេ ប៉ុន្តែ យើងបានទទួលព្រះវិញ្ញាណដែលមកអំពីព្រះជាម្ចាស់វិញ។ ដូច្នេះហើយ បានជាយើងអាចទទួលដឹងគ្រប់ការទាំងអស់ ដែលបើកសម្តែងតាមរយៈព្រះជាម្ចាស់។
13ពួកយើងនិយាយអំពីការនេះ ជាពាក្យដែលមិនមែនមកពីប្រាជ្ញារបស់មនុស្សដែលបង្រៀនទេ ប៉ុន្តែ ព្រះវិញ្ញាណវិញទេតើ ដែលជាអ្នកបង្រៀនយើងវិញ។ ព្រះវិញ្ញាណបានបកបស្រាយសេចក្តីពាក្យខាងវិញ្ញាណជាមួយប្រាជ្ញាខាងឯវិញ្ញាណដែរ។
14អ្នកដែលមិនមែនជាមនុស្សខាងវិញ្ញាណមិនអាចទទួលការអ្វី ដែលជាកម្មសិទ្ធិរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ឡើយ ដ្បិត ពួកគេពិតជាលីលាចំពោះព្រះអង្គ ដ្បិតគេមិនអាចយល់ការទាំងនោះទេ ពីព្រោះគ្រប់ការទាំងអស់គឺព្រះវិញ្ញាណជាអ្នកបើកឲ្យយល់។
15ម្នាក់ដែលមានការវិនិច្ឆ័យដោយខាងឯព្រះវិញ្ញាណគ្រប់ការទាំងអស់ ប៉ុន្តែ គេមិនមានអំណាចដើម្បីវិនិច្ឆ័យអ្នកដទៃឡើយ។
16ដ្បិត តើអ្នកណាអាចយល់ពីព្រះតម្រិះរបស់ព្រះអម្ចាស់ ដែលគេអាចណែនាំព្រះអង្គបាន?» ប៉ុន្តែ យើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត។