1ចូលតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានគ្រប់ទាំងអំណោយទានខាងឯវិញ្ញាណចុះ ជាពិសេសនោះគឺអំណោយទាននៃការថ្លែងព្រះបន្ទូល។
2ដិ្បត អ្នកដែលនិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ ប៉ុន្តែ និយាយទៅកាន់ព្រះជាម្ចាស់វិញ។ ពីព្រោះគ្មាននរណាអាចយល់ភាសាគាត់ឡើយ ដោយសារគាត់បានថ្លែងពីសេចក្តីអាថ៌កំបាំងខាងឯវិញ្ញណ។
3ប៉ុន្តែ អ្នកដែលថ្លែងព្រះបន្ទូលជាពាក្យទៅកាន់មនុស្ស ដើម្បីស្អាងចិត្ត និងលើកទឹកចិត្តព្រមទាំងកម្សាន្តចិត្តដល់ពួកគេដែរ។
4អ្នកដែលនិយាយភាសាដទៃ គឺដើម្បីស្អាងចិត្តខ្លួនឯងឡើង ប៉ុន្តែ អ្នកដែលថ្លែងព្រះបន្ទូលជាពាក្យគឺដើម្បីស្អាងចិត្តក្រុមជំនុំវិញ។
5ពេលនេះ ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នា និយាយភាសាដទៃដែរ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់គឺច្រើនជាងនោះ ក៏ចង់ឃើញបងប្អូនអាចថ្លែងព្រះបន្ទូលផងដែរ។ អ្នកដែលថ្លែងព្រះបន្ទូលប្រសើរជាង អ្នកដែលនិយាយភាសាដទៃ (លើកតែអ្នកនោះចេះបកស្រាយ ទើបអាចស្អាងចិត្តក្រុមជំនុំ)។
6ប៉ុន្តែពេលនេះ បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ហើយនិយាយតែភាសាដទៃ តើបងប្អូនអាចយល់បានទេ? ខ្ញុំមិនអាចឡើយ លើកលែងតែខ្ញុំបានទទួលការបើកសម្តែងសម្រាប់បងប្អូន ឬការចេះដឹង ឬការថ្លែងព្រះបន្ទូល ឬសេចក្តីបង្រៀនវិញ។
7ប្រសិនបើ អ្វីដែលគ្មានជីវិតដូចជា ឧបករណ៍តន្រ្តីគឺធ្វើឲ្យឮសម្លេង ដូចជាខ្លុយ ឬពិណ ប្រសិនបើ មិនមានឮខ្ពស់ទាប តើធ្វើដូចម្តេចឲ្យដឹងថា ផ្លុំ ឬចាប់លេងបទណាទៅបាន?
8ដ្បិត ប្រសិនបើ ត្រែ លេងឮសូរសម្លេងមិនច្បាស់ តើនឹងមានអ្នកណាដឹង ហើយប្រុងប្រៀបខ្លួនសម្រាប់ច្បាំងទៅ?
9ដូច្នេះ អ្នករាល់គ្នាក៏យ៉ាងដូច្នោះដែរ។ ប្រសិនបើ ជាអណ្តាតមិនបញ្ចេញចំពោះពាក្យដែលស្តាប់បាន តើធ្វើដូចម្តេចឲ្យគេដឹងថា អ្វីដែលអ្នកចង់និយាយបាន? បងប្អូននឹងនិយាយ ប៉ុន្តែ គ្មានអ្នកណាអាចយល់ឡើយ។
10មានភាសាជាច្រើនយ៉ាងណាស់ ហើយខុសៗពីគ្នានៅក្នុងពិភពលោកនេះ ហើយគ្មានភាសារណាមួយដែលមិនមានន័យនោះឡើយ។
11ប៉ុន្តែ ប្រសិនបើ ខ្ញុំមិនដឹងអំពីន័យរបស់ភាសានោះ ខ្ញុំនឹងក្លាយជាសាសន៍ដទៃសម្រាប់អ្នកនិយាយ ហើយអ្នកនិយាយភាសានោះ នឹងក្លាយជាសាសន៍ដទៃសម្រាប់ខ្ញុំវិញដែរ។
12ដូចគ្នានេះដែរ ជាមួយបងប្អូន ចាប់តាំងពីបងប្អូនសង្វាតចង់បានការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធ ត្រូវស្វែងរក ឲ្យបានកាន់ច្រើនឡើង ដើម្បីស្អាងក្រុមជំនុំឡើង។
13ដូច្នេះ អ្នកដែលនិយាយភាសារដទៃ សូមអធិស្ឋានដើម្បីឲ្យចេះបកស្រាយផង។
14ដ្បិត ប្រសិនបើខ្ញុំអធិស្ឋានជាភាសសារដទៃ វិញ្ញាណរបស់ខ្ញុំក៏ធិស្ឋានដែរ ប៉ុន្តែនៅក្នងគំនិតខ្ញុំវិញគឺមិនមានលទ្ធផលអ្វីទេ។
15តើគួរឲ្យធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំក៏អធិស្ឋានក្នុនៅក្នុងគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងនៅក្នុងគំនិតរបស់ខ្ញុំដែរ។
16ម៉្យាងវិញទៀត ប្រសិនបើ បងប្អូនសរសើរតម្កើងព្រះជាម្ចាស់ដោយវិញ្ញាណ តើធ្វើដូចម្តេចដើម្បីឲ្យអ្នកដែលអត់ចេះនឹងនិយាយថា៖ «អាម៉ែន» នៅពេលអ្នកអរព្រះគុណដល់ព្រះជាម្ចាស់ បើអ្នកផ្សេងឯទៀតមិនដឹងពីអ្វីដែលអ្នកកំពុងនិយាយទេ?
17ដ្បិត បងប្អូនអរព្រះគុណយ៉ាងល្អហើយ ប៉ុន្តែ អ្នកផ្សេងមិនបានទទួលការស្អាងចិត្តឡើយ។
18ខ្ញុំអរគុណដល់ព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាដទៃច្រើនជាងបងប្អូនរាល់គ្នា។
19ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំជ្រើសរើសនិយាយតែប្រាំពាក្យ ដែលខ្ញុំអាចយល់ ដូច្នេះ ខ្ញុំអាចបង្រៀនដល់មនុស្សឯទៀតបាន ប្រសើជាងខ្ញុំនិយាយមួយពាន់ពាក្សជាភាសាដទៃវិញ។
20បងប្អូនអើយ សូមកុំនៅតែក្មេងខ្ចីខាងឯការគិតរបស់អ្នកឡើយ។ ផ្ទុញទៅវិញ នៅក្នុងការអាក្រក់ នោះចូលឲ្យនៅជាកូនង៉ែតចុះ។ ប៉ុន្តែ នៅក្នុងការគិតរបស់បងប្អូនត្រូវតែចាស់ទុំ។
21មានសេចក្តីចែងទុកនៅក្នុងក្រឹត្យវិន័យថា៖ «តាមរយៈ ភាសានៃអណ្តាតដ៏ចម្លែករបស់មនុស្ស ហើយតាមបបូរមាត់សាសន៍ដទៃ ខ្ញុំនឹងថ្លែងព្រះបន្ទូលទៅមនុស្សទាំងនោះ។ ទោះបីពួកគេមិនស្តាប់ខ្ញុំក៏ដោយ» នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។
22ដូច្នេះ ភាសាដទៃមិនមែនជាទីសម្គាល់សម្រាប់ពួកអ្នកជឿទេ ប៉ុន្តែ ជាទីសម្គាល់សម្រាប់ពួកអ្នកមិនជឿវិញ។ ប៉ុន្តែ ការថ្លែងព្រះបន្ទូលវិញ មិនមែនជាទីសម្គាល់សម្រាប់ពួកអ្នកមិនជឿទេ ប៉ុន្តែជាទីសម្គាល់សម្រាប់ពួកអ្នកដែលជឿវិញ។
23ប្រសិនបើដូច្នេះ ក្រុមជំនុំទាំងមូលដែលប្រជុំគ្នា ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានមនុស្សដែលមិនចេះ ឬមនុស្សមិនជឿគេចូលមក តើគេមិនថាអ្នករាល់គ្នាឆ្កួតទេឬអី?
24ប៉ុន្តែ ប្រសិនបើបងប្អូន កំពុងថ្លែងព្រះបន្ទូល ហើយពួកអ្នកដែលមិនជឿ ឬពួកអ្នកដែលនៅខាងក្រៅចូលមកដល់ គេនិងបានដឹងខ្លួន តាមរយៈអ្វីដែលពួកគេបានឮ។ គេក៏នឹងពិចារណាតាមរយៈពាក្យដែលបានថ្លែងដែរ។
25អស់ទាំង ការលាក់កំបាំងក្នុងចិត្តគេនឹងបានសម្តែងចេញមក។ ជាលទ្ធផល គេអាចក្រាបផ្កាប់មុខ ហើយថ្វាយបង្គំដល់ព្រះជាម្ចាស់។ គេប្រហែលជាប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមបងប្អូន។
26បងប្អូនអើយ តើយើងគួរធ្វើអ្វីបន្ទាប់? ពេលបងប្អូនប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មាននិយាយភាសាដទៃ និងមានការបកប្រែដែរ។ ចូរធ្វើការទាំងអស់ ដើម្បីនឹងស្អាងចិត្តដល់ក្រុមជំនុំចុះ។
27ប្រសិនបើ មានអ្នកណានិយាយភាសាដទៃ សូមឲ្យមានតែពីរ ឬបីនាក់ ហើយនិយាយម្នាក់ម្តងៗផង ហើយគួរមានអ្នកបកស្រាយពីអ្វីដែលគាត់បាននិយាយ។
28ប៉ុន្តែប្រសិនបើគ្មានអ្នកបកស្រាយទេ សូមឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំ។ សូមឲ្យគ្រប់គ្នា ទូលដល់ព្រះជាម្ចាស់ ដោយខ្លួនឯងវិញ។
29សូមឲ្យពីរ ឬបីនាក់ថ្លែងព្រះបន្ទូលទៅបានហើយ និងសូមឲ្យអ្នកផ្សេងទៀតស្តាប់ជាមួយការពិចារណា ពីអ្វីដែលគាត់បានថ្លែងនោះ។
30ប៉ុន្តែ បើមានការបើកសម្តែង បានផ្តល់ដល់អ្នកកំពុងអង្គុយ ក្នុងការថ្វាយបង្គំនោះ សូមឲ្យអ្នកដែលកំពុងថ្លែងព្រះបន្ទូលនៅស្ងៀមវិញ។
31ដ្បិត គ្រប់គ្នាម្នាក់ៗអាចថ្លែងព្រះបន្ទូលម្នាក់ម្តងៗ ដូច្នេះ គ្រប់គ្នានឹងរៀនព្រមទាំងបានទទូលការលើកទឹកចិត្តផង។
32ដ្បិត វិញ្ញាណរបស់អ្នកថ្លែងព្រះបន្ទូលគឺស្ថិតនៅក្រោមការគ្របគ្រងរបស់អ្នកដែលថ្លែងព្រះបន្ទូលនោះឯង។
33ដ្បិត ព្រះជាម្ចាស់មិនមែនជាព្រះនៃការវឹកវរទេ ប៉ុន្តែ ព្រះអង្គគឺជាព្រះជាម្ចាស់នៃសេចក្តីសុខសាន្តវិញ។ នេះគឺជាច្បាប់នៅក្នុងគ្រប់ក្រុមជំនុំរបស់អ្នកជឿទាំងអស់។
34មនុស្សស្រីគួរនៅស្ងៀមនៅក្នុងក្រុមជំនុំនាៗ។ ដ្បិត ពួកគេមិនអាចអនុញាតឲ្យថ្លែងព្រះបន្ទូលឡើយ។ ផ្ទុយទៅវិញ ស្រ្តីគួរប្រតិបត្តិតាមវិញ ដូចជាអ្វីដែលក្រឹត្យវិន័យបានចែង។
35បើពួកគេមានបំណងចិត្តចង់រៀនអ្វីមួយ សូមឲ្យគេសួរប្តីរបស់គេនៅឯផ្ទះចុះ។ ដ្បិត ស្រ្តីដែលថ្លែងព្រះបន្ទូលនៅក្នុងក្រុមជំនុំ មិនសមរម្យទេ។
36តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកពីបងប្អូនទេ? ឬមានតែបងប្អូនទេ ដែលបានទទួលព្រះបន្ទូល?
37ប្រសិនបើ មាននរណាគិតថា ខ្លូនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងឯវិញ្ញាណ គេត្រូវទទូលស្គាល់អ្វីដែលខ្ញុំសរសេរមកកាន់បងប្អូនគឺជាការបញ្ជារបស់ព្រះជាម្ចាស់។
38ប៉ុន្តែ បើមានអ្នកណាដែលមិនយល់ នោះមិនចាំបាច់ឲ្យគាត់យល់ទេ។
39ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានចេះថ្លែងព្រះបន្ទូល ហើយកុំឲ្យឃាត់អ្នកណាម្នាក់ពីការនិយាយភាសាដទៃនោះឡើយ។
40ប៉ុន្តែ សូមឲ្យការទាំងអស់សម្រេចដូចអ្វីដែលបានថ្លែង និងតាមលំដាប់លំដោយផង។