1ពេលនេះ ខ្ញុំសូមរំលឹកដល់បងប្អូន ពីដំណឹងល្អដែលខ្ញុំប្រកាសជាមួយបងប្អូន ដែលបងប្អូនបានទទូល ហើយសូមឈរជាមួួយការនោះផងដែរ។
2តាមរយៈដំណឹងល្អនេះហើយដែលបងប្អូនបានទទួលសេចក្តីសង្រ្គោះ ប្រសិនបើ អ្នកកាន់ខ្ជាប់តាមសេចក្តីដែលខ្ញុំបានប្រកាសដល់បងប្អូន នោះសេចក្តីជំនឿរបស់បងប្អូននឹងមិនឥតប្រយោជន៍ឡើយ។
3ដ្បិត ខ្ញុំបាននាំមកឲ្យបងប្អូន ដូចជារបស់សំខាន់ដំបូងគេនូវអ្វីដែលខ្ញុំបានទទូលរួចហើយៈ គឺព្រះគ្រិស្តបានសុគតសម្រាប់បាបរបស់យើង តាមព្រះគម្ពីរបានចែង
4គឺព្រះជាម្ចាស់ត្រូវបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមព្រះគម្ពីរដែរ។
5ព្រះគ្រិស្ត បានបង្ហាញអង្គទ្រង់ឲ្យលោកកេផាស និងពួកសិស្សទាំងដប់ពីរបានឃើញ
6ក្រោយមកព្រះអង្គក៏បង្ហាញអង្គទ្រង់ឲ្យមនុស្សជាងប្រាំរយនាក់បានឃើញ។ អ្នកខ្លះក៏នៅមានជីវិត ប៉ុន្តែអ្នកផ្សេងទៀតក៏បានដេកលក់ទៅហើយដែរ។
7បន្ទាប់មក ព្រះជាម្ចាស់ក៏បានបង្ហាញអង្គទ្រង់ឲ្យលោកយ៉ាកុបឃើញ ហើយក្រោយមកទៀតព្រះអង្គបង្ហាញឲ្យសាវកទាំងអស់បានឃើញដែរ។
8ចុងក្រោយគេបង្អស់ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ឲ្យខ្ញុំឃើញ ដូចជាកូនបានកើតមកខុសពេលដែរ។
9ដ្បិត ខ្ញុំនេះតូចជាងគេក្នុងចំណោមពួកសាវក។ រូបខ្ញុំមិនស័ក្តិសមឲ្យហៅជាសាវកនោះទេ ពីព្រោះខ្ញុំធ្លាប់បានបៀតបៀនដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់។
10ប៉ុន្តែ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ នោះខ្ញុំបានក្លាយជាខ្ញុំ ហើយព្រះគុណរបស់ព្រះជាម្ចាស់ដែលក្នុងខ្ញុំ គឺមិនមែនគ្មានប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ គឺខ្ញុំបានធ្វើការងារច្រើនជាងពួកសាវកផ្សេងទៀតផង។ ពិតណាស់ មិនមែនខ្ញុំទេ ប៉ុន្តែ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ដែលនៅជាមួយខ្ញុំវិញ។
11ដូច្នេះ ទោះបីជាខ្ញុំ ឬពួកគេក្តី ដែលយើងបានប្រកាសនោះគឺធ្វើឲ្យបងប្អូនបានទទួលជឿវិញ។
12ពេលនេះ ប្រសិនបើព្រះគ្រិស្តបានប្រកាសថា មានព្រះជន្មរស់ឡើងពីសុគតវិញនោះ ហេតុអ្វីបានជាបងប្អូននិយាយថា គឺមិនមានការរស់ពីសេចក្តីស្លាប់ឡើងវិញ ដូច្នេះ?
13ប៉ុន្តែ ប្រសិនបើ គ្មានការរស់ពីស្លាប់ឡើងវិញមែន ដូច្នេះ សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ
14ហើយប្រសិនបើព្រះគ្រិស្តមិនបានមានព្រះជន្មរស់ឡើងវិញមែន ដូច្នេះ ការប្រកាសដំណឹងល្អរបស់យើង គឺរាប់ថាជាឥតប្រយោជន៍ហើយ ហើយសេចក្តីជំនឿរបស់បងប្អូនរាប់ថាគ្មានប្រយោជន៍ដែរ។
15ដូចគ្នាដែរ ពួកយើងរកឃើញថា គឺជាការធ្វើបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ពីព្រោះមកពីយើងបានទាស់ប្រឆាំងជាមួយព្រះជាម្ចាស់ ដោយនិយាយថាព្រះជាម្ចាស់ក៏មិនបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញដែរ។
16ដ្បិត បើពួកអ្នកដែលស្លាប់មិនអាចរស់ឡើង ដូច្នេះ ព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ
17ហើយជំនឿរបស់បងប្អូនគឺឥតប្រយោជន៍ នោះបងប្អូននៅក្នុងបាបរបស់បងប្អូនដដែល។
18ដូច្នេះ អ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្តនឹងត្រូវវិនាសដែរ។
19ប្រសិនបើយើងមានទីសង្ឃឹមក្នុងព្រះគ្រិស្ត នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនាលើសជាងមនុស្សទាំងអស់ទៅទៀត។
20ប៉ុន្តែ ពេលនេះ ព្រះគ្រិស្តពីជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ក៏ជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅដែរ។
21ដ្បិត ដែលសេចក្តីស្លាប់បានចូលមកតាមរយៈមនុស្សតែម្នាក់ ហើយតាមរយៈមនុស្សក៏នាំសេចក្តីរស់ឡើង ពីការសេចក្តីស្លាប់ដែរ។
22ដ្បិត ដោយសារអដាំ គ្រប់គ្នាបានស្លាប់ ដូចគ្នាដែរ នៅក្នងព្រះគ្រិស្តគ្រប់គ្នានឹងរស់ឡើងវិញដូច្នោះដែរ។
23ប៉ុន្តែ គ្រប់គ្នាតាមលំដាប់រៀងខ្លួន ព្រះគ្រិស្តជាផលដំបូង ហើយពួកអ្នកដែលជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត នឹងធ្វើឲ្យរស់ឡើងវិញ នៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ។
24នោះនឹងដល់ទីបញ្ចប់ហើយ នៅពេលដែលព្រះគ្រិស្តប្រគល់ព្រះរាជ្យដល់ព្រះជាម្ចាស់ជាព្រះបិតា។ ក្រោយព្រះអង្គនឹងទំលាក់រាជ្យទាំងអស់ និងអំណាច ព្រមទាំងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញដែរ។
25ដ្បិត ព្រះជាម្ចាស់នឹងសោយរាជ្យរហូតដល់ពេលដែលព្រះអង្គបានដាក់ពួកខ្មាំងសត្រូវនៅក្រោមព្រះបាទារបស់ព្រះអង្គ។
26ពួកខ្មាំងសត្រូវដែលនៅក្រោយគេ នឹងត្រូវបំផ្លាញគឺជាសេចក្តីស្លាប់។
27ដ្បិត «ព្រះជាម្ចាស់បានបង្ក្រាបគ្រប់យ៉ាងនៅក្រោមព្រះបាទារបស់ព្រះអង្គ» ប៉ុន្តែ នៅពេលនិយាយថា៖ «ព្រះជាម្ចាស់បង្ក្រាបអ្វីគ្រប់យ៉ាង» គឺច្បាស់ជាមិនបានរាប់បញ្ចូលព្រះជាម្ចាស់ ដែលជាអ្នកបង្ក្រាបគ្រប់យ៉ាងនោះ ដើម្បីនៅក្រោមព្រះអង្គនោះទេ។
28ពេលគ្រប់របស់ទាំងអស់ បានចុះចូលចំពោះព្រះអង្គ បន្ទាប់មក ព្រះរាជ្យបុត្រាផ្ទាល់នឹងត្រូវចុះចូលចំពោះព្រះជាម្ចាស់ដែលបានបង្គ្រាបគ្រប់យ៉ាងឲ្យនៅក្រោមព្រះអង្គ។ ការនេះកើតឡើង ដើម្បីឲ្យព្រះជាម្ចាស់ដែលជាព្រះបិតាបានគ្រប់ទាំងអស់នៅក្នុងគ្រប់ទាំងអស់។
29បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ហេតុអ្វីបានជាគេធ្វើពិធីជ្រមុជសម្រាប់មនុស្សស្លាប់? ប្រសិនបើ សេចក្តីស្លាប់មិនរស់ឡើងវិញ ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជចូលក្នុងសេចក្តីស្លាប់ធ្វើអី្វ?
30ហេតុអ្វីបានជាយើងស្ថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេលវេសាដូច្នេះ?
31ខ្ញុំប្រឈមជាមួយសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ! ការនេះច្បាស់ណាស់ ដូចជាខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងដែរ។
32តើខ្ញុំបានចំណេញអី្វ ចេញពីការយល់ឃើញរបស់មនុស្ស ប្រសិនបើ ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ ប្រសិនបើ សេចក្តីស្លាប់មិនរស់ឡើងវិញមែន? «ដូច្នេះសូមសីុផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ»។
33កុំឲ្យច្រឡំឡើយ «មានមិត្តអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។
34ចូរដឹងខ្លួនឡើង! សូមរស់ក្នុងសេចក្តីសុចរិតវិញ! កុំធ្វើបាបតទៅទៀត។ ដ្បិត មានបងប្អូនខ្លះអត់បានបង្ហាញពីការយល់ដឹងរបស់ព្រះជាម្ចាស់។ ខ្ញុំនិយាយពាក្យទាំងនេះដើម្បីឲ្យបងប្អូនខ្មាស។
35ប៉ុន្តែ អ្នកខ្លះនឹងនិយាយថា៖ «តើមនុស្សស្លាប់រស់ឡើងយ៉ាងដូចម្តេច ហើយតើរូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ?»
36បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅនឹងដីគឺវាមិនដុះភ្លាមទេ លើកតែវាបានស្លាប់ជាមុនសិន។
37អ្វីដែលបងប្អូនបានព្រោះ គឺមិនមែនជារូបកាយនោះទេ ប៉ុន្តែគឺជាគ្រាប់ពូជសុទ្ធ។ វាអាចជាពូជស្រូវ ឬជាអ្វីផ្សេងទៀត។
38ប៉ុន្តែ ព្រះជាម្ចាស់នឹងផ្តល់ឲ្យនូវរូបកាយ ដែលព្រះអង្គបានជ្រើសរើស ហើយគ្រប់គ្រាប់ពូជគឺមានសំបករបស់វា។
39គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ។ ផ្ទុយទៅវិញ ត្រូវមានសាច់តែមួយ ហើយសាច់ផ្សេងទៀតសម្រាប់សត្វពាហនៈ ហើយសាច់ផ្សេងទៀតសម្រាប់សត្វស្លាប ហើយមួយទៀតសម្រាប់ត្រី។
40ក៏មានរូបកាយស្ថានបរមសុខ និងរូបកាយលោកីយ៍ដែរ។ ប៉ុន្តែ សិរីរុងរឿងនៃរូបកាយស្ថានសួគ៌មានលក្ខណៈផ្សេង ហើយសិរីរុងរឿងនៃរូបកាយរបស់លោកីយ៍ក៏មានលក្ខណៈផ្សេងដែរ។
41ក៏មានពន្លឺរបស់ព្រះអាទិត្យ និងពន្លឺរបស់ព្រះចន្ទដែរ ហើយនិងពន្លឺនៃផ្កាយដែរ។ ដ្បិត ផ្កាយនីមួយៗមានពន្លឺខុសៗពីគ្នា។
42ដូចគ្នានឹងការរស់ពីស្លាប់ឡើងវិញដែរ។ អ្វីដែលគេបានកប់ទៅនឹងត្រូវពុករលួយ ហើយពេលរស់ឡើងវិញ ក្លាយជារូបកាយដែលមិនចេះពុករលួយ។
43នៅពេលកប់ទៅ កប់ជាមួយនឹងភាពអាប់ឱន ពេលរស់ឡើងវិញពេញដោយសិរីរុងរឿង ពេលកប់ទៅជាមួយនឹងភាពកម្សោយ ពេលរស់ឡើងវិញ គឺពេញដោយអំណាច។
44ពេលកប់ទៅជារូបកាយធម្មជាតិ ហើយពេលរស់ឡើងវិញជារូបកាយខាងឯវិញ្ញាណ។ ប្រសិនបើ មានរូបកាយធម្មជាតិ ដូច្នេះក៏មានរូបកាយខាងឯវិញ្ញាណដែរ។
45មានសេចក្តីចែងទុកមកថា៖ «លោកអដាំទីមួយបានត្រឡប់ទៅជាមានព្រលឹងរស់ឡើង»។ លោកអដាមចុងក្រោយបង្អស់បានត្រឡប់ជីវិតខាងឯវិញ្ញាណ។
46ប៉ុន្តែ អ្វីដែលខាងឯព្រះវិញ្ញាណមិនបានមកមុនទេ ប៉ុន្តែ អ្វីដែលខាងឯធម្មជាតិវិញ ហើយក្រោយមកខាងឯព្រះវិញ្ញាណ។
47បុរសទីមួយគឺកើតពីដី បង្កើតចេញពីធូលីដី។ ឯបុរសទីពីរគឺមកពីស្ថានសួគ៌។
48ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះមនុស្សទាំងអស់ទាំងអស់ដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ដែលយាងមកពីស្ថានសួគ៌ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ។
49ដូចដែលយើងបានកើតក្នុងរូបភាព ជាមនុស្សដែលកើតពីដី យើងក៏មានលក្ខណមនុស្សខាងឯស្ថានបរមសុខដែរ។
50បងប្អូនអើយ ខ្ញុំចង់និយាយដូច្នេះថាសាច់និងឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ។ ព្រោះ អ្វីដែលមិនចេះពុករលួយ ក៏មិនអាចគ្រងអ្វីដែលពុករលួយបានឡើយ។
51មើល! ខ្ញុំប្រាប់បងប្អូនពីការលាក់កំបាំងនៃសេចក្តីពិត ពួកយើងទាំងអស់គ្នានឹងមិនស្លាប់ទេ ប៉ុន្តែ យើងទាំងអស់គ្នានឹងទទូលការផ្លាស់ប្តូរ។
52ពួកយើងនឹងផ្លាស់ប្តូរ ក្នុងពេលមួយ ក្នុងមួយពព្រិចភ្នែក ក្នុងកាលដែលឮសូរត្រែបន្លឺឡើង។ ដ្បិត ត្រែនឹងឮឡើង ហើយពួកដែលស្លាប់នឹងរស់ឡើង លែងមានភាពពុករលួយទៀតឡើយ ហើយយើងនឹងផ្លាស់ប្តូរ។
53ដ្បិត រូបកាយដែលពុករលួយនេះ នឹងជំនួសវិញនូវរូបកាយដែលមិនចេះពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ នឹងទៅជារូបកាយដែលមិនចេះស្លាប់វិញ។
54ប៉ុន្តែ ពេលដែលរូបកាយដែលពុករលួយ បានជំនួសរូបកាយដែលមិនចេះពុករលួយ ហើយរូបកាយដែលតែងតែស្លាប់បានជំនួសរូបកាយដែលមិនចេះស្លាប់នោះ ដូច្នេះគឺស្របទៅនឹងសេចក្តីដែលបានចែងថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ»
55«សេចក្តីស្លាប់អើយ តើជោគជ័យឯងនៅណា? សេចក្តីស្លាប់អើយ តើទ្រនិចឯងនៅណា?»
56ទ្រនិចនៃសេចក្តីស្លាប់គឺជាបាប ហើយអំណាចរបស់បាបគឺជាក្រឹត្យវិន័យ។
57ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ ដែលឲ្យយើងបានជ័យជម្នះតាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង!
58បងប្អូនជាទីស្រឡាញ់អើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលបងប្អូនខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។